ប្រទេសចិន៖ មហាជនច្បាស់ជាបានស្គាល់រួចមកហើយជាមួយនឹងតារាសម្ដែងស្រីជនជាតិចិន Yang Mi ដែលនាងតែងតែទទួលបាននូវប្រជាប្រិយភាពជាច្រើនពីសំណា​ក់ប្រិយមិត្តអ្នកគាំទ្រក្នុងប្រទេស ​និងក្រៅប្រទេស​ ជាមួយនឹងសមត្ថភាពក្នុងការសម្ដែងដ៏ពិសេស និងរូបសម្រស់ដ៏ស្រស់ស្អាតគួរឱ្យទាក់ទាញ។

ទាក់ទងនឹងសម្រស់ដ៏ស្រស់ស្អាត និងក្មេងជាងវ័យ ដែលធ្វើឱ្យហ្វេនៗស្ទើរឈ្លក់វង្វេងទៅហើយនោះ Yang Mi នាងក៏ត្រូវបានគេឱ្យដឹងថាជានារីម្នាក់ដែលមានភាពឆ្លាតវៃ នៅក្នុងការដោះស្រាយជាមួយនឹងបញ្ហាធំៗ និងលំបាកផ្សេងៗ បានយ៉ាងឆាប់រហ័ស ថែមទៀតផង។ ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះមានកម្មវិធដ៏ធំមួយក្នុងប្រទេសបានអញ្ជើញរាតាស្រីរូប​នេះទៅសម្ភាសទាក់ទងនិងការតស៊ូក្នុងជីវិត និងការប្រឡូកចូលក្នុងវិស័យសិល្បៈមួយនេះរហូតទទួលបានជោគជ័យដល់សព្វថ្ងៃមួយនេះ ក្នុងនោះអ្វីដែលធ្វើឱ្យមហាជនគ្រប់គ្នាមាន​ការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ពីសមត្ថភាពឆ្លាតវាងវៃរបស់នាងកាន់តែច្បាស់នោះគឺ នាងបានឆ្លើយតបនូវសំណួរដ៏ចាក់ដោយមួយរបស់ពិធីករដែលបានចោទសួរទៅកាន់ថា” តើ គ្រាបំបូងរបស់អ្នកជាមួយនឹងអ្នកណា” ក្នុងសំណួរនេះបើជាប្រិយមិត្ត នឹងគិតក្នុងន័យផ្សេង ហើយនឹងចាប់ផ្ដើមខឹង តែសម្រាប់តារាស្រីដ៏ឆ្នើមរបស់យើងវិញ នាងគ្រាន់តែញញឹមទទួលឆ្លើយជាមួយនឹងសំណួរមួយនេះយ៉ាងលឿនថា” ខ្លួនបានចាប់ដៃគូសម្ដែងជាលើកដំបូងជាមួយនឹង លោក Chu Xing Cher ដែលចាប់សម្តែងតាំងពីនាងនៅក្មេង និងជារឿងភាគដំបូងដែលនាងបានសម្ដែងផងដែរ”។ បន្ទាប់ពីមានការឆ្លើយតបបែបនេះហើយទើបមហាជនគ្រប់គ្នាបានដឹងពីអត្ថន័យ នៃសំណួរមួយនេះ ហើយការមានការស្ងើចសរសើរយ៉ាងខ្លាំងជាមួយនឹងការគិតបែបវិជ្ជមានរបស់តារាស្រីម្នាក់នេះ មិនត្រឹមតែ ស្រស់ស្អាត តែក៏មានភាពឆ្លាតណាស់ដែលសម្រាប់តារារូបនេះ៕ ប្រភព៖ Kapook