កាលពីយប់មិញក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមមាន់ខ្នាយមាស Tottenham Hotspur ២-០ នៅក្នុងជំនួបសប្តាហ៍ទី ២៣ នៃក្របខណ្ឌ Premier League។Chelsea 2-0 Tottenham: Hakim Ziyech scores screamer as Blues beat Spurs again - Eurosport

នៅក្នុងការប្រកួតតង់ទី១នៃការប្រកួតនេះ ក្រុមទាំងពីរបានត្រឹមបុកគ្នាទៅបុកគ្នាមក តែមិនមានគ្រាប់បាល់នោះទេ។ លុះឈានដល់វគ្គទី២ ខ្សែបម្រើប្រយុទ្ធ Hakim Ziyech ស៊ុតមួយជើង ស្អាតដូចផ្កា កោងចូលទី ធ្វើអោយអ្នកចាំទី Hugo Lloris បានត្រឹមឈរមើល។ ក្រោយមករំលងបានតែ៨នាទី Thiago Silva ក៏បានបន្ថែមគ្រាប់ទី ២ អោយ Chelsea។Chelsea 2 – 0 Tottenham – Odu News Sports

ជ័យជំនះនេះ បានធ្វើអោយ Chelsea បន្តរក្សាតំណាងលេខ៣ ដោយមាន ៤៧ពិន្ទុ ក្រោយពីប្រកួត ២៤លើកកន្លងទៅ។ គួរបញ្ជាក់ផងដែរថា Chelsea ប្រកួតរៀងលឿនជាគេបន្តិច ដោយក្រុមខ្លះទើបតែប្រកួតបាន ២០ឬ២១ប្រកួតប៉ុណ្ណោះ៕Ziyech Gem Fires Chelsea To Win Over Spurs – Channels Television