យល់ដឹង៖ តើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃទេ វាជាអារម្មណ៍ដ៏អាក្រក់បំផុតមួយ និងជាពេលវេលាដ៏លំបាកមួយ បើអ្នកមាន ឬកំពុងមានអារម្មណ៍នេះមែន ខាងក្រោមនេះជារឿង ៤ យ៉ាងដែលអ្នកគួរធ្វើដើម្បីអារម្មណ៍របស់អ្នកល្អឡើងមកវិញ។

-ហេតុអ្វីបានជាយើងមានអារម្មណ៍ថាគ្មានតម្លៃ?

អារម្មណ៍នៃភាពគ្មានតម្លៃអាចបណ្តាលមកពីកត្តាជាច្រើន ចាប់ពីការលើកឡើងទៅ  បទពិសោធន៍កុមារភាព  ទស្សនៈអវិជ្ជមាន ការប្រមាថ ភាពតានតឹង បញ្ហាសុខភាពផ្លូវចិត្ត ដូចជាជំងឺធ្លាក់ទឹកចិត្តជាដើម។

– នេះជាអ្វីដែលត្រូវធ្វើនៅពេលអ្នកមានអារម្មណ៍ថាគ្មានតម្លៃ

១. និយាយល្អៗ និង មានចិត្តល្អចំពោះខ្លួនឯង

នៅពេលមានអារម្មណ៍ថាគ្មានតម្លៃ  អ្នកចាប់ផ្ដើមមានទំនោរបន្ទោសខ្លួនឯង និយាយរឿងអវិជ្ជមានអំពីខ្លួនអ្នក ជាឧទាហរណ៍ ថាអ្នកមិនអាចប្រសើរជាងមុន អ្នកជាមនុស្សអាក្រក់ ដូច្នេះសូមព្យាយាមកែសម្រួលការគិតរបស់អ្នកបន្តិចម្តងៗ ចាប់ផ្តើមនិយាយជាមួយខ្លួនឯងក្នុងពន្លឺនៃវិជ្ជមាន និងចេះសរសើរខ្លួនឯងផង។

២. កត់ត្រារឿងល្អៗជារៀងរាល់ថ្ងៃ

នៅពេលដែលយើងមានអារម្មណ៍ថាគ្មានតម្លៃ  យើងច្រើនតែមើលឃើញការបរាជ័យក្នុងរឿងល្អកើតឡើង យើងមានទំនោរផ្តោតលើរឿងអាក្រក់ច្រើនជាង ហើយធ្លាក់ខ្លួនចូលទៅក្នុងគំនិតទាំងនោះ ដូច្នេះសូមអ្នកគិតអ្វីដែលរីករាយ និងកត់ចំណាំវាទុកសូម្បីតែរឿងតូចតាច ដូចជាមេឃថ្ងៃនេះ គឺ ស្រស់ ស្អាត ខុសធម្មតា ថ្ងៃនេះបានជួបជាមួយមនុស្សម្នាក់ដែលមានទឹកចិត្តល្អ នោះអ្នកចាប់ទុក្ខថាបានមើលវាក្នុង រឿងល្អ និងវិជ្ជមានដែលបានកើតឡើង។

៣. ចេញទៅក្រៅ ហើយស្ម័គ្រចិត្ត ឬធ្វើអ្វីសម្រាប់មនុស្សជុំវិញខ្លួន

ការធ្វើអ្វីៗដើម្បីអ្នកដទៃមានឥទ្ធិពលវិជ្ជមានទៅលើអារម្មណ៍របស់អ្នកដទៃ និងខ្លួនឯងដូចគ្នា វាអាចធ្វើឱ្យយើងមានសុភមង្គលជាខ្លាំង ហើយយើងក៏អាចមើលឃើញតម្លៃនៅក្នុងខ្លួនយើងកាន់តែច្រើន និងមានអរម្មណ៍ឈប់តូចចិត្ត ព្រមទាំងបន្តនូវសកម្មភាពបែបនេះបន្តទៀតរហូតក្លាយជាទម្លាប់វិជ្ជមានសម្រាប់អ្នក។

៤. សាកល្បងសេវាកម្មសុខភាពផ្លូវចិត្ត

សព្វថ្ងៃនេះ សុខភាពផ្លូវចិត្តគឺជាបញ្ហាសំខាន់កាន់តែខ្លាំងឡើងសម្រាប់មនុស្សទូទៅងាយទទួលរង  ដូច្នេះហើយមានសេវាកម្ម ឬកម្មវិធីសុខភាពផ្លូវចិត្តជាច្រើនទៀតផងដែរ បើអ្នកណាមានអារម្មណ៍ថា ខ្លួនគ្មានតម្លៃឬគិតចង់បញ្ចេញវាចេញ អ្នកអាចចាប់ផ្តើមដោយប្រើប្រាស់សេវាសុខភាពផ្លូវចិត្តទាំងនេះដើម្បីជាជំនួយ។

មនុស្សគ្រប់រូបមានតម្លៃផ្ទាល់ខ្លួនដែលយើងខ្លួនឯងក៏មិនដឹង លុះត្រាតែអ្នកស្វែងយល់ និងយល់ចិត្តរបស់ខ្លួនឯងបន្តិចទើបអ្នកមើលឃើញពីតម្លៃពិតនៃជីវិតរបស់អ្នក ចូរកុំភ្លេចធ្វើល្អចំពោះខ្លួនឯងណា ស្រឡាញ់ខ្លួនឯងឱ្យច្រើនៗនោះអ្នកនឹងឃើញពីពន្លឺដែលអ្នកត្រូវឆ្ពោះទៅមុខ ៕