វៀតណាម ៖ ពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម បានបញ្ចប់ទៅអស់រយៈពេល៩ថ្ងៃហើយ ប៉ុន្តែកម្មករោងចក្រររាប់ពាន់នាក់ នៅសល់ចំហាយ មិនទាន់វិលត្រលប់មកធ្វើការវិញនៅឡើយ ធ្វើឲ្យរោងចក្រមួយចំនួននៅក្នុងប្រទេសវៀតណាម ខ្វះកម្លាំងធ្វើការ។

កាសែត VNExpress របស់វៀតណាម បានធ្វើការចុះផ្សាយថា នៅក្នុងទីក្រុង Bac Giang ក្រុមហ៊ុនចំនួន៧២ បានចុះបញ្ជីជ្រើសរើសបុគ្គលិកកម្មករជាង ៤៣ ០០០នាក់តាមរយៈសេវាជ្រើសរើសការងាររបស់ខេត្តស្ថិតនៅភាគខាងជើងមួយនេះ ដែលកើនឡើង ១១ភាគរយធៀបនឹងចុងឆ្នាំមុន។
លោក Nguyen Xuan Ngoc អនុប្រធានក្រុមប្រឹក្សាគ្រប់គ្រងសួនឧស្សាហកម្មក្រុង Bac Giang បានប្រាប់កាសែត VNExpress ថា កង្វះកម្លាំងពលកម្មកើតមានឡើង ខណៈដែលរោងចក្រនានាចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅសប្តាហ៍នេះ ប៉ុន្តែបុគ្គលិកកម្មករដែលរស់នៅក្នុងខេត្តខ្ពង់រាបភាគខាងជើងនានាមិនទាន់វិលត្រលប់មកវិញនៅឡើយ ដោយសារពួកគេចង់ចំណាយពេលយូរជាមួយក្រុមគ្រួសាររបស់ខ្លួន ហើយលោកសង្ឃឹមថា ពួកគេនឹងវិលត្រលប់មកធ្វើការវិញនៅថ្ងៃទី១៥ ខែកុម្ភៈ។Slideshow: Our impact, their voices: Promoting Better Work for women in  Vietnam's garment sectorសូមបញ្ជាក់ថា សម្រាប់ត្រីមាសដំបូងក្នុងឆ្នាំនេះ កម្មករចំនួន ១០.០០០នាក់ត្រូវការជាចំបាច់សម្រាប់ក្រុមហ៊ុននានា ស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម ក្រុមហ៊ុនវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យវាយនភ័ណ្ឌ និងអេឡិចត្រូនិចត្រូវបានរាយការណ៍ថាជាក្រុមហ៊ុនដែលត្រូវការកម្មករច្រើនជាងគេក្រោយបុណ្យចូលឆ្នាំវៀតណាម។
ក្រុមហ៊ុន Luxshare ICT Vietnam Ltd ដែលជាក្រុមហ៊ុនផលិតកម្មដៃគូរបស់ក្រុមហ៊ុន Apple កំពុងជ្រើសរើសកម្មករថ្មីចំនួន ៣០.០០០នាក់។ ក្រុមហ៊ុនផលិតកម្មផ្សេងទៀតរួមទាំងក្រុមហ៊ុន New Wing Interconnect Technology (Bac Giang) Co. Ltd និងក្រុមហ៊ុន Lens Technology Vietnam Co. Ltd ត្រូវការកម្មករពី ១.៥០០នាក់ដល់ ៥.០០០នាក់៕Implications of automation for workers in Vietnam: Friedrich-Ebert-Stiftung  in Asia