ខេត្តកំពង់ធំ ៖ រថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២N-៨៦០៤ ខណៈដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដីពីភ្នំពេញឆ្ពោះ ទៅខេត្តសៀមរា ដល់ចំណុចគីឡូម៉ែតលេខ១៥៧-១៥៨ ក្នុងភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្រាប់តែមានអណ្តាតភ្លើងឆេះចេញពីផ្នែកម៉ាស៊ីន យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ១០ និង០៣ នាទីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/a/AVvXsEj1-tpvD5uMvsDoR5uf0eVLJ1eWnoG-Hj9UZBqodUSfPAExlh6yadwnMUJYQNOy9zezGukDXxc-6zgTqU33fH2aStXTGlWyM1WiOuG1ce2ywZUezAuaBKbeilH_hIGhqK-xjRmL10fEMKSr2M7LG6MbnEWNdGpMXCVQ5mmeQpr5VulAKiWaoSOP6nvZ=s1280សមត្ថកិច្ច បានឲ្យដឹងថា អ្នកបើកបររថយន្តខាងលើ មានឈ្មោះ សុំ ធូ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិព្រែកគោល ឃុំស្វាយ ស្រុកពញាឮ ខេត្តកណ្តាល ។ រថយន្តរងគ្រោះ រងការខូចខាត ឆេះគ្រឿងម៉ាស៊ីនផ្នែកខាងមុខទាំងស្រុង ។ មូលហេតុ បណ្តាលមកពីឆ្លងចរន្តខ្សែរភ្លើង ។https://blogger.googleusercontent.com/img/a/AVvXsEiLwoX3W9I4uyF1tckvWA_L5YWD_Q24tEneFI5mUUiW8XwIguPwwG9AMo7346_rFE8VqTbbUTbOde1V_M977LbZ10CUwic0Y5DpUHKno_R4NDzk7oPPaHlS7JrV9IYZUV6duz7Hpj0r53AO9KfDtyXKsBrBeAJG2601_R14liCreAlZjtqW_OegYjsj=s1280សមត្ថកិច្ច បញ្ជាក់ថា ករណីនេះ សមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជួយអន្តរាគមន៍ចំនួន០១គ្រឿងមិនបានប្រើប្រាសទឹកទេ ដោយសារកម្លាំងបុស្តិ៍រដ្ឋបាលនិងប្រជាការពារព្រមទាំងប្រជាពលរដ្ឋបានយកបំពុងពន្លត់អគ្គិភ័យចំនួន០២បំពង់ជួយពន្លត់ទាន់ពេលវេលា៕https://blogger.googleusercontent.com/img/a/AVvXsEhHdK5qFlGoF4EG-nJuFnXQ9OlwsVlztMRITQOdHQ8OjJrEn3S70wUSTEyY0UVuMpY1zagp1Tc02N2rayVos9u1jbz1e8ETpfZlFxMNmHCZ4i3ZgKxvZo4DH5vQFstGMCg83XixcO_AIhDDZkeeDITiSPkkqnZpNDLze-US-SzL2A4baCt1jXOBukdf=s1280