ខេត្តបាត់ដំបង៖ លោក លី ឌីនូរី ឋានន្តរសក្តិ វរៈមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ តួនាទីបច្ចុប្បន្នមន្ត្រីសាលាខេត្តបាត់ដំបងបានដាក់ពាក្យស្នើសុំលាឈប់ពីការងារ ដោយសារតែពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង។
យោងតាមលិខិតសុំលាឈប់ពីការងារ របស់លោក លី ឌីនូរី ដែលគោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា លោកបានបំពេញភារៈកិច្ចជាមន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០៧ រហូតបច្ចុប្បន្នជាមន្ត្រីសាលាខេត្តបាត់ដំបង។ ដោយសារលោកពុំពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង លោកសូមគោរពស្នើសុំលាឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ក្រសួងមហាផ្ទៃ ចាប់ពីពេលនេះតទៅ។https://blogger.googleusercontent.com/img/a/AVvXsEjlbY_Erhuo90HupFy0tz3fWIrgTxhvdVKpowc3TAABBEN98mPjMPTyvGz__krVEhw55lelLnZJdC0cYSJOknMilTtIELht4QhEDwisQSyPlQcrk9ktEJVj1ghkCBhBb6L4OBRynsG6UxM2v1__12U5ie78ayJciTNgt1eJjFopGouyl9VT9OF_rXC4=s1280ដោយឡែក នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ រដ្ឋបាលសាលាខេត្តបាត់ដំបង បានចេញលិខិតអញ្ជើញ(លើកទី១) ដល់លោក លី ឌីនូរី មន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង ដើម្បីចូលមកបំពេញការងារ នៃការិយាល័យគ្រប់គ្រងបុគ្គលិក ក្រោយពីអវត្តមានគ្មានច្បាប់អនុញ្ញាតជាប់ៗគ្នារយៈពេល២សប្ដាហ៍កន្លងមក។
ជុំវិញលិខិតអញ្ជើញលើកទី១នេះ ត្រូវបាន លោក លី ឌីនូរី ឆ្លើយតបវិញភ្លាមៗតាមបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «ថ្ងៃនេះបានទទួលលិខិតអញ្ជើញលើកទី១ របស់រដ្ឋបាលខេត្តបាត់ដំបង។ ខ្ញុំមិនបដិសេធទេ ប៉ុន្តែមានសំណួរខ្លះៗ៖ ទី១.តើរយ:កាលកន្លងមកក្រុមអស់លោកធ្វើទុក្ខបុកម្នេញខ្ញុំវាមិនទាន់គ្រប់គ្រាន់មែនទេ? ទី២.នៅពេលដែលខ្ញុំចូលបំពេញការងារ តើធានាទេ មានការងារធ្វើសម្រាប់ខ្ញុំដូចមន្រ្តីធម្មតា ? រឺត្រឹមតែចង់អោយខ្ញុំមកអង្គុយអានកាសែតដូចរយៈកាលមុន? តើខ្ញុំមានកំហុសអ្វី? ប្រសិនបើមកអង្គុយត្រឹមអានកាសែត ខ្ញុំមិនមកល្អជាង សុខចិត្តសុំលាឈប់ទៅធ្វើការងារឯកជនវិញ។ ទី៣.បក្សពួកនិយមខ្លាំងពេកនាំអោយអន្តរាយដល់ស្ថាប័នរដ្ឋ។ នេះប្រហែលមកពីខ្ញុំមិនមែននៅក្នុងក្រុមគេទេដឹង? កន្លែងដែលមានបក្សពួកពេក ខ្ញុំមិនធ្វើការជាមួយទេ សូមជ្រាប»៕https://blogger.googleusercontent.com/img/a/AVvXsEjYSrF1bZbNsQNILogR4QyaoQcBzB1LW7TcYQqenMbDdDFkTrOT8aSIZ5xfJV-H861w-5VYEzUdl-DheHcGy8Z2MObqSVf4_EgDuGsPWmJ67DIWDVzxbVsE4S2Tdp_oaV49-OBI0eJQ2gKJ6LN2AbpsrDHhNHHLTWZEfGPtQVtuR2f2vEVK7yZ1dmXn=s1053