រាជធានីភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បទល្មើសល្បែងស៊ីសងឆ្នោតវៀតណាមខុសច្បាប់ (កន្ទុយលេខ) កំពុងតែរីកដុះដាលដូចផ្សិត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះមានឆ្នោតវៀតណាម LH៣៤ ក៏មានច្រើនទីតាំងរាប់សឹងមិនអស់ ។ ជាក់ស្តែង គ្រាន់តែនៅក្នុងខណ្ឌ៧មករា មាន៣កន្លែងបាត់ទៅហើយ កំពុងតែអូញទាញពលរដ្ឋខ្មែរឲ្យធ្លាក់ក្នុងអំពើអបាយមុខ តែឆ្ងល់ ហេតុអីអាជ្ញាធរខណ្ឌ៧មករា មិនព្រមទៅបង្រ្កាប សង្ស័យតែចាញ់បារមីម្ចាស់ល្បែងសុខច្បាប់ទាំងនោះហើយ។https://blogger.googleusercontent.com/img/a/AVvXsEhUHUvr1pnIULAg3QMWsN8iUMBnzXx-6nsKQLV3a4fC2ekne86pn1SVGZ5_PQUkZ7Ceaj78bY4cfczq6HaxmH6YGcNu4iThP4XYSj2vB8sju9ixf6VEBWtwiPmHqs2GYzFZwivXUXgrkUobyXEh2HTzhBh-rvAPy4WU5DUGnQx9zIi_lFcSr3q7HTNE=s1280ភ្នាក់ងារ «KBN» នៅតាមមូលដ្ឋាន បានរាយការណ៍មកថា នៅក្នុងទឹកដីខណ្ឌ៧មករា ឆ្នោតវៀតណាមខុសច្បាប់ មានស្លាកសម្គាល់ LH៣៤ មានចំនួន៣ទីតាំង ដោយទីតាំងទី១- ស្ថិតនៅជាប់ខាងក្រោយសាលាបើកបររថយន្តអាស៊ាន នៅតាមបណ្ដោយផ្លូវ១៦១ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ។ ទីតាំងទី២- ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៤ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា និងទីតាំងទី៣-ស្ថិតនៅផ្ទះលេខ១៤៦Eoz តាមបណ្ដោយផ្លូវឌឿងហែមមួយខែ្ស ដែលគេហៅផ្លូវលេខ១២៨ ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។https://blogger.googleusercontent.com/img/a/AVvXsEhoQax-okuG8CVK0Ps0cbS_a5kGjExI0B8SkQuo1j0p-3JyqSaXy2xT_CDm4guhpQvbvhRFJ0VfYUZMRzuXEDe6-ueHqRCMTs4uQvlpQovl_D_5mN5RvPfmvljAIyzc9VTlVnhC4vG8oY1zHXdDwCNDwD46MoKSy5gWbzlH62ijBeh7aK1vn-PXzCIb=s1280ប្រជាពលរដ្ឋ ដែលរស់នៅជិតទីតាំងល្បែងស៊ីសងខាងលើទាំង៣នេះ បានបង្ហើបឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ ឆ្នោតវៀតណាមLH៣៤ កំពុងតែពង្វក់ប្រជាពលរដ្ឋខ្មែរសម្បើមដៃណាស់ ដោយមួយថ្ងៃៗឃើញអ្នកញៀនល្បែងស៊ីសង ដើរទៅចាក់កន្ទុយលេខវៀតណាមនេះ ឲ្យតត្រុក មិនសូវជាគិតខំប្រឹងធ្វើការរកស៊ីប៉ុន្មានទេ ។ ក្នុងករណីថ្ងៃណាចាក់ត្រូវ (ឈ្នះ) ឃើញញញើមញញែមបិទមាត់មិនជិត តែថ្ងៃណាចាក់ចាញ់ (មេស៊ីអស់ ) ទឹកមុខឲ្យក្រញូវៗ ទៅដល់ផ្ទះដេកកើតទុក្ខ មិនដាំបាយធ្វើម្ហូបឲ្យកូននិងប្តីហូប (សម្រាប់ស្រ្តី) តែបើបុរសវិញ ទៅដល់ផ្ទះរករឿងប្រពន្ធកូន ឈានដល់ការប្រើអំពើហិង្សាក្នុងគ្រួសារទៀតផង រស់នៅគ្មានក្តីសុខទេ។https://blogger.googleusercontent.com/img/a/AVvXsEhMvb3MB7Qcji3H3sMd_xdjrsO0FPiNwvPtM-L3A2ifq1MsXNj_-Kfw80ub_8_VWta6NudYBJFOM1Nx3mq_juXFZOdiV3VY1u6Tasp9eUPlHSHyq2C6fDl4N3AOSTp-3SD7263nM2-jDlgMlgG3S9o3kLv4j6kI35cuPbgQdkAcGYV6JHQwWWel14Bq=s1280ប្រជាពលរដ្ឋបន្តថា សព្វថ្ងៃនេះ ពួកគាត់មានការងឿងឆ្ងល់ជាខ្លាំង បទល្មើសល្បែងស៊ីសងកើតមានឡើងច្រើនណាស់ក្នុងខណ្ឌ៧មករា គ្រាន់តែ ឆ្នោតវៀតណាមLH៣៤ មាន៣ទីតាំងបាត់ទៅហើយ តែមិនដឹងជាអភិបាលខណ្ឌ និងអធិការនគរបាលខណ្ឌ៧មករា គិតយ៉ាងណា ទើបមិនព្រមចុះទៅបង្រ្កាបសោះ សង្ស័យតែចាញ់បារមីម្ចាស់ឆ្នោតវៀតណាមLH៣៤ ហើយ ព្រោះតាមព័ត៌មានដែលពលរដ្ឋទទួលបានតៗគ្នា ម្ចាស់ឆ្នោតវៀតណាមLH៣៤ ខុសច្បាប់នេះ មានមនុស្សមានខ្នងក្រាស់ មានឥទ្ធិពលណាស់ ។
តែយ៉ាងណា ករណីឆ្នោតវៀតណាមLH៣៤ខុសច្បាប់នេះ បើឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលសាលារាជធានីភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានជ្រាប ប្រាដកណាស់ លោកនឹងមានវិធានការបង្រ្កាបជាមិនខាន ដោយមិនបណ្តែតបណ្តោយឲ្យល្បែងស៊ីសង ពង្វក់ពលរដ្ឋរបស់លោកឡើយ៕ ដោយ កែន សុខគីមhttps://blogger.googleusercontent.com/img/a/AVvXsEgmmhjGatgIvqQ14fzeDVzM92Wn1G8pPHEskdVPO-DMV5onf04L5V9RV7zlkygavIaTQ3aN5LjJbG6KiU3cdqP84YUblYGPuByJQ6KYxjdCBlGLu6PV-ZLxORWTyVE9wdWG5ydxdvbB9SCr_mqWK3FWTfg6OmNnD27JI9DnZyEA9Bw1mOq1Zs30tAq_=s1280