រាជធានីភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងមួយកន្លែង បាននឹងកំពុងបើកលេងយ៉ាងពេញបន្ទុក ដែលជ្រកហាងកាហ្វេមួយ ស្ថិតនៅទល់មុខការ៉ាស់សាំងតូតាល់ ខាងត្បូងស្តុប IU (អាយូ) ប្រហែល២០០ម៉ែត្រ តាមបណ្តោយផ្លូវ១០១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រង់ចាំតែសមត្ថកិច្ចពាក់ព័ន្ធខណ្ឌសែនសុខ ទៅបង្រ្កាបប៉ុណ្ណោះ។
ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អថា នៅហាងកាហ្វេ ចំណុចទីតាំងខាងលើ មានបង្កប់លេងល្បែងស៊ីសងតាមអនឡាញ និងភ្នាល់ដាក់ប្រាក់ចាក់មាន់តាមអនឡាញ ភ្នាក់ងារ «KBN» និងអ្នកកាសែតនៅអង្គភាពផ្សេងទៀត បានចុះទៅចំណុចទីតាំងខាងលើ បំណងថតផ្សាយព័ត៌មានពីបទល្មើសល្បែងស៊ីសងក្នុងមូលដ្ឋាន ដើម្បីឲ្យសមត្ថកិច្ចបានដឹង និងបើកប្រតិបត្តិការបង្រ្កាប ព្រោះយើងដឹងស្រាប់ហើយថា ល្បែងស៊ីសង ជាប្រភពនៃអំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត។

https://blogger.googleusercontent.com/img/a/AVvXsEjVbB9tCzEAXtEGI08mAGau-XR_uRJ-Ir8I9fkeu8IK9jBiRF6nOn9MqADXEz4I566MWH6ThwwOB1OHpEGNv8xhVpdZ-pl2TaLIcyons9VJF1EhO2euAG9SFhzE1u3QRWHQu8AmIjWDuf1kx_LBH98_o_MT0bQYFIKv15Ze36by5HDCD5CZKHFX1pjP=s1280ពេលអ្នកកាសែតទៅដល់ទីតាំងនេះ ពិតជាបានឃើញថា ហាងកាហ្វេនោះមានបង្កប់ល្បែងស៊ីសងមែន ដោយឃើញមានអ្នកញៀនល្បែងស៊ីសងជាច្រើននាក់កំពុងពពាក់ពពូនគ្នាភ្នាល់ដាក់ប្រាក់ចាក់មាន់តាមអនឡាញ។ ទន្ទឹមគ្នានោះ អ្នកកាសែត បានយកទូរស័ព្ទថតរូបភាពដែលពួកគេ កំពុងតែលេងល្បែងស៊ីសង បានយ៉ាងច្បាស់ៗចែស មិនអាចប្រកែកបាន។ តែរំពេចនោះ ម្ចាស់ទីតាំងល្បែងស៊ីសងនោះ និងអ្នកឈរកាងជាច្រើននាក់ បានចេញមកចាប់អ្នកកាសែត និងគំរាមវាយសម្លាប់ចោល ដែលសុទ្ធតែពាក្យសម្តីព្រហើនកោងកាច សាហាវព្រៃផ្សៃ ជាមនុស្សគ្មានសីលធម៌។ ទីបំផុត ដោយគ្មានជម្រើស និងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនផង អ្នកកាសែតត្រូវបង្ខំចិត្តលុបរូបភាពទាំងនោះចោលវិញ តាមការចង់បានរបស់ពួកគេ តែយ៉ាងណា ក៏នៅមានរូបភាព និងវីដេអូពីសកម្មភាពនៅពេលនោះខ្លះដែរ។https://blogger.googleusercontent.com/img/a/AVvXsEjI-694d-bbAO2Qt4KOT_ApgBaJA2OTPD9fOH4Rcqiydi025zkejEOwWZ8FNNRG8LgQeaayN1UkYXc5OpZuNUsbWszHjVAv01p-K5I9rDX4T7yX83S1frNSwxLmZ6E4PgRLTDAwrOj17mfuAbGf2vJmrSPQrIidcVGbcQDW8QW8qv2wAYj6o7NJeGiy=s1280ប្រជាពលរដ្ឋនៅទីនោះ បានបង្ហើបឲ្យដឹងថា ហាងកាហ្វេនេះ មានបង្កប់ល្បែងស៊ីសងលេងរាល់ថ្ងៃ ដោយឃើញក្រុមអ្នកញៀនល្បែងស៊ីសងពពាក់ពពូនគ្នា ហើយស្រែកហ៊ោកញ្ជ្រៀវតម្លង់គេតម្លង់ឯង គ្មានក្រែងចិត្តអ្នកជិតខាងបន្តិចឡើយ ធ្វើឲ្យពួកគាត់ធុញទ្រាន់ជាខ្លាំង និងសំណូមពរដល់លោក ម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខ និង លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ជួយបង្រ្កាបទីតាំងល្បែងស៊ីសងនេះផង ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕ https://blogger.googleusercontent.com/img/a/AVvXsEhcYWzieaIcKyTsFaZg0gFqymGK75WhWlESNcO4CvjZPL6ofpoXisQJpwdee1eU0x9bhEfICspb7PQCO5aej5ZCC_06jD5nR3qTZDKiteGaugM7-usYLnH-fPgsmZbVVWrI2OP-XyGf0hXFi5R7L-mInwQHZ-lDH9V35OnPEDy4hUm7mCG9dNtUGp7n=s1280ដោយ កែន សុខគីម
សូមប្រិយមិត្តទស្សនាវីដេអូ នូវសកម្មភាពម្ចាស់ទីតាំងល្បែងស៊ីសងនេះ សម្លុតគំរាមកំហែងលើអ្នកកាសែត ដូចខាងក្រោម៖

https://youtu.be/cnbWydfGfWY