ខេត្តតាកែវ៖ វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកំពុងតែឆាបឆេះរោងចក្រកាត់ដេរខោខូវប៊យមួយកន្លែង ដែលស្ថិតនៅភូមិស្រង៉ែ ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ រោងចក្រនៅទល់មុខវត្តចោមពលស្ពានស្លាគូ ។

ខណៈនេះរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកនិងស្នងការដ្ឋាននគរបាលខេត្ត កងកម្លាំងពន្លត់អគ្គិភ័យកំពុងតែប្រតិបត្តិការជួយអន្តរាគមន៍សង្គ្រោះករណីខាងលើនេះនៅកន្លែងកើតហេតុផ្ទាល់ផងដែរ ។
សម្រាប់ព័ត៌មានលម្អិតយ៉ាងណា «KBN» នឹងផ្សាយជូនតាមក្រោយទៀត ៕
សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