ដូចដែលយើងបានដឹងរួចមកហើយថា ប្រទេសជប៉ុនគឺជាប្រទេសដែលស្ថិតនៅក្នុងប្រទេសដទៃជាច្រើនទៀត ដែលសម្បូរទៅដោយប្រវត្ថិ អរិយធម៌ ប្រពៃណីចំណាស់ និងល្បីៗជាច្រើននៅលើពិភពលោក ។ មិនត្រឹមតប៉ុណ្ណោះ ប្រទេសមួយនេះក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលមានបច្ចេកវិទ្យាទំនើបៗ ប្លែកៗ និងអស្ចារ្យផងដែរ ។
ជាមួយគ្នានេះដែរ បើយើងក្រឡេកមើលទៅលើផ្នែកកីឡារបស់ប្រទេសមួយនេះវិញ ក៏មានភាពល្បីល្បាញណាស់ដែរ ដោយមានកីឡាមួយប្រភេទត្រូវបានគេស្គាល់ពេញពិភពលោក នោះគឺ “ កីឡាចំប៉ាប់ស៊ូម៉ូ “ ។Yakuza Sumo wallpaper .ver by Vi2DoubleYu on DeviantArt

កីឡាចំប៉ាប់ស៊ូម៉ូ ត្រូវបានគេដឹងថាជាកីឡាបែបប្រពៃណីរបស់ប្រទេសជប៉ុន ដែលមានអាយុកាលតាំងពីឆ្នាំ៧២១ មុនគ.ស មកម្ល៉េះ នេះបើតាមគេស្រាវជ្រាវរកឃើញតាមរយៈសៀវភៅបុរាណ កូជីគី (Kojiki) ។ ក្នុង សៀវភៅបុរាណ កូជីគី បានបង្ហាញថា កីឡាមួយនេះ ដំបូងឡើយត្រូវបានបង្កើតឡើងដោយក្រុមកសិករជប៉ុន ដើម្បីអធិដ្ឋានដល់ទេវតាសុំឱ្យទិន្នផលរបស់ពួកគេទទួលផ្លែផ្កាល្អ ។ ជាងនេះទៅទៀត នៅក្នុង កូជីគី ក៏បានពិពណ៌នាអំពីកីឡា ស៊ូម៉ូ ថា វាទាក់ទងទៅនឹងទេវកថា ដោយកាលពីសម័យកកើតដែនកោះជប៉ុនដំបូងមនុស្សលើកោះនេះ បានវាយបោកចំបាប់ឈ្នះទៅលើ អទិទេព តាគេមីកាហ្សូឈី (Takemikazuchi) ដែលជាអាទិទេពផ្ទរ រន្ទះ ,បិសាចភ្លើង និង តាគេមីណាកាតា (Takemikazuchi) ជាអាទិទេពដំណាងឱ្យទឹក ខ្យល់ និងការបរបាញ់ ។JAPAN – MONGOLIA Sumo legend's 'betrayal' of Mongolia for Japan is proving controversial

ជាមួយគ្នានេះផងដែរ កម្មពិធីប្រកួតកីឡាចំបាប់ ស៊ូម៉ូ នេះ ត្រូវបាន អធិរាជ កុងយូកូ (Kongyoko) រៀបចំជាលើកដំបូងក្នុងឆ្នាំ ៦៤២ មុនគ.ស ក្នុងបន្ទាយរបស់ព្រះអង្គ ដើម្បីជាការកម្សាន្ត ។ ហើយសតវត្សរ៍បន្តបន្ទាប់មក កីឡានេះក៏មានឈ្មោះល្បីល្បាញ និងពេញនិយមជាខ្លាំង នៅតាមបន្ទាយរបស់កងទ័ពផ្សេងៗជាច្រើនទៀត ក្នុងគោលបំណងដើម្បីបង្កើនភាពសប្បាយរីករាយ និងគោរពទៅដល់ពិធីសាសនារបស់់ពួកគេផងដែរ ។

ថ្វីត្បិតតែកីឡាចំបាប់ស៊ូម៉ូនេះជាកីឡាដែលមានអាយុកាលចំណាស់ក៏ដោយ ក៏ប៉ុន្តែមកទល់សព្វថ្ងៃនេះ វានៅតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីបណ្ដាប្រទេសនៅលើពិភពលោក ។
យ៉ាងណាមិញ បច្ចុប្បន្ននេះឃើញថា កីឡាស៊ូម៉ូ ជ្រើសរើសតែកីឡាករធាត់ៗ ប៉ុណ្ណោះ តើហេតុអ្វីទៅ?Young sumo wrestlers chase dreams of fame and fortune in Japan's ancient sport | The Japan Times

ជុំវិញនឹងចម្ងល់មួយនេះ ក៏ត្រូវបានគេបកស្រាយថា គឺដោយសារតែក្នុងការប្រកួតនៃកីឡាមួយនេះ គេត្រូវពឹងផ្អែកទៅលើទម្ងន់របស់កីឡាករ ក្នុងគោលបំណងធ្វើឱ្យគូប្រកួតរបស់កីឡាករនីមួយៗ ពិបាកក្នុងការរុញច្រានគ្នាចេញពីសង្វៀនប្រកួត ដើម្បីកំណត់ឈ្នះចាញ់ ។ ជាងនេះទៅទៀត ក៏ត្រូវបានគេដឹងផងដែរថា ដោយសារតែត្រូវការកម្លាំងខ្លាំង និងកាយសម្បមាំមួនដែលមិនអាចខ្វះបាន ក្នុងពេលរុញ និងបើកផ្ដួលដៃគូប្រកួត កីឡាករស៊ូម៉ូម្នាក់ៗ ត្រូវប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម និងទទួលយកនូវរបបអាហារដែលសម្បូរទៅដោយវីតាមីន ក្នុងមួយថ្ងៃៗយ៉ាងហោចណាស់ពី ៧,០០០ ទៅ៨,០០០កាឡូរី ក្នុងចេតនាបង្កើនទម្ងន់រាងកាយ និងកម្លាំងសម្រាប់ការប្រកួតរបស់ពួកគេ ខណៈដែលមនុស្សធម្មតាត្រូវការជាមធ្យមប្រមាណ ២,៤០០ ទៅ ៣,០០០កាឡូរី ប៉ុណ្ណោះ។

