យល់ដឹង៖ ទំនាក់ទំនងមានភាពផុយស្រួយណាស់ ជាពិសេសទំនាក់ទំនងស្នេហា ការយល់ច្រឡំបន្តិចបន្តួចអាចប្រែក្លាយទៅជារឿងធំ ដែលអាចធ្វើឱ្យមានការមិនសប្បាយចិត្តក្នុងទំនាក់ទំនងនេះ និងអាចនាំឱ្យមានការបែកបាក់និងបញ្ចប់គ្នាទាំងសោកសៅ។

ខាងក្រោមនេះជាបម្រាមចំនួន ៦ដែលអ្នកគួរកុំធ្វើប្រសិនបើមិនចង់បញ្ចប់ទំនាក់ទំនងស្នេហាជាមួយដៃគូ៖

១. កុំព្រងើយកណ្តើយ

នេះជាហេតុផលមួយទៀតដែលធ្វើឱ្យទំនាក់ទំនងរបស់អ្នកមានភាពមិនរកាំរកូស អ្នកគួរតែបោះចោល កុំប្រព្រឹត្តនូវទម្លាប់មិនគួរឱ្យស្រឡាញ់នេះចេញ ហើយត្រូវគិតជានិច្ចថាថ្ងៃដំបូងដែលអ្នក្រឡាញ់គ្នាមានភាពយកចិត្តទុកដាក់គ្នាកម្រិតណា កុំធ្វើមិនខ្វល់ មិនដឹង មិនឮ ជាមួយដៃគូដែលកំពុងតែស្រឡាញ់គ្នា

២. ទុកពេលសម្រាប់គ្នាទៅវិញទៅមក

ទោះជាពួកគេជាគូស្នេហ៍ក៏ដោយក៏មនុស្សជាច្រើននៅតែចង់មានពេលខ្លះសម្រាប់ខ្លួនឯងដែរ ដៃគូខ្លះគាត់ចូលចិត្តលេងហ្គេម ឬ ក៏ចូលចិត្តចំណាយពេលនៅជាមួយការងា​រផ្សេងៗ ដូច្នេះ គ្រប់គ្នាត្រូវការពេលវេលានេះជាចំបាច់ ប្រសិនបើអ្នកមិនយល់ពីបញ្ហានេះទេ ឬតែងតែនៅជាមួយគ្នា វាអាចរំខានដៃគូ របស់អ្នក ហើយធ្វើឱ្យធុញទ្រាន់ខ្លាំងរហូតអាចដល់ថ្នាក់ចាកចេញពីអ្នក។

៣. ចូលចិត្តឱ្យដៃគូរង់ចាំជានិច្ច

ការរងចាំគឺសំដៅទៅកាន់ការរងចាំយូរ ការចំណាយពេលច្រើនម៉ោងក្នុងការចាំអ្នកធ្វើអ្វីយូរមិនយល់ពីអារម្មណ៍របស់ដៃគូ ឧទាហរណ៍ អ្នកចូលចិត្តជ្រើសរើសសម្លៀកបំពាក់ គ្រឿងសម្អាងយូរជាដើម ដែលជាហេតុផលមួយ ទៀតដែលធ្វើឱ្យដៃគូ របស់អ្នកធុញទ្រាន់ ហើយទំនាក់ទំនងស្នេហាបានធ្លាក់ចុះរហូតដល់ចំណុចដែលអ្នកអាចនឹងបែកគ្នាទាំងស្រុងព្រោះគ្មាននរណាម្នាក់ចូលចិត្តរង់ចាំយូរសម្រាប់អ្វីទាំងអស់។

៤.អាត្មានិយម បង្ខិតបង្ខំ និងលោភលន់

ពិតណាស់មនុស្សដែលមានស្នេហារួចហើយនឹងត្រូវជួបទម្លាប់ទាំងនេះ មិនថាជាបញ្ហាអាត្មានិយមការបង្ខិតបង្ខំ ការត្អូញត្អែរ ប៉ុន្តែតើអ្នកដឹងទេថាទម្លាប់ទាំងនេះជាមូលហេតុនាំឱ្យទំនាក់ទំនងស្នេហាកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស ប្រសិនបើអ្នកមានវាមែនគួរតែកែលម្អស្ថានភាពអាច នឹង វិលមករកភាពប្រសើរឡើងវិញ ហើយបោះបង់ទម្លាប់នេះចោល។

៥. ខឹងមិនព្រមនិយាយ

វាជាសង្រ្គាមត្រជាក់សម្រាប់អ្នកដែលខឹងមិនចូលចិត្តនិយាយមិនចូលចិត្តពន្យល់ រឿងអាក្រក់ជាងនេះពេលធ្វើខុស ប៉ុន្តែមិនសុំទោស ទម្លាប់នេះវាមិនបានធ្វើឱ្យស្ថានការណ៍ប្រសើរឡើងទេ តែវាបានធ្វើឱ្យរឿងកាន់តែអាក្រក់ទៅៗ ព្រោះបើឈ្លោះគ្នាតែមិនដោះស្រាយនោះវាក៏នឹងនៅដដែលមិនប្រសើជាងនេះនោះទេ ហើយចុងក្រោយក៏មានតែពាក្យថាបែកគ្នា។

៦. ចូលចិត្តមានមន្ទិលសង្ស័យ ចូលចិត្តនាំឈ្លោះ

សង្ស័យ ហើយក៏នាំឈ្លោះគ្នារាល់ថ្ងៃ ទាំងនេះក៏អាចជាប្រភពនៃភាពធុញទ្រាន់ផងដែរ វាអាចនិយាយបានថវាជាទង្វើមួយដែលធ្វើឱ្យដៃគូរបស់អ្នកមានអារម្មណ៍ធុញ និងមិនចង់បន្តក្នុងទំនាក់ទំនងមួយនេះបន្តទៅទៀត ដូច្នេះអ្នកគួរតែបញ្ឈប់ទម្លាប់អាក្រក់នោះ មុនក្លាយជាមនុស្សដែលត្រូវគូស្នេហ៍បោះបង់ចោល៕