រាជធានីភ្នំពេញ៖ រដ្ឋបាលជលផលបានចេញសេចក្ដីជូនដំណឹងប្រកាសប្រាប់ដល់អ្នកនេសាទទាំងអស់ ឱ្យបញ្ឈប់ការនេសាទត្រីកាម៉ុងនារដូវពងកូន ចាប់ពីថ្ងៃទី១៥ ខែមករា រហូតថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គឺជាអំឡុងពេលដែលត្រីកាម៉ុង(ប្លាធូ)បន្តពូជនិងពងកូន ដូច្នេះដើម្បីរួមចំណែកថែរក្សា និងការពារធនធាជលផលសមុទ្រឱ្យបានគង់វង្សទៅថ្ងៃអនាគតអ្នកនេសាទដែនសមុទ្រគ្រប់រូបមិនអាចនេសាទត្រីប្រភេទនេះបានឡើយ។
https://blogger.googleusercontent.com/img/a/AVvXsEhTk86QF8XDjqUG5ROvzMgC09EVVbLOAU07nDmFKUaAhxk1xHgL4pAEdqBLBNZSXooRH6hh7ppz4U8tGi-NsFoMUZicAQn0aiXwtD7WA26GuVdZVTwIJszXuTBzpW9j4-shQbt48OdrTnk8Zwzlg0hB1qzQ02v0hU8lubuph8Yx551-7-vrw9yif1qbqQ=s1280

ក្នុងសេចក្ដីជូនដំណឹងបញ្ជាក់ថា “អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង (ប្លាធូ) ទាំងអស់នៅក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា មេត្តាបញ្ឈប់សកម្មភាពនេសាទត្រីកាម៉ុងចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ជាកំហិត”។

បើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងឆ្នាំ២០២០ កម្ពុជាផលិតបានផលិតផលជលផលចំនួន ៩៣៦ ៣០០ តោន ក្នុងនោះផលិតផលទឹកសាបជាង ៤១ ម៉ឺនតោន ផលិតផលសមុទ្រជាង ១២ ម៉ឺនតោន និងផលវារីវប្បកម្មជាង ៤០ ម៉ឺនតោន៕
https://blogger.googleusercontent.com/img/a/AVvXsEgDi9gFgHVoR8_uTcMJp0ftNgCKryDdhhFG5Y1ctmS6tLJszvHoUlWZvZ1KxdlAtlzIB5jLwglaEtC_kypV6zKQDxCQuk3HW1ImU3y8HhtNJ3m14g_KBhAQ-d8LyHSMZx17f5v6Rn85fGn7NJWvovhtXdOpLZtw125t-kvc11-68WHJJ3FV3ZcZaLfaGw=s1280