យើងដឹងហើយថាប្រទេសកម្ពុជាកំពុងរាតត្បាលពីជំងឺកូវីដ ១៩ ប្រភេទអូមីក្រុងនេះ ដោយសារការចម្លងពីបុគ្គលមួយទៅបុគ្គលមួយមានភាពរហ័ស ហើយ អ្នកជំងឺមានចំនួនកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃគួរអោយកត់សម្គាល់។ យ៉ាងណាមិញក្នុងកាលៈទេសះ ដែលអ្នកសង្ស័យ ហើយធ្វើតេស្តរហ័សស្វែងរកកូវីត ១៩ ស្ថិតនៅក្នុងស្ថានភាព ដែលលទ្ធផលបញ្ជាក់ថា អ្នកកំពុងវិជ្ជមានកូវីដ ១៩ នោះ ថាតើអ្នកគួរតែភ័យស្លន់ស្លោរ ឬ ធ្វើអ្វីបន្តទៀត ? ជាក់ស្តែង នៅពេលដែលយើងជួបនៅហេតុការណ៍នេះ ប្រាកដណាស់ មនុស្សម្នាក់ៗច្បាស់ជារន្ធត់ចិត្ត ប៉ុន្តែសូមតាំងចិត្តអោយបាននឹងនរ ហើយគិតថាវាមិនមែនជាពេលវេលាចុងក្រោយនៃក្តីសង្ឃឹមរបស់អ្នកនោះទេ អោយតែអ្នកនៅតែបន្តថែរក្សាសុខភាព មិនថាជាសុខភាពផ្លូវចិត្ត និងផ្លូវកាយឲ្យបានល្អ នោះភាពអាក្រក់ទាំងប៉ុន្មាន និងត្រឡប់មកជាល្អប្រសើរវិញមិនខានឡើយ ។ដូច្នោះមិនថាអ្នកព្យាបាលនៅមន្ទីរពេទ្យ ឬ ដោយខ្លួនឯងនៅផ្ទះ សូមព្យាយាមអនុវត្តនៅវិធីសាស្រ្តដូចខាងក្រោមនេះ :
• ញុំាថ្នាំអោយបានទៀងទាត់
• ផឹកទឹកក្តៅឧណ្ណ ៗ អោយបានច្រើន
• ញុំាអាហារដែលមានសុវត្ថិភាព
• ផឹកថ្នាំវីតាមីនសេ ជាប្រចាំមួយថ្ងៃ១គ្រាប់
• តាមដានកំដៅតិចជាងឬស្មើ ៣៧.៥
• ចំនាយពេលរៀនជំនាញបន្ថែម ដូចជាអានសៀវភៅជាដើម រឺធ្វើការតាមរយអនឡាញក្នុងករណីដែលលោកអ្នកមិនអាការៈធ្វើទុក្ខ
• បន្តតាមដានសុខភាពខ្លួនឯងជាប្រចាំ
• ស្វែងយល់ និង បង្កើនទំនុកចិត្តខ្លួន ឯងអោយបានច្រើន
• ធ្វើលំហាត់ប្រាណ ទៅតាមកំលាំងកាយ
• ភ្ជាប់ទំនាក់ទំនងជាមួយ មិត្តភ័ក្ត គ្រួសារ តាមប្រពន្ធ័អនឡាញ
• សរសេរជាកំណត់ហេតុទុកជាបទពិសោធន៍ សម្រាប់ជីវិត៕Spain becomes the latest country to remove Genrui COVID antigen tests after  false positives spike | Euronews