ប្រទេសប៉េរូ៖ ប្រជាជនប៉េរូបានកាត់សក់របស់ពួកគេដើម្បីបរិច្ចាគក្នុងការយកសក់ទៅបណ្តែតទឹកសមុទ្រ ដោយសង្ឃឹមថានឹងស្រូបយកប្រេងដែលបានកំពប់ពីរោងចក្រចម្រាញ់ប្រេងក្នុងអំឡុងពេលរលកយក្សស៊ូណាមិ និងរញ្ជួយដីនៅតុងហ្គា ដែលធ្វើឱ្យរដ្ឋាភិបាលបានដាក់វាជាបញ្ហាបរិស្ថានជាតិ និងប្រកាសភាពអាសន្នរយៈពេល ៩០ ថ្ងៃ។

កាលពីពេលថ្មីៗនេះប្រជាជនប៉េរូរាប់រយនាក់នៅទីក្រុងលីម៉ាបាននាំគ្នាទៅកាត់សក់នៅតាមហាងកាត់សក់ផ្សេងៗដែលត្រៀមបរិច្ចាគសម្រាប់ប្រើធ្វើជាទ្រនាប់សក់ក្នុងការយកស្នាមប្រឡាក់បានយ៉ាងល្អពីប្រេងដ៏សម្បើមដែលនៅតែអណ្តែតលើផ្ទៃសមុទ្រនៃឆ្នេរកំពង់ផែ Guyao ជិតទីក្រុងលីម៉ា។ បញ្ហាប្រេងនេះបង្កដោយក្រុមហ៊ុនអេស្ប៉ាញ “La Pampigna Repsol” ដែលជារោងចក្រចម្រាញ់ប្រេងឆៅ ៦,០០០ បារ៉ែលបានហៀរចូលទៅក្នុងសមុទ្រ កំឡុងពេលរលកយក្សស៊ូណាមិវាយប្រហារឆ្នេរសមុទ្រនៃប្រទេសប៉េរូ  បន្ទាប់ពីការផ្ទុះភ្នំភ្លើងនៅតុងហ្គាកាលពីថ្ងៃទី ១៥ ខែមករាកន្លងទៅ។ ក្នុងនោះក្បួនដង្ហែរអំណោយសក់ត្រូវបានប្រារព្ធឡើងនៅក្នុងទីក្រុងជាច្រើននៅទូទាំងប្រទេស វាគឺជាការបង្ហាញពីសាមគ្គីភាពរបស់ប្រជាជនប៉េរូ  បន្ទាប់ពីអ្នកបរិស្ថានធ្វើយុទ្ធនាការតាមបណ្តាញសង្គមស្នើសុំអំណោយសក់ពីប្រជាពលរដ្ឋដើម្បីធ្វើជា ប៊ូឡុងរាងសាច់ក្រកយកមកបណ្តែតក្នុងទឹកសមុទ្រដើម្បីស្រូបយកប្រេងដែលនៅពាសពេញលើសមុទ្រឱ្យអស់។ ក្នុងនោះ ប្រជាជនប៉េរូក៏បានតវ៉ាទាមទារឱ្យក្រុមហ៊ុន មួយនេះទទួលខុសត្រូវសម្រាប់ការខូចខាតដ៏ខ្លាំង និង បង្កការខូចខាតយ៉ាងខ្លាំងដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ បន្ទាប់ពីការលេចធ្លាយប្រេងឆៅដ៏ធំចូលទៅក្នុងតំបន់ឆ្នេរសមុទ្រជាច្រើន ប៉ុន្តែក៏ត្រូវបានស្ងប់ស្ងាត់ទៅវិញព្រោះយល់ថានេះគឺជាហេតុការណ៍ដែលគ្មានអ្នកដឹងមុន និងមិនមែនជាកំហុសរបស់អ្នកណានោះទេ។

យ៉ាងណាមិញថ្មីៗនេះ រដ្ឋាភិបាលប៉េរូបានប្រកាសអាសន្នផ្នែកបរិស្ថានរយៈពេល ៩០ ថ្ងៃនៅក្នុងតំបន់ឆ្នេរនៃទីក្រុងលីម៉ា  ដែលរងផលប៉ះពាល់ដោយការធ្លាយប្រេងនេះ និងកំណត់ថាវាជាផ្នែកមួយនៃ គ្រោះមហន្តរាយអេកូឡូស៊ីដ៏សំខាន់បំផុតនៅលើឆ្នេរសមុទ្ររបស់ប្រទេសក្នុងរយៈពេលថ្មីៗនេះ ហើយគម្រងសម្អាតប្រេងនេះ គេបានសន្មត់ថានិងបញ្ចប់នៅក្នុងខែកុម្ភៈខាងមុខនេះ៕ ប្រភព៖ Thairath