យល់ដឹង៖ សម្រាប់អ្នកដែលចូលចិត្តផ្កា និងកំពុងតែស្វែងរកនូវភាពទាក់ទាញព្រមទាំងជួយបង្កើនមន្តនូវស្នេហ៍ដ៏ផ្អែមល្ហែមដល់អ្នក មានរុក្ខជាតិល្អៗមួយចំនួន ដែលគេជឿថា អាចជួយបង្កើនស្នេហា បង្កើនភាពទាក់ទាញ និងបង្កើនមន្តស្នេហ៍ដ៏ផ្អែមល្ហែមមិនគួរឱ្យជឿ

ថ្ងៃនេះសូមមកស្គាល់ជាមួយនឹងរុក្ខជាតិទាំង៥ ដែលអ្នកគួរតែចាប់ផ្ដើមដាំនូវរុក្ខជាតិទាំងនេះនៅក្នុងផ្ទះរបស់អ្នកដើម្បីបង្កើននូវមន្តស្នេហ៍ដ៏ផ្អែមល្ហែម និងទាក់ទាញ៖

១. ផ្កាកុលាប ក្រហម

និយាយពីដើមផ្កាស្នេហ៍  ពិតណាស់អ្នកនឹងនឹកគិតដល់ “ផ្កាកុលាប”មុនគេ ព្រោះជាផ្កាតំណាងឱ្យសេចក្តីស្រឡាញ់ដែលត្រូវបានផ្តល់ឱ្យមនុស្សសំខាន់ក្នុងឱកាសផ្សេងៗ គេជឿថាផ្កាកុលាបក្រហមវាជា និមិត្តរូបនៃសេចក្តីស្រឡាញ់មិនចេះរីងស្ងួត និងប្រែប្រួលរបស់ដៃគូ ចំណែកអ្នកនៅលីវវិញ មានជំនឿ ថាការដាំកុលាបក្រហមនឹងជួយបង្កើនស្នេហា បង្កើនភាពទាក់ទាញ ហើយប្រាកដជាជួបស្នេហ៍ល្អជា មិនខាន។

២.ដើម Homalomena Rubescens

វាជារុក្ខជាតិដ៏ល្អមួយដែលគេជឿថាពេលដាំនៅផ្ទះ វានឹងបង្កើនភាពទាក់ទាញរបស់យើងយ៉ាងកាន់តែខ្លាំង ក្រៅពីបង្កើនមន្តស្នេហ៍ផ្កាមួយប្រភេទនេះ វាក៏ស័ក្តិសមសម្រាប់អ្នករកស៊ីផងដែរ ព្រោះគេជឿថា វានឹងជួយបង្កើនទ្រព្យសម្បត្តិក្នុងការជួញដូរចំណេញ ថែមទាំងជួយឱ្យមានសំណាងផងដែរ។

៣.ផ្កា Bauhinia Acuminata

ជឿថាបើអ្នកបានដាំផ្កាកាឡុង នឹងជួយដល់អ្នកទាក់ទងនឹងសេចក្តីមេត្តាករុណាដ៏អស្ចារ្យ ជួយឱ្យស្នេហារលូន ហើយបន្ថែមពីលើស្នេហា ផ្កាវណ្ណមន្តកាឡុង នឹងមកជួយលើករាសី ហើយបន្ថែមលើបញ្ហានៃសំណាងផងដែរ។

៤. ផ្កា Adenium obesum

គេសង្កេតឃើញដាំជាញឹកញាប់នៅតាមផ្ទះជាច្រើន និងមានពណ៌ស្រស់ស្អាតចម្រុះគ្នា មានទាំងពណ៌ផ្កាឈូកជាមួយពណ៌ស ហើយអត្ថន័យក៏ល្អខុសៗគ្នា  ដែលជឿថា adenium  នឹងបង្កើនភាពទាក់ទាញរបស់អ្នកដាំដុះវា  ធ្វើឱ្យមនុស្សធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នក  និងការស្រលាញ់យ៉ាងងប់ងល់ផងដែរ។

៥. ផ្កា Chives

ដូចដែលឈ្មោះបានបង្ហាញ វាគឺជាផ្កាដែលត្រូវបានគេជឿថាអាចជួយឱ្យស្នេហាមានភាពរីកចម្រើន និងរីកដុះដាលមិនចេះចប់ បើអ្នកណាមានគូស្នេហ៍ វានឹងជួយបង្កើនការចេញផ្កាមួយនេះកាន់តែច្រើន  ហើយអ្នកនឹងស្រឡាញ់គ្នាកាន់តែខ្លាំងឡើងផងដែរ៕ ប្រភព៖ Sanook