ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០នាទី កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាប ករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោងភ្នាល់ដាក់ប្រាក់) ស្ថិតនៅចំណុចចំការស្វាយចន្ទីរ ភូមិអូរតាសែន ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។https://blogger.googleusercontent.com/img/a/AVvXsEh4LwQ7BJ-L_tiUJnuqGxskeaWFQlNcR687JuCROCZqQzUBKdRHhmrMFQqYhh6cR4IymRcVwS9KFFQ37ahQGwkE6Ct5cCHQAGsluurDzkR4BI5lxzvmdh70tIgHSfLRzVAu0PEN1NPxGrPsFVk-siFWl-1wO6OzPvuR0NGBm6iADdiAkK21vFsUsfCq=s900សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ៖ ទី ១-ឈ្មោះ ទិត សុផាត ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាសែន ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។ ទី២-ឈ្មោះ សម្បត្តិ ពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបារាយណ៍ ឃុំបារាយរណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ទី៣-ឈ្មោះ វ៉ាន់ នាក់ ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិដីថ្មី ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។ ទី៤-ឈ្មោះ ជួន ភា ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាប៉ាង១ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។ ទី៥-ឈ្មោះ ឈាង ម៉ៅ ភេទប្រុស អាយុ៥៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាប៉ាង១ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។ ទី៦-ឈ្មោះ ងួន វណ្ណារ៉ា ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្នល់បែកលិច ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ទី៧-ឈ្មោះ យ៉េន សំបូ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិតាប៉ាង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។ ទី៨-ឈ្មោះ អ៊ាង ណារ៉ាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ទី៩-ឈ្មោះ តាំង ធី ភេទប្រុស អាយុ៥៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិអូរសួរស្ដី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ ទី១០-ឈ្មោះ ស្រ៊ុន ស្រ៊ាង ភេទប្រុស អាយុ៦៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។ ទី១១-ឈ្មោះ ជឿង កុល ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។
១២-ឈ្មោះ ងួន បូណា ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។https://blogger.googleusercontent.com/img/a/AVvXsEggR7JtecEiaAe5Tk0X3OKYIiSvtkx5u8yXKFI0PNOQMYBzC60XXkPHDCZD9bMHZndMYV_pNpSUfT8F6BF3mUHo6pAh3n1slpBDSAe_0_BCYlGoPE4HfSDhdRDDDnARspV0G8DiZmUNPaQNN3WwNQncS_fiU1q1NB-iEqnednc1OGPzWkxeSyKxS0WP=s900ជាមួយគ្នានេះដែរ ដកហូតបាន ម៉ូតូចំនួន ៣៨គ្រឿង, ទូរស័ព្ទដៃ ចំនួន១០គ្រឿង, មាន់ងាប់ ចំនួន០៣ក្បាល, កន្ត្រក់ដាក់មាន់ ចំនួន០៣, ហាន់តោអាប៉ោង ០១, ចានអាប៉ោង ០១, ផ្តិលប៉ោង ០១, ប្រាក់រៀលចំនួន ១,៨២០,០០០រៀល (មួយលានប៉ែតសិបពីមុឺនរៀល) និងប្រាក់ដុល្លាចំនួន ១៣០ដុល្លា (មួយរយសាមសិបដុល្លា) ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី ៕https://blogger.googleusercontent.com/img/a/AVvXsEgzehhGVkaOX1i1fq5SWDWJaBGckGfd-J2acM72tmZcX5rGRSGNmWGxCYRKSneDB0JgdtVldT6aIm7EpebT6ahUOENrJ_EQh610U8x9ib6wL7uTT0BnuBm9IEKuM0jEBz1Io1fFEreQCNMHCefLg-XktBynJ0lAsoC-s0eVRG8kp23gY_zSiCln6ATg=s900