ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើននាក់ បានបង្ហាញអារម្មណ៍ មិនសប្បាយចិត្ត និងអស់ជំនឿ ទៅលើគម្រោងអភិវឌ្ឍដីឡូតិ៍ ព្រែកចាក ដែលស្ថិតក្នុងតំបន់កំពតឋានសួគ៌ របស់ឧកញ៉ា នួន អក នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ដែលរហូតមកទល់ពេលនេះ មិនទាន់ប្រគល់ប្លង់ឱ្យអតិថិជននៅឡើយទេ បើទោះបីជាពួកគេបានបង់លុយដាច់អស់ហើយយ៉ាងណាក៏ដោយ មិនតែប៉ុណ្ណោះ ភាគីម្ចាស់គម្រោង នៅតែដោះសារ ពីមួយ ថ្ងៃទៅមួយថ្ងៃយកតែរួចខ្លួនទៀតផង ។ នេះបើយោងតាមការលើកឡើងរបស់អតិថិជនម្នាក់ ក្នុងចំណោមច្រើននាក់ទៀត ដែលបានទិញ និងបង់រំលស់ដីឡូតិ៍នៅក្នុងគម្រោង ព្រែកចាក របស់ឧកញ៉ា នួន អក ។https://blogger.googleusercontent.com/img/a/AVvXsEhy_aHa4TpCa3B7f7mXzerImXXNVX8AoxoOUwzTB3bQZyrDU9yTsDp4XGHIF6daSOsPt-p15W8-KzQBQK5CjJ6SvfJWpwVY4VhMuWi6ARd1vHcnp9WvHh-JR8gaUDSdDH6KBUtc62XIknLluLOnSlRR9OiMiGdkQ7SGqOx6MIa46AYczhHmkiv21bkv=s959

បើតាមការផ្ដល់ព័ត៌មានមកកាន់ KBN ពីសំណាក់បុរសម្នាក់សុំមិនបង្ហាញឈ្មោះ ដែលជាអ្នកទិញដីឡូតិ៍នៅក្នុងគម្រោង ព្រែកចាក របស់ ឧកញ៉ា នួន អក បានឱ្យដឹងថា ខ្លួនគឺជាជនរងគ្រោះ ក្នុងចំណោមប្រជាពលរដ្ឋជាច្រើននាក់ ដែលបានបង់រំលស់ដីឡូតិ៍ ក្នុងគម្រោងខាងលើ តាំងពីឆ្នាំ ២០១៩ មកម្ល៉េះដោយនៅក្នុងកិច្ចសន្យាបានបញ្ជាក់ថា “បង់ចាប់ពី ៦ ទៅ ៩ ខែ នឹងទទួលបានប្លង់” ប៉ុន្តែបើគិតមកទល់បច្ចុប្បន្ននេះមានរយៈពេល ៣ឆ្នាំហើយ មិនទាន់បានទទួលប្លង់នៅឡើយទេ ។ មិនតែប៉ុណ្ណោះ គម្រោងក៏មិនមានអ្វីអភិវឌ្ឍដែរ សូម្បីតែបង្គោលសម្គាល់ក្បាលដី ក៏គ្មានផង ផ្ទុយស្រឡះពីគ្រូជោគជ័យខាងលើដែលធ្លាប់បានសន្យាថា នឹងអភិវឌ្ឍតំបន់នេះឱ្យក្លាយជាតំបន់រមណីដ្ឋានស្តង់ដាខ្ពស់ រួមមានផ្ទះវីឡា ផ្ទះលំហែ រមីណយដ្ឋានធម្មជាតិ និងកន្លែងកម្សាន្ដផ្សេងៗទៀត ដែលជាហេតុនឹងធ្វើឱ្យដីដែលទិញទៅនោះ កើនតម្លៃទ្វេរដង ។https://blogger.googleusercontent.com/img/a/AVvXsEj8fkqEOwjc4jfh61FfxXw4jji1NhmxsOB_h7GTo5xj3iOHu2cMa9HNbWXWvwGqh1hYauqw7xM4b7al_Brx8HxzRPzoWH-LD3SOK0iijbDTsgsfId44AQ_jbtccw0fac-H0BGfdstzkdGc3fqrHTLVroS-OL52i2F2EACUsQj1mg2ReuUT_vCC1Xla7=s918

