_អណ្តាតមានស្នាមជាំខ្មៅ

​ប្រសិនភ្លាមៗស្រាប់តែអណ្តាតរបស់អ្នកលេចឡើងនូវសណ្ឋានស្នាមជាំខ្មៅ  នោះបង្ហាញថាជាបាតុភូតនៃឈាម  ហើយបើមានរោគសញ្ញាអមជាមួយនឹងការដកដង្ហើមខ្លី​  គេងមិនបានគ្រប់គ្រាន់ ឬ ​រមាស់អណ្តាត ។ការលេចចេញនូវរោគសញ្ញាព្រមគ្នា ​បែបនេះ ​ស្ថានភាពសរសៃរឈាមនៅក្នុងខ្លួនរបស់អ្នកកំពុងស្ទះ ​ដំនើរការបេះដូងមានភាពចុះខ្សោយ។Hairy tongue | BMJ Case Reports

_អណ្តាតក្រហម​ និង  ហើម

ប្រសិនបើអ្នកមានរោគសញ្ញា  ដូចជាអណ្តាតចាប់ផ្តើមក្រហម​ និង ​ហើម អមជាមួយការញ័រទ្រូង  សូមប្រុងប្រយត្ន័  ព្រោះអ្នកអាចកើតជំងឺសរសៃឈាមបេះដូង​។Swollen Tongue - Symptoms, Causes, Treatments

_ឡើងផ្សិតនៅលើអណ្តាតច្រើនខុសពីធម្មតា

​ប្រសិនបើអណ្តាតរបស់អ្នកស្រាប់តែមានភ្នាសពណ៍សៗ  ដុះឡើងនៅលើអណ្តាតច្រើន ​ខុសប្លែកពីធម្មតា អមជាមួយនឹងរោគសញ្ញាអស់កំលាំងជាញឹកញាប់ ​នោះឆ្លុះបញ្ជាំងថាអណ្តាតរបស់អ្នកកំពុងខ្វះឈាមរត់ទៅចិញ្ចឹមដល់ប្រពន្ធ័បេះដូង  ។Green tongue: Causes, infections, and treatments

ប្រសិនបើអ្នកមានអាការះដូចបានរៀបរាប់ខាងលើនេះ  ក្នុងចំនោមណាមួយ  សូមប្រញាប់ទៅជួបគ្រូពេទ្យបន្ទាន់ ​ព្រោះជាហានិភ័យនៃជំងឺគាំងបេះដូង៕