កាលពីយប់មិញ ខ្សែភាពយន្តផ្សងព្រេងបែបប្រឌិត និងបែបវិទ្យាសាស្ត្ររបស់អាមេរិក Jurassic World បានបញ្ចេញ Trailer វគ្គថ្មីរឿង Jurassic World Dominion ដែលបាននបង្កការភ្ញាក់ផ្អើលជាខ្លាំងដោយមានចំនួនអ្នកទស្សនាដល់ទៅ១២លានដងនៅក្នុងមួយថ្ងៃនៅលើ Youtube។Jurassic World Dominion Trailer Breakdown: In Times Of Dino Crisis

Jurassic World Dominion គឺជាខ្សែភាពយន្តតភាគពី  Jurassic World: Fallen Kingdom  ដែលត្រូវបានបញ្ចេញកាលពីឆ្នាំ ២០១៨ ដោយកាលនោះរឿង Jurassic World: Fallen Kingdom នេះ អាចរកបានប្រាក់ចំណេញដល់ទៅ  ៤១៧លានដុល្លារឯណោះ។New Jurassic World Dominion Trailer Welcomes the Original Cast to the  Planet's Changed Reality

ក្រោយចំណាយពេល ៤ឆ្នាំថត រឿង Jurassic World Dominion ត្រូវបានគេរំពឹងថានឹងក្លាយជាល្អឯកបំផុតនៅក្នុងឆ្នាំនេះ។ បើមិនមានការប្រែប្រួលនោះទេ រឿង Jurassic World Dominion ដឹងត្រូវចាក់បញ្ចាំងនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២២៕