ជនរងគ្រោះខាងលើ បានបញ្ជាក់ទៀតថា សម្រាប់ដីដែលខ្លួនបានបង់រំលស់នោះមានចំនួន ២ ឡូតិ៍តម្លៃ ១៤.០០០ ដុល្លារ បានចាប់ផ្ដើមបង់កាលពីឆ្នាំ២០១៩ ហើយរហូតមកទល់ពេលនេះមានរយៈពេល ៣ឆ្នាំហើយ ហើយខ្លួនក៏បានបង់លុយដាច់អស់់ដែរ នៅឡើយតែប្លង់មិនទាន់បានដល់ដៃ ខណៈដែលខាងភាគីគម្រោង តែងតែងនិយាយលើកពេល ពន្យាពីមួយថ្ងៃទៅមួយថ្ងៃ ដោះសាយកតែរួចខ្លួន ធ្វើឱ្យលែងមានទំនុកចិត្ត ។ ហើយបញ្ហានេះផងដែរ អតិថិជនជាច្រើននាក់ (ជនរងគ្រោះ) បានដាក់បណ្ដឹងទៅកាន់សាលាស្រុកទឹកឈូ កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ ប៉ុន្តែមិនមាននរណាហៅសួរនាំសោះ ទើបក្រោយមក ពួកគេបាននាំគ្នាដាក់ពាក្យបណ្ដឹងម្ដងទៀត នៅសាលាខេត្ត ហើយព័ត៌មានទាំងអស់ក៏បានទៅដល់ដៃឯកឧត្ដម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត កំពត រួចរាល់ហើយ រង់ចាំតែលោក ដោះស្រាយតាមដំណាក់កាលប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/a/AVvXsEgii4hdK9HOh3-racxGDGc6CGVDVMHt211wtUF1DXh6hsda1Ap-Iwe14E3fhETzisARlNi9dFpJ4OPnBMk-5RG11nuJR_EHLcuduRds32MGOXQiXHJT1ihF7B07pNpOXkVFKU7fUYjLxqyahOcJprqzA3y-5CkmL2y8a4H6fbFBNsdcpRiBnYK9UMhL=s1224

នៅក្នុងប្រសាសន៍ឯកឧត្ដម ម៉ៅ ធនិន តាមរយៈតេឡេក្រាមបានឱ្យដឹងយ៉ាងដូច្នេះថា លោក នឹងដោះស្រាយ និងជួយរកយុត្តិធម៌ឱ្យខានតែបាន គ្រាន់តែសុំពេលយូរបន្តិច ព្រោះចាប់តាំងពីចូលកាន់តំណែងជាអភិបាលខេត្តកំពត មកមានរឿងច្រើនដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋ រហូតដល់ ១ ៥០០ករណីឯណោះ ។ ដូច្នេះហើយជនរងគ្រោះណាដាក់ពាក្យបណ្ដឹងមុន នឹងដោះស្រាយជូនមុន អ្នកដាក់ក្រោយនឹងដោះស្រាយជូនតាមក្រោយ ៕https://blogger.googleusercontent.com/img/a/AVvXsEipC4vitEM_gHGmoVWU15j9FjqL9EMHdqtomk4j31akKkbQJOoplZZ8jEDlZQuVqgHa-dZ5AqqJ4YQDHM6NWFcF-VqQW2zONJPnBpiF5-6k4dOfkchEhioak4W7VIom1IOpLOImy1j-2vmhi2uZQJAF01GRHNDaoe_sNw-w5yAVZi_CESaFGdvup5Cs=s1233https://blogger.googleusercontent.com/img/a/AVvXsEg7ZJSwliELo3cwg9xkIwWxqYQDstXFDGVtbbVGdi4tZ0hItA_C5LLan6yyVgXuivVy6Y27-lEHUYuQRpKMReeDLLYQzNbmsq3d2A1MSBsb5oDHqmKdf6N9pEgRZ5YaxyqDH1h8_YLMiXyiMFvmfdWkfNNpsf21EqMTfaw-H_eXM_mIqKN4KLMf1DlL=s1231https://blogger.googleusercontent.com/img/a/AVvXsEgtMRq23pzlG0IUm29vsPVqxzS5vSwzIqit5FHuTegsVEsKm9A6PJhXyexGlHBrhrZvG2rxAUC_Q0LLkzxdt78vc4njPQvPnITQG5uRCVX0fO7VWT8CDmPouv6esRB5smbvir509q6ufu89awaeQPFB80h002Xo7GkK0RrJnB4tqBSPFriJDWwf1ft3=s1223https://blogger.googleusercontent.com/img/a/AVvXsEg1gu7XCc7jxMaHmUdqOsD6as2RGACpCRVybNEqwsnA-ragG-FICSra64Lw23S8lPbhz_EA2-v24ndvfpbUnCx9Gwi_5ACbRPhf12o9yUX9QCQwvSBbBf7iifoon7xFnzL0w_dZSdSfMfd-Q3J4FVmmurxSln8lD25m9taDEH0xNtVAma182SwO3t7D=s600

ដោយ៖ សហការី KBN