រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច បានដាក់ចំនួនគោលដៅសរុប ១៩០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥ ០២៦គ្រឿង ម៉ូតូ ៣ ៤៣៧គ្រឿង។ប៉ូលីសចរាចរណាដែលបើកបរល្មើសច្បាប់ នឹងផាកពិន័យតាមច្បាប់ដោយគ្មានការលើកលែង -  Khmer Timesសមត្ថកិច្ច បានរកឃើញ យានយន្តល្មើសសរុបចំនួន ៧៥៣គ្រឿង មានម៉ូតូចំនួន ៥៥៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ដោយឡែក ក្នុងរយៈពេល១១ថ្ងៃ (ថ្ងៃទី០១-១១ ខែកុម្ភៈ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៥៣ ៥៣២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦ ៣៦៥គ្រឿង មានម៉ូតូចំនួន ៤.៥៧២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។https://blogger.googleusercontent.com/img/a/AVvXsEiMeZF4PJirZuEwJAnoofH1uE-SOkcfioupiX3pcgj1XXosHALcg9Xq9P35nAkcTAdbjCAx09tiVU9JakG25abbRzY83HjD0m3bkX4QGU9U4nXfjo7r1_JdYkLy0AVRV29FprTnMByRjmBu2OswwGyqg9Y0LSAI5XFQQGJC2lWvhbO5jsKSA0fAW8YO=s807

របាយការណ៍ដដែលបានវាយតម្លៃរយៈពេល១១ថ្ងៃ នៃខែកុម្ភៈនេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