នៅពេលដែលរាងកាយបង្ហាញសញ្ញាមិនប្រក្រតីដូចខាងក្រោមនេះ អ្នកមិនគួរមើលរំលងវានោះទេ ប៉ុន្តែអ្នកត្រូវទៅជួបគ្រូពេទ្យដើម្បីរកមូលហេតុ និងធ្វើការព្យាបាលឲ្យបានទាន់ពេលវេលាទើបជាការប្រសើរ ។

– រមាស់ដៃនិងជើង

នៅពេលដែលមានការរមាស់ដៃ និងជើង មនុស្សជាច្រើននឹងគិតអំពី tinea versicolor ឬជំងឺសើស្បែកផ្សេងៗទៀត។ តែយ៉ាងណាមិញ ការរមាស់ដៃ និងជើងក៏អាចជាសញ្ញានៃជាតិស្ករក្នុងឈាមខ្ពស់ផងដែរ។
វេជ្ជបណ្ឌិត Ji Li-nong (ប្រធានផ្នែក endocrinology នៃមន្ទីរពេទ្យប្រជាជន Peking University) បាននិយាយថា នៅពេលដែលជាតិស្ករក្នុងឈាមកើនឡើង រាងកាយនឹងបាត់បង់ទឹក ព្រមទាំងធ្វើឲ្យមានការកាត់បន្ថយបរិមាណឈាមស្រស់ដែលចិញ្ចឹមស្បែកផងដែរ ។ លើសពីនេះនៅពេលដែលជាតិស្ករក្នុងឈាមត្រូវបានគ្រប់គ្រងមិនបានល្អ វាក៏អាចនាំឱ្យមានផលវិបាកនៃសរសៃឈាមបេះដូង និងសរសៃប្រសាទ ព្រមទាំងធ្វើឲ្យអ្នកជំងឺអាយុខ្លីផងដែរ ។What's Causing My Itchy Hands and Feet?

– រមាស់ “តំបន់ឯកជន”

នេះគឺជាសញ្ញានៃជំងឺរោគស្ត្រីដែលអាចបណ្តាលមកពីការរលាក ឬ ពេលខ្លះ វាក៏ជាសញ្ញាព្រមានអំពីវត្តមាននៃដុំសាច់ ឬការផ្លាស់ប្តូរអ័រម៉ូន ដែលជាប់ទាក់ទងទៅនឹងការលូតលាស់នៃកោសិកាអាក្រក់ផងដែរ ។

– រមាស់ក្នុងសុដន់

ការរមាស់នៅក្នុងសុដន់ អាចបណ្តាលមកពីជំងឺស្បែក ប៉ុន្តែវាក៏ជាសញ្ញាព្រមាននៃដុំពកសុដន់ដែលកំពុងលូតលាស់ផងដែរ។ ដោយ រាងកាយពោរពេញទៅដោយចុងសរសៃប្រសាទដែលបណ្តាលឱ្យរមាស់ នៅពេលដែលដុំសាច់ដុះធំល្មម វានិងធ្វើឱ្យរលាកដល់ចុងសរសៃប្រសាទ ដែលបណ្តាលឱ្យរមាស់ដែលមិនអាចពន្យល់បាន។ ជាពិសេសនៅពេលដែលរមាស់នៅតំបន់ទ្រូង អមដោយកូនកណ្តុរហើម ដុំពក អ្នកគួរតែស្វែងរកការព្យាបាលភ្លាមៗ។Itching | Health Navigator NZ

– រមាស់ពេញស្បែក

ស្បែករមាស់ពេញរាងកាយ អាចបណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុដែលបណ្តាលឱ្យស្បែកស្ងួត ប្រតិកម្មទៅនឹងអ្វីមួយ ឬការឆ្លងមេរោគបាក់តេរី។ លើសពីនេះទៀត ប្រសិនបើអ្នកជួបប្រទះការរមាស់យូរ អ្នកក៏ត្រូវរកមើលបញ្ហាទាក់ទងនឹងមុខងារតម្រងនោមផងដែរ។ ដោយនៅពេលដែលមុខងារតម្រងនោមត្រូវបានប៉ះពាល់ ជាតិពុលនៅក្នុងបង្ហួរនោមនឹងរាលដាលដល់រាងកាយទាំងមូល ដែលជាហេតុធ្វើឲ្យមានការជំរុញស្បែកឱ្យរមាស់បែបនេះ។
ជាមួយគ្នានេះស្បែករមាស់ ក៏អាចជាសញ្ញាព្រមាននៃជំងឺមហារីកស្បែក មហារីកថ្លើម ឬឈាម… ដែលទាំងនេះសុទ្ធតែជាជំងឺគ្រោះថ្នាក់ដែលត្រូវការការព្យាបាលឲ្យទាន់ពេលវេលា។ ដូច្នេះហើយ នៅពេលដែលអ្នកឃើញសញ្ញាមិនប្រក្រតីណាមួយនៅលើដងខ្លួន អ្នកគួរតែទៅពិនិត្យសុខភាពជាបន្ទាន់៕

 

អត្ថបទដោយ៖ សុផានីត