រាជធានីភ្នំពេញ ៖ ល្បែងស៊ីសងខុសច្បាប់ឆ្នោតវៀតណាម M9999 (កន្ទុយលេខ) កំពុងបើកដំណើរលេងយ៉ាងរលូន ហើយពង្រីកទីតាំងរបស់ខ្លួនជាបន្តបន្ទាប់ នៅតាមបណ្តាខណ្ឌ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយម្ចាស់ឆ្នោតវៀតណាមខុសច្បាប់នោះ កំពុងសប្បាយកើបលុយ ពីប្រជាពលរដ្ឋដែលកំពុងញៀនល្បែងស៊ីសង តែឆ្ងល់ត្រង់ថា មិនឃើញកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិសេស អាជ្ញាធរនៅតាមខណ្ឌ ទៅបង្ក្រាបសោះ សង្ស័យតែម្ចាស់ល្បែងស៊ីសងនោះ មានបារមីខ្លាំងពូកែ អាចបំបាំងខ្លួនពីភ្នែកសមត្ថកិច្ចបាន។
តាមសេចក្តីរាយការណ៍ ដែល«KBN»ទទួលបានទីតាំងកត់ឆ្នោតវៀតណាម M9999 នោះ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៨៧ កែងនឹងផ្លូវលេខ៦១៤ស្ទួន ជាប់ខាងក្រោយផ្សារ៧មករា ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជារៀងរាល់ថ្ងៃ គេឃើញប្រជាពលរដ្ឋរស់នៅម្ដុំផ្សារ៧មករា ដែលញៀនល្បែងស៊ីសង បានដើរឲ្យមកតត្រុកមកចាក់ឆ្នោតនៅទីតាំងនេះ និងមានអ្នកខ្លះទៀតបានចាក់តាមប្រព័ន្ធទូរស័ព្ទ ឆាតតាមហ្វេសប៊ុក និងតេឡេក្រាមក៏មានដែរ។https://blogger.googleusercontent.com/img/a/AVvXsEiQHe86lzet8oW_2u5pXhadJHS1YONwLo5wg8rDSxqNKzonVt9pYyz6oHD9hp_yCmYFLlgqg941-F1UttvgVl-gyY5paISrdu9ivi--hHXCzNJT8i83L_O0siOX_LsnNx0arJ_UZpybLDiWfixqA10g_jfbUA3Cg2gnLfUxDRNMBDipHWTTgiUdqFo4=s1280ប្រជាពលរដ្ឋរស់នៅទីនោះបានឲ្យដឹងថា អ្នកដែលមកចាត់ឆ្នោតខុសច្បាប់នៅកន្លែងនេះ មិនត្រឹមតែមនុស្សចាស់ទេ សូម្បីតែក្មេងៗ ក៏ឃើញមកចាក់ដែរ ដែលល្បែងស៊ីសងនេះ កំពុងពង្វក់ប្រជាពលរដ្ឋរស់នៅទីនោះជាខ្លាំងណាស់។ ម្នាក់ៗពេលចាក់ត្រូវ(ឈ្នះ) មុខខ្លាញ់ ពេលចាក់ខុសចាញ់មុខខ្មោច ដែលជាមូលហេតុ នាំឲ្យកើតមានអំពើហិង្សាក្នុងគ្រួសារ បទល្មើសចោរកម្ម និងបទល្មើសផ្សេងៗទៀតក្នុងសង្គម ។ តែពួកគាត់ឆ្ងល់អើយសែនឆ្ងល់ ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់នេះ នៅតាមចិញ្ចឹមផ្លូវបង្ហាញសម្រស់ឲ្យមហាជនឃើញសោះ ពោលគឺចេញក៏ឃើញ ចូលក៏ឃើញ ហេតុអី ? បានជាសមត្ថកិច្ចសង្កាត់បឹងកក់២ និងខណ្ឌទួលគោក មើលមិនឃើញ មិនមកបង្រ្កាប ឬមួយម្ចាស់ទីតាំងល្បែងស៊ីសងនេះ មានបារមីខ្លាំងពូកែ អាចបំបាំងភ្នែកសមត្ថកិច្ចខណ្ឌទួលគោក បាន។https://blogger.googleusercontent.com/img/a/AVvXsEjB04fJHPP1rSBoFWbSFNK8OmHzcMgD4tAe_XuyKkxNVIM-e8MsvhfzGR6SLHSxEH2pMIRJ2ASb3I8EMnFDJmPA2GxWd-IaepSlLbFamzCErVuOyycPbCoVt91Qd7SFI_4500l_KWohKNgjrBGs9pv9RZqBbQ4G36RutPHONVBJ2XeDDeXGl9zF414R=s1280
ចំណែក នៅខណ្ឌឫស្សីកែវ វិញ ឆ្នោតវៀតណាមខុសច្បាប់M9999 គឺស្ថិតនៅតាមបណ្ដោយផ្លូវហួសទៅជ្រោះបាត់ស្នេហ៍ ជាប់ខាងជើងផ្សារសាំហាន់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មិនទាន់ឃើញសមត្ថកិច្ចពាក់ព័ន្ធចុះទៅបង្ក្រាបដូចគ្នា សង្ស័យតែម្ចាស់ល្បែងស៊ីសងនោះ មានបារមីខ្លាំងពូកែមែន ទើបអាចបំបាំងខ្លួនពីភ្នែកសមត្ថកិច្ចបាន។
ប្រជាពលរដ្ឋបានឡើងថា ល្បែងស៊ីសងឆ្នោតវៀតណាមខុសច្បាប់ M9999 សមត្ថកិច្ចថ្នាក់មូលដ្ឋានហាកដូចជាមិនហ៊ានទៅបង្រ្កាបសោះ សង្ស័យតែចាញ់ម្ចាស់ឆ្នោតវៀតណាមខុសច្បាប់ M9999 មែន ។ ដូច្នេះហើយ ពួកគាត់សំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលសាសារាជធានីភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយបង្រ្កាបទីតាំងល្បែងស៊ីសងទាំងនេះផង កុំឲ្យនៅពង្វក់ប្រជាពលរដ្ឋខ្លាំងពេក ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ៕ ដោយ កែន សុខគីមhttps://blogger.googleusercontent.com/img/a/AVvXsEiFP1o2wjpCTpR2ZYE4J1dPGDMB_QyK90guPlctLbnC6-jWwPpRiIS6DLvborwTQmerOPn7iAC5qXQ2OjQW3gOw3WRuWj4u59ORpCgy7AssZ4EQL97sndW0EmVCNcMuFIDBYE2GtE0p_qKTFsXaLMel4zBUQUdFV-UUqDeO2audjWT_WM1L2PlN_9OV=s720