ស្បែកស្អាតតាមបែបធម្មជាតិ គឺជាសូចនាករដ៏សំខាន់នៃស្បែកដែលមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ កត្តាមួយចំនួនដូចជា របៀបរស់នៅមមាញឹក កាលវិភាគការងារដ៏តានតឹង ការគេងមិនគ្រប់គ្រាន់ ការកង្វះសារធាតុចិញ្ចឹម ការបំពុលពីលំអងធូលី ផ្សែង  និងកាំរស្មីព្រះអាទិត្យដែលបង្កគ្រោះថ្នាក់ (UVA/UVB) អាចបណ្តាលឱ្យស្បែករបស់អ្នកប្រែពណ៌ខ្មៅស្រអាប់ និងស្ងួត។

កត្តាខាងលើនេះហើយដែលប៉ះពាល់ដល់ស្បែកគឺជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ ហើយអ្នកមិនអាចជៀសវាងវាបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចរក្សាស្បែករបស់អ្នកឱ្យភ្លឺថ្លានៅគ្រប់រដូវ ទោះមានការប្រែប្រួលអាកាសធាតុក្តី ដោយប្រើគ្រឿងផ្សំបញ្ចូលគ្នាដូចជាជែល aloe vera និងប្រេងដូងដើម្បីចិញ្ចឹមស្បែករបស់អ្នក។How to Get Rid of Dry and Flaky Skin in Winter – Kaya Blog

យើងដឹងហើយថា  Aloe vera គឺជាឱសថធម្មជាតិសម្រាប់កែបញ្ហាស្បែកជាច្រើនប្រភេទ ហើយប្រេងដូងគឺជាប្រភពដ៏ល្អបំផុតនៃជាតិខ្លាញ់ឆ្អែតធម្មជាតិ ដែលមានសារៈសំខាន់សម្រាប់សុខភាពសំណើមស្បែក។ នៅពេលប្រើជាមួយគ្នាពួកគេគឺជា “រោងចក្រផ្គត់ផ្គង់ទឹក” ខ្លាំងបំផុតសម្រាប់ស្បែក។

 

វិធីធ្វើ

សូមយក aloe vera ស្រស់ និងប្រេងដូង ដោយលាងមែក aloe vera ហើយកាត់គែមដើមដោយប្រុងប្រយ័ត្ន មុននឹងបកសំបកចេញ។ ប្រើស្លាបព្រា ឬឡាម ដើម្បីកោសជែលស្អិត ហើយដាក់វានៅក្នុងម៉ាស៊ីនកិន បន្ទាប់មកដាក់​ប្រេង​ដូង ​ចូល​ក្នុង​បរិមាណសមល្មម  ​កិនរហូត​ដល់​ល្បាយ​មាន​ឯកសណ្ឋាន​ត្បាញ​​ហើយ  រួចដាក់ក្នុងកែវ រក្សាទុកក្នុងទូទឹកកក  ហើយលោកអ្នកអាចប្រើប្រាស់វា​ ៣​ដងក្នុងមួយសប្តាហ៍ ​ទុករយះពេល  ១៥នាទីលាងសម្អាតជាមួយទឹកក្តៅឧណ្ឌជាការស្រេច ។Aloe vera: 9 health benefits

Aloe vera និងប្រេងដូងទាំងពីរជួយផ្តល់សំណើម និងចិញ្ចឹមស្បែក។ ដូច្នេះ ជាតិសំណើមពីប្រេងដូង aloe vera អាចជួយការពារភាពស្ងួត និងរបកស្បែក ខណៈពេលដែលធ្វើឱ្យស្បែករលោង ទន់ និងល្អឥតខ្ចោះ៕