អាការៈមិនសប្បាយចិត្តរ៉ាំរ៉ៃ ឬ ការញៀនជាមួយនឹងរឿងមិនសប្បាយចិត្ត គឺជានិយមន័យនៃបុគ្គលដែលញៀននឹងរឿងកើតទុក្ខ ពិបាក ដែលពួកគេភាគច្រើនតែងតែចង់ឲ្យ អារម្មណ៍សោកសៅ ការខកចិត្ត និងការសោកស្តាយកើតឡើងចំពោះខ្លួនគេរហូត ហើយទោះបីជាវាបានកន្លងផុតទៅជាយូរទៅហើយក្ដី ក៏មនុស្សដែលស្ថិតនៅក្នុងអារម្មណ៍បែបនេះ នៅតែព្យាយាមនាំខ្លួនរបស់ពួកគេទៅកាន់រឿងទាំងនេះម្តងទៀតដដែលៗឥតឈប់ឈរ ។Taking pills for unhappiness reinforces the idea that being sad is not  human | Giles Fraser | The Guardian
រោគសញ្ញា និងអាកប្បកិរិយាមិនសប្បាយចិត្តរ៉ាំរ៉ៃ ឬការញៀនជាមួយនឹងរឿងមិនសប្បាយចិត្ត
– តែងតែមើលពិភពលោកក្នុងន័យសុទិដ្ឋិនិយម
– ព្យាយាមស្វែងរកការរងទុក្ខ និងខ្មាសខ្លួនឯងពេលដែលយល់ថាជីវិតរបស់ខ្លួនបានល្អប្រសើរ
– ដាក់ខ្លួនអ្នកនៅក្នុងទំនាក់ទំនងមិនល្អ
– មិនខ្វល់ពីអារម្មណ៍របស់អ្នក
– មិនពេញចិត្តនឹងជីវិតរបស់ខ្លួន
– ជារឿយៗប្រើអារម្មណ៍ជាជាងហេតុផល
– ថប់បារម្ភ
– និងគេចវេសពីសង្គម
– និង មានមូលហេតុជាច្រើននៃការមិនសប្បាយចិត្តរ៉ាំរ៉ៃ ដូចជា រឿងអសន្តិសុខ កង្វះការជឿជាក់លើខ្លួនឯង ជួបរឿងរ៉ាវឈឺចាប់ពីមុនច្រើន និងមនុស្សធ្លាប់កើតមានជំងឺផ្លូវចិត្ត ។
ដោយរោគសញ្ញាទាំងអស់នេះត្រូវបានគេចាត់ទុកថាជាជំងឺដ៏គ្រោះថ្នាក់មួយ ព្រោះតែវាមានឥទ្ធិពលអវិជ្ជមានជាខ្លាំងមកលើរាងកាយ ដែលភាពសោកសៅនិងភាពតានតឹងទាំងអស់នេះ ធ្វើឱ្យរាងកាយរបស់អ្នកជម្ងឺជួបប្រទះនូវជំងឺជាច្រើន ធ្វើឲ្យស្រកទម្ងន់បន្តិចម្តងៗ ព្រមទាំងធ្វើឲ្យជីវិតកាន់តែអាក្រក់ទៅៗផងដែរ ។9 Toxic Work Situations and How You Can Deal With Them
ប្រសិនបើអ្នក ដឹងថាខ្លួនកំពុងតែជួបប្រទះនឹងអារម្មណ៍នៃការញៀននឹងការឈឺចាប់រ៉ាំរ៉ៃ អ្នកត្រូវតែព្យាយាមស្រឡាញ់ខ្លួនឯងឲ្យបានច្រើនជាងមុន ព្រមទាំងគិតនូវរឿងវិជ្ជមាន ដោយយល់ថាយើងត្រូវប្រឈមមុខនឹងការខកចិត្ត ហើយគិតថាយើងនឹងឆ្លងកាត់វាបាន ។ ជាងនេះទៅទៀត អ្នកក៏ត្រូវរៀនដាក់ខ្លួនអ្នកនៅក្នុងបរិយាកាសល្អៗ ក្នុងចំណោមមនុស្សល្អៗ នឹងនៅក្បែរមនុស្សដែលលើកទឹកចិត្ត ចំពោះខ្លួនអ្នកផងដែរ ។ ប៉ុន្តែប្រសិនបើអ្នកនៅតែមានអារម្មណ៍ថា វានៅតែមានផលប៉ះពាល់អាក្រក់ រហូតឈានទៅដល់ជីវិតរបស់អ្នកនោះ សូមពិគ្រោះជាមួយអ្នកឯកទេសដើម្បីស្វែងរកដំណោះស្រាយជាបន្ទាន់។
អ្នកត្រូវតែចងចាំថា ការខកចិត្តអាចកើតឡើងនៅក្នុងពេលណាមួយរបស់យើងបានគ្រប់ពេល ប៉ុន្តែវាមិនមានអ្វីដែលគួរឲ្យភ័យខ្លាចនោះឡើយ ព្រោះតែវាជាមេរៀន ក៏ដូចជាឧបសគ្គមួយ ដែលជួយមនុស្សយើងកាន់តែមានភាពរឹងមាំតាមពេលវេលាទាំងអស់នេះផងដែរ អ្វីដែលសំខាន់នោះគឺ ធ្នកមិនទន់ខ្សោយឡើយ៕5 Things to Do if You're Not Happy at Work | Atrium Career Column

អត្ថបទដោយ៖ សុផានីត