ទោះបីជាកីឡាករស៊ូម៉ូ មើលទៅមានមាឌធំ និងធាត់ខ្លាំងក៏ដោយ ក៏ប៉ុន្តែពួកគេពិតជាមានសុខភាពល្អដែលនឹកស្មានមិនដល់។ ចំពោះហេតុផលទាំងនោះត្រូវបានគេដឹងថា ព្រោះតែពួកគេតែងតែធ្វើលំហាត់ប្រាណ និងហ្វឹកហាត់ការប្រកួតជាប្រចាំ ទើបធ្វើឱ្យសារធាតុខ្លាញ់ក្នុងរាងកាយរត់ចុះធ្លាក់ទៅក្រោមស្បែក ដែលជាមូលហេតុ ធ្វើឱ្យជាតិខ្លាញ់ទាំងនោះមិនសូវជាផ្ដល់ផលប៉ះពាល់ខ្លាំងចំពោះសុខភាពរបស់ពួកគេ និងនៅតែធ្វើឱ្យគីឡូរបស់ពួកគេនៅតែធ្ងន់ដដែល ។Sumo

បើនិយាយអំពី អ្នកគ្រងដំណែងជើងឯករបស់កីឡាចំបាប់ស៊ូម៉ូ ដែលតែងតែទទួលបានពានរង្វាន់លេខ១ច្រើនបំផុតក្នុងប្រវត្ថិសាស្រ្ត នោះគីលោក កូនីស៊ីគី យ៉ាសូគីឈី (Konishiki Yasokichi) ដែលបានកើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ 1963 ក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក មានកំពស់ ១ .៨៤ ម៉ែត្រ និងមានទម្ងន់២៨៧ គីឡូក្រាម ។ ត្បិតតែ កូនីស៊ីគី យ៉ាសូគីឈី មិនមែនជាជនជាតិជប៉ុន ប៉ុន្តែគេបានក្លាយជាកីឡាករចំបាប់ស៊ូម៉ូដំបូង ដែលទទួលបានចំណាត់ថ្នាក់ អូហ្សីគី (ōzeki) ដែលជាចំណាត់ថ្នាក់ខ្ពស់បំផុតលំដាប់ទីពីរ នៅក្នុងប្រវត្តិកីឡាមួយនេះ។
ជាងនេះទៅទៀត លោក កូនីស៊ីគី យ៉ាសូគីឈី បានរក្សាចំណាត់ថ្នាក់ អូហ្សីគី របស់គាត់សម្រាប់ការប្រកួតចំនួន ៣៩ លើកក្នុងរយៈពេលជាង ៦ ឆ្នាំ ប៉ុន្តែគាត់ ។ ទោះជាយ៉ាងណាក៏ដោយគាត់បានបន្តប្រកួតប្រជែងនៅក្នុងផ្នែកកំពូលរយៈពេល ៤ ឆ្នាំទៀត។ ប៉ុន្តែឥឡូវនេះ កូនីស៊ីគី យ៉ាសូគីឈី មានទម្ងន់២៧០ គីឡូក្រាម រួមជាមួយរបួសក្បាលជង្គង់ និងបញ្ហាមួយចំនួនទៀតផងដែរនោះ ជាហេតុផលមួយបង្ហាញថា គាត់ងាយនឹងបាត់បង់ខ្សែក្រវាត់ ដោយសារតែមានទម្ងន់ស្រាលជាងមុន និងលែងរហ័សរហួនទៀត។ បច្ចុប្បន្ននេះ កូនីស៊ីគី យ៉ាសូគីឈី កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងពីអ្នកគាំទ្រជនជាតិជប៉ុន ដោយសារតែស្មារតីតស៊ូឥតឈប់ឈរ និងភាពរួសរាយរាក់ទាក់របស់គាត់ ។Japan's Spring Grand Sumo Tournament to be held behind closed doors

នៅខែ វិច្ឆិកា ឆ្នាំ ១៩៩៧ កូនីស៊ីគី យ៉ាសូគីឈី បានប្រឈមមុខនឹងការទម្លាក់ចំណាត់ថ្នាក់ទៅផ្នែក ជូយូ (jūryō) ហើយគាត់ក៏បានប្រកាសចូលនិវត្តន៍តែម្ដង បន្ទាប់ពីប្រើរយៈពេល ១៥ ឆ្នាំនៅក្នុងអាជីពជាកីឡាករស៊ូម៉ូ ។ សូមបញ្ចាក់ផងដែរថា ក្នុងពេលបច្ចុប្បន្ននេះ អតីតកីឡាករជើងឯកលោក កូនីស៊ីគី យ៉ាសូគីឈី មានវ័យ៥៨ឆ្នាំហើយ ។ សព្វថ្ងៃនេះលោកក្លាយជា ចាស់ទុំមួយរូបនៅក្នុងមូលនិធិ Konishiki Kids Foundation ៕