នៅពេលដែលយើងនិយាយអំពីសត្វចិញ្ចឹម  វាអាចបង្រៀនយើងអោយស្គាល់នូវមេរៀនមួយចំនួនក្នុងសង្គមជិវិតបច្ចុប្បន្ន។​ មនុស្សពិតជាខ្វល់ច្រើន  វិភាគច្រើនពេក បារម្ភខ្លាំងពេក  ប៉ុន្តែតើការបារម្មណ៍គិតទាំងនោះបានផ្តល់អ្វីខ្លះជាប្រយោជន៍សម្រាប់ផ្លូវចិត្តរបស់អ្នក?ខាងក្រោមនេះ  គឺជាអ្វីដែលអ្នកគួរតែរៀនពីសត្វចិញ្ចឹមរបស់អ្នក។

  •  តើអ្នកធ្លាប់ឃើញសត្វឆ្កែចេះវិនិច្ឆ័យទៅលើនរណាម្នាក់ចំពោះ  ការងារ  ឋានះ សង្គមដែរឬទេ?ប្រាកដជាមិនធ្លាប់ទេ  សត្វទាំងអស់គ្រាន់តែគិតថា  តើពួកគេជានរណាហើយធ្វើការវិនិច្ឆ័យទៅលើសកម្មភាពតែប៉ុណ្ណោះ  បើមនុស្សសំដែងសេចក្តីស្រឡាញ់​ ឬចិត្តសប្បុរសចំពោះគេ   ​គេក៏ប្រព្រឹត្តអំពើល្អតបស្នងត្រឡប់មកវិញដូចគ្នា។
  •   ការគិតច្រើនគឺជាធម្មជាតិរបស់មនុស្ស  ហើយប្រាកដណាស់ថា  ក្នុងករណីខ្លះការគិតពិតជាមានសារះប្រយោជន៍  ប៉ុន្តែយូរៗទៅ  អ្នកគួរតែគិតពីចំនុចសំខាន់របស់សត្វឆ្កែត្រង់ថា  តើអ្នកធ្លាប់ឃើញសត្វឆ្កែពេលវាចេញទៅខាងក្រៅម្តងៗ​​ តើវាមានសេចក្តីសុខរីករាយ  និងសេរីភាពប៉ុណ្ណា ?  ចុះបើយើងធ្វើកុំគិតច្រើនពេក  ហើយតាំងចិត្តកុំបារម្ភអំពីអ្វីដែលអ្នកដទៃគិត នោះផ្លូវចិត្តផ្លូវកាយរបស់អ្នកនឹងស្រស់ស្រាយមិនខាន។
  • ​សត្វចិញ្ចឹមទាំងអស់ នៅពេលដែលឃើញម្ចាស់មិនសប្បាយចិត្តវាតែងតែនៅក្បែរអ្នកនឹងលួងលោមអ្នក ពួកគេចង់ឃើញម្ចាស់សប្បាយចិត្តគ្រប់ពេលវេលា  ហើយពួកវាមិនដែលរំពឹងចង់បានអ្វីត្រឡប់មកវិញពីម្ចាស់ទេ ហើយនេះគឺជាអាថ៍កំបាំងក្នុងការរស់នៅប្រកបដោយសុខសុភមង្គល។
  • តើអ្នកអាចស្រម៉ៃបានទេ  ថាសត្វឆ្កែវាដែលខឹងអ្នក ​ដោយសារតែអ្នកមកផ្ទះយឺត ​ឬមិនបានទិញរបស់អ្វីមួយអោយវាទេ​ ?អ្នកគួរតែរៀនពីចំនុចនេះ​ ការរៀនអភ័យទោស  ការអាក់អន់ចិត្ត ​ហើយព្យាយាមបំភ្លេច  រឿងល្អៗនឹងកើតមានឡើងជាបន្តបន្ទាប់៕Can my dog or cat catch coronavirus? - BBC News