កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមមួយដែលមានរសជាតិល្វីង ប៉ុន្តែវាមានរសជាតិឈ្ងុយឆ្ងាញ់ ហើយក៏មិនមាននៅក្នុងភេសជ្ជៈដទៃទៀតអាចប្រៀបបានផងដែរ ។ បន្ថែមពីលើរសជាតិដ៏ឈ្ងុយឆ្ងាញ់របស់វា កាហ្វេក៏មានប្រយោជន៍ជាច្រើនដល់រាងកាយផងដែរ ហើយចំពោះតម្លៃក៏សមរម្យទៅតាមប្រភេទនីមួយៗរបស់វាផងដែរ ។
១. បង្កើនកម្រិតថាមពល
ជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេ បានជួយផ្លាស់ប្តូរកម្រិតនៃសារធាតុបញ្ជូនសរសៃប្រសាទមួយចំនួននៅក្នុងខួរក្បាល ព្រមទាំងជួយជំរុញថាមពល និងកាត់បន្ថយភាពអស់កម្លាំងផងដែរ។ ដូច្នេះវាមិនគួរឱ្យភ្ញាក់ផ្អើលទេ ប្រសិនបើនរណាម្នាក់ទទួលទានកាហ្វេជារៀងរាល់ព្រឹកបន្ទាប់ពីភ្ញាក់ពីដំណេកនៅពេលព្រឹក។
2. ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី2
ការទទួលទានកាហ្វេជាប្រចាំ អាចជួយកាត់បន្ថយហានិភ័យរយៈពេលវែងនៃជំងឺទឹកនោមផ្អែមប្រភេទទី 2បានព្រោះតែកាហ្វេជួយរក្សាមុខងារនៃកោសិកាបេតាលំពែង ដែលទទួលខុសត្រូវក្នុងការផលិតអាំងស៊ុយលីន ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ។Why you should drink your coffee with plant-based milk 3. ចិញ្ចឹមខួរក្បាល
តាមការស្រាវជ្រាវមួយចំនួនបានរកឃើញថា ការផឹកកាហ្វេអាចជួយការពារជំងឺភ្លេចភ្លាំង រួមទាំងជំងឺផាកឃីនសុនផងដែរ។
4. ជួយគ្រប់គ្រងទម្ងន់
កាហ្វេអាចជួយឱ្យរាងកាយគ្រប់គ្រងទម្ងន់បានយ៉ាងល្អប្រសើរ ជាងនេះទៅទៀតវាក៏អាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួនផងដែរ។ បើយោងទៅតាមរបាយការណ៍ស្រាវជ្រាវមួយបានបញ្ជាក់ថា អ្នកដែលផឹកកាហ្វេមានទំនោរជាមនុស្សសកម្ម ព្រោះតែកាហ្វេបានធ្វើឱ្យរាងកាយផ្លាស់ទីញឹកញាប់ ហើយវាក៏អាចជាហេតុផលមួយទៀតដែលកាហ្វេអាចជួយគ្រប់គ្រងទម្ងន់ដោយប្រយោលផងដែរ។
5. ជួយកាត់បន្ថយហានិភ័យនៃ ការវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្ត
របាយការណ៍ស្រាវជ្រាវជាច្រើនបានរកឃើញថា ការផឹកកាហ្វេអាចជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ជាមួយគ្នានេះវាក៏អាចជួយកាត់បន្ថយអត្រាស្លាប់ដោយសារការធ្វើអត្តឃាតផងដែរ។13,438 Arabica Coffee Crop Stock Photos, Pictures & Royalty-Free Images -  iStock6. ជួយការពារស្ថានភាពនៃថ្លើម
ការទទួលទានកាហ្វេ អាចជួយកាត់បន្ថយការស្លាប់ដោយសារជំងឺថ្លើមរ៉ាំរ៉ៃ រួមទាំងជំងឺផ្សេងៗទៀតដែលទាក់ទងនឹងថ្លើម ដូចជាជំងឺរលាកថ្លើម និង មហារីកថ្លើមជាដើម ។
7. ចិញ្ចឹមបេះដូង
របាយការណ៍ស្រាវជ្រាវមួយចំនួនបានរកឃើញថា ការទទួលទានកាហ្វេ អាចជួយក្នុងការកាត់បន្ថយហានិភ័យ នៃជំងឺបេះដូង ចង្វាក់បេះដូងលោតញាប់ និងការគាំងបេះដូងផងដែរ ។
8. ជួយឱ្យអាយុវែង
កាហ្វេអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃការស្លាប់ ដោយសារតែមូលហេតុជាច្រើនដូចជា អាយុ ទម្ងន់ ឬការញ៉ាំនិងទទួលទានគ្រឿងស្រវឹងជាដើម ។
9. បង្កើនសមត្ថភាពកីឡា
វាអាចស្តាប់ទៅដូចជាចម្លែកបន្តិច ប៉ុន្តែកាហ្វេពិតជាអាចបង្កើនសមត្ថភាពរបស់អ្នកក្នុងការធ្វើសកម្មភាពរាងកាយ និងអាចធ្វើឱ្យរាងកាយធន់នឹងការហាត់ប្រាណបានយ៉ាងពិតប្រាកដមែន៕Coffee 101: a guide to knowing your macchiato from your mocha

អត្ថបទដោយ៖ សុផានីត