ភពផែនដីរបស់យើងគ្របដណ្តប់ដោយវាលខ្សាច់ច្រើនជាងមួយភាគប្រាំនៃផែនដី ភាគច្រើនយើងឃើញវាលខ្សាច់ចន្លោះពី ១៥ ដឺក្រេដល់ ៣០ ដឺក្រេរយៈទទឹងខាងជើង និងខាងត្បូងនៃផែនដី តំបន់នេះជាតំបន់ដែលមានអាកាសធាតុក្តៅ និងស្ងួត មានភ្លៀងធ្លាក់តិចតួចណាស់ដែលតិចជាង ២៥០ មីលីម៉ែត្រក្នុងមួយឆ្នាំ ធ្វើឱ្យវាក្លាយជាតំបន់ស្ងួតជាខ្លាំង។

នៅតំបន់វាលខ្សាច់មានប្រជាជនតួចតិចណាស់ ហើយ សម្រាប់ប្រជាជន សត្វ និងរុក្ខជាតិរស់នៅបាន មានតែប្រភេទដែលធន់នឹងគ្រោះរាំងស្ងួតប៉ុណ្ណោះដោយសារកង្វះទឹកសម្រាប់ប្រើប្រាស់ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ។ ភាគច្រើន នៃប្រជាជនវាលខ្សាច់គឺជាមនុស្សពនេចរ ដូច្នេះហើយវាមានទំនាក់ទំនងតិចតួចណាស់ជាមួយមនុស្សខ្សាច់នឹងក្លាយជាការរារាំងយ៉ាងខ្លាំងនៅពេលធ្វើដំណើរកាត់វាលខ្សាច់ ឬ ទម្រង់ខ្សាច់ខ្លះ សូម្បីតែនៅក្នុងវាលខ្សាច់ក្រួសក៏ត្រូវបានគេចាត់ទុកថាជាគ្រោះថ្នាក់សម្រាប់ការធ្វើ ដំណើររបស់មនុស្សផងដែរ។  តំបន់ដែលងាយនឹងមានគ្រោះរាំងស្ងួតទាំងនេះ វាមានស្ថានភាពស្ងួត និងជាអាចជាតំបន់ដីខ្សាច់ឬថ្មនិងក្រួសតូចៗដ៏ច្រើនសន្ធឹកសន្ធាប់គ្របដណ្តប់ដោយរុក្ខជាតិតិចតួចបំផុត។ ទោះជាយ៉ាងណាក៏ដោយវាលខ្សាច់មិនត្រឹមតែក្តៅប៉ុណ្ណោះទេ ព្រោះត្រូវបានគេដឹងថាតំបន់នេះ គឺមានអាកាសធាតុក្តៅខ្លាំង និងត្រជាក់ខ្លាំង ហើយសីតុណ្ហភាពខុសៗគ្នាទៅតាមវាលខ្សាច់នីមួយៗដែលឱ្យយើងដឹងទៅតាមលក្ខណៈវិនិច្ឆ័យសីតុណ្ហភាពជាពីរប្រភេទ៖

-វាលខ្សាច់ក្តៅ គឺជាវាលខ្សាច់ដែលក្តៅខ្លាំងនៅពេលថ្ងៃ និងត្រជាក់នៅពេលយប់ ឧទាហរណ៍ វាលខ្សាច់សាហារ៉ា ស្ថិតនៅអាហ្វ្រិកខាងជើង មានសីតុណ្ហភាពពេលថ្ងៃឡើងដល់ ៥០ អង្សារសេដែលត្រូវ បានគេចាត់ទុកថាជាវាលខ្សាច់ក្តៅបំផុតគ្របដណ្តប់លើផ្ទៃដីសរុប ៩ លានគីឡូម៉ែត្រក្រឡា។

– វាលខ្សាច់ត្រជាក់ គឺជាវាលខ្សាច់ដែលក្តៅនៅពេលថ្ងៃ ប៉ុន្តែកាន់តែត្រជាក់នៅពេលយប់ ដូចជាវាលខ្សាច់ Gobi នៅម៉ុងហ្គោលី ឬវាលខ្សាច់អង់តាក់ទិកនៅអង់តាក់ទិក ដែលជាវាលខ្សាច់ត្រជាក់ដ៏ធំបំផុតក្នុងពិភពលោក។

