វេជ្ជបណ្ឌិត Treehip Kerdsinchai អ្នកឯកទេសវះកាត់សុដន់ នៃមន្ទីរពេទ្យ World Medical Hospital បាននិយាយថា អ្នកជំងឺជាច្រើនបានសួរគ្រូពេទ្យអំពីការទទួលទានទឹកសណ្តែកសៀង ឬផលិតផលផ្សេងទៀតដែលផលិតចេញពីសណ្តែកសៀង ពិតជាអាចបង្កើនឱកាសនៃជំងឺមហារីកដែរឬទេ ?
ដោយយោងទៅតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត បានបង្ហាញឲ្យដឹងថា សណ្តែកសៀងមានផ្ទុកនូវអរម៉ូនអ៊ឹស្ត្រូសែន ដែលជាអរម៉ូនអ៊ឹស្ត្រូសែនផ្អែកលើរុក្ខជាតិផងដែរ ដូច្នេះហើយ ចំពោះមនុស្សយើង មិនមានការសិក្សាច្បាស់លាស់ណាមួយ អំពីការកើនឡើងហានិភ័យនៃជំងឺមហារីកសុដន់ដោយសារតែការបរិភោគសណ្ដែកសៀងនោះទេ។ ម្យ៉ាងវិញទៀត ការសិក្សាមួយចំនួនក៏បានបង្ហាញផងដែរថា ប្ការទទួលទានសណ្ដែកសៀងក្នុងបរិមាណច្រើន ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់បានផងដែរ ជាងនេះទៅទៀតសម្រាប់អ្នកជំងឺមហារីកសុដន់ ដែលបរិភោគសណ្តែកសៀង ក៏អាចទំនងជាជួយកាត់បន្ថយការស្លាប់ដោយសារជំងឺមហារីកសុដន់នេះបានផងដែរ ។អត្ថប្រយោជន៍ជាច្រើន ដែលបានមកពីការញុំាសណ្តែកសៀង ចំពោះសុខភាពរបស់អ្នក! –  Knongsrok TV ជាមួយគ្នានេះ បើយោងតាមការណែនាំរបស់ FDA បានបង្ហាញឲ្យដឹងថា ការទទួលទានសណ្តែកសៀងចន្លោះពី 15-25 ក្រាមក្នុងមួយថ្ងៃ ឬស្មើនឹងតៅហ៊ូប្រហែល 1-2 កែវ នោះវានឹងជួយអ្នកក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់បានយ៉ាងមានប្រសិទ្ធភាព និងដោយសុវត្ថិភាពផងដែរ ។
បន្ថែមពីនេះ ក៏មានកត្តាជាច្រើនដូចជាអាយុ ហ្សែន និងទម្លាប់នៃការរស់នៅផងដែរ លើសពីនេះស្រ្ដីគ្រប់រូបក៏គួរតែពិនិត្យមើលភាពមិនធម្មតានៅក្នុងខ្លួន និងសុដន់ឱ្យបានទៀងទាត់ ប្រសិនបើអ្នករកឃើញសញ្ញាណាមួយមិនប្រក្រតីដែលព្រមានអំពីជំងឺមហារីកសុដន់ អ្នកគួរតែទៅជួបគ្រូពេទ្យភ្លាមៗដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យទាន់ពេលវេលា៕konkmeng.com

អត្ថបទដោយ៖សុផានីត