យើងអាចកត់សម្គាល់ឃើញថានៅពេលថ្ងៃវាលខ្សាច់ក្តៅខ្លាំង នេះដោយសារតែវាទទួលបានពន្លឺព្រះអាទិត្យដោយផ្ទាល់ លើសពីនេះទៅទៀត នៅតំបន់វាលខ្សាច់មានដើមឈើ ឬរុក្ខជាតិតិចតួចបំផុតដែលស្រូបកំដៅ ដូច្នេះខ្សាច់ដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យដោយផ្ទាល់រក្សាកំដៅបានច្រើន និងបណ្តាលឱ្យមានសីតុណ្ហភាពខ្ពស់ខ្លាំងនៅពេលថ្ងៃ  ប៉ុន្តែខ្សាច់ទាំងនេះក៏បញ្ចេញកំដៅយ៉ាងលឿនផងដែរ សម្រាប់ហេតុផលនេះនៅពេលយប់សីតុណ្ហភាពនៅតំបន់នេះនឹងធ្លាក់ចុះយ៉ាងឆាប់រហ័សធ្វើឱ្យអាកាសធាតុត្រជាក់ ពេលខ្លះសីតុណ្ហភាពអាចធ្លាក់ចុះដល់ ០ អង្សាសេ។ ដូច្នេះហើយវាលខ្សាច់មិន ត្រឹមតែក្ដៅប៉ុណ្ណោះទេសរុបមកវាលខ្សាច់ក្ដៅពេលថ្ងៃ ត្រជាក់ពេលយប់ ការប្លាស់ប្ដូរបែបនេះក៏បណ្តាលឱ្យមានការប្រែប្រួលនៅក្នុងអាកាសធាតុវាលខ្សាច់ រហូតដល់ព្យុះខ្សាច់ធ្ងន់ធ្ងរ និងញឹកញាប់ផងដែរ។

២. តើរុក្ខជាតិ និងសត្វរស់នៅក្នុងវាលខ្សាច់ដោយរបៀបណា?

សត្វនៅវាលខ្សាច់បានសម្របតាមរបៀបរស់នៅរបស់វាទៅនឹងលក្ខខណ្ឌអាកាសធាតុដើម្បីរស់នៅបាន  ឧទាហរណ៍សត្វអូដ្ឋរក្សាទុកទឹកនៅបំពង់ករបស់វាហើយអាចរស់នៅបានច្រើនថ្ងៃដោយគ្មាន អាហារនិងទឹក លើសពីនេះទៀតសត្វវាលខ្សាច់ភាគច្រើនចេញរកស៊ីតែបន្ទាប់ពីព្រះអាទិត្យលិច សត្វខ្លះដូចជាអណ្តើកវាលខ្សាច់ ចំណាយពេលភាគច្រើននៃជីវិតរបស់ពួកវានៅក្រោមដី ឬសូម្បីតែសត្វស្លាបនៅវាលខ្សាច់ខ្លះព្យាយាមស្វែងរកអាហារដោយមិនទំនេរ ដោយពួកវាផ្លាស់ប្តូរទីជម្រកនិង សម្របខ្លួនដើម្បីរស់ទីកន្លែងបែបនេះ។

ដោយឡែករុក្ខជាតិនៅវាលខ្សាច់ផ្លាស់ប្តូររូបរាងបាន ដូច្នេះពួកវាអាចលូតលាស់នៅវាលខ្សាច់បានដោយងាយ រុក្ខជាតិខ្លះមានឫសវែងហើយអាចជ្រាបចូលក្រោមដីសម្រាប់ស្រូបប្រភពទឹកដែលអនុញ្ញាតឱ្យវារស់បានរាប់រយឆ្នាំ ដូចជារុក្ខជាតិ ដែលយើងស្គាល់ច្បាស់នៅវាលខ្សាច់ដូចជាដើមដំបងយក្សដែលមានរូបរាងបន្លាពេញខ្លួន។

យ៉ាងណាមិញសព្វថ្ងៃនេះវាលខ្សាច់បានក្លាយជាតំបន់កាន់តែច្រើនឡើង និងធំទៅៗ នៃភពផែនដីរបស់យើងនេះជារៀងរាល់ឆ្នាំ ដោយគេហៅលក្ខខណ្ឌនេះថាវាលខ្សាច់ “វិនាស” ដែលបណ្ដាលមកពីគ្រោះរាំងស្ងួត  ការកើនឡើងនៃចំនួនប្រជាជនពិភពលោកនៅក្នុងតំបន់នីមួយៗ  បណ្តាលឱ្យមានការកាប់បំផ្លាញព្រៃឈើដើម្បីប្រើប្រាស់ផ្ទៃដីសម្រាប់ធ្វើកសិកម្ម ឬដំណាំកសិកម្ម  ក្នុងតំបន់មិនត្រូវបានថែរក្សា ដីកសិកម្មត្រូវបានប្រែក្លាយ ហើយនៅតែបន្តការទន្ទ្រានព្រៃ ធ្វើឱ្យតំបន់នោះក្លាយជាវាលល្ហល្ហេវ៕ ប្រភព៖ Trueploopanya