ពោតជាអាហារមួយក្នុងចំនោមអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់  និងមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពរាងកាយ ​។ពោតសំបូរទៅដោយគុណសម្បត្តិនៃវិតាមីន  C វិតាមីន B1    B9​ ​  B12  និងសារធាតុផ្សំផ្សេងៗទៀត  ដូចជាប្រូតេអ៊ីន​  ខ្លាញ់​​  កាកសរសៃ​​ ​ម៉ាញ៉េស្យូម ​ប៉ូតាស្យូម ​រួមនិងសារធាតុប្រឆាំងអុកស៊ីតកម្ម។ការទទួលទានពោតជាប្រចាំ  ល្អសម្រាប់អ្នកមានប្រពន្ធ័រំលាយអាហារទន់ខ្សោយ  ការពារភាពស្លេកស្លាំងនៃរាងកាយ  ជំនួយភ្នែក  ជួយឲ្យសុខភាពបេះដូងដំណើរការប្រក្រតី  សម្រួលដល់ការទល់លាមក  កាត់បន្ថយការរលាក  រក្សាទំម្ងន់  ទប់ស្កាត់ជំងឺមហារីក។ទោះបីជាវាមានផលល្អចំពោះសុខភាពយ៉ាងណាក្តី​ ប៉ុន្តែពោតមិនគួរទទួលទានរួមផ្សំជាមួយអាហារមួយចំនួនឡើយ ​។

ពោតនិងខ្យង

​​ពោតមានផ្ទុកទៅដោយវិតាមីន  Aខ្ពស់​ ​ខណះដែលខ្យងមានធាតុត្រជាក់ ​និងសំបូរទៅដោយវិតាមីន ​Aខ្ពស់ដូចគ្នាដែរ  ដូច្នេះការទទួលទានអាហារទាំងពីរនេះរួមគ្នា  អាចបណ្តាលអោយរាងកាយទទួលវិតាមីន  A លើសកម្រិត ងាយនឹងមានអាការះពុលបាន​។Are Edible Snails a Source of Sustainable Meat?

ខ្យងនិង  អយស្ទ័រ

ពោតសំម្បូរទៅដោយសារធាតុ​​Lysine  Lignin​ និង​  glutathione  ដោយឡែកអយស្ទ័រមានជាតិសង្ក័សីខ្ពស់  ដូច្នោះការទទួលទានផ្សំអាហារទាំងពីរនេះចូលគ្នា  នឹងរារាំងការបឺតស្រូបសារធាតុចិញ្ចឹមបញ្ចូនទៅរាងកាយ​។Grilled Seafood Recipes for a Light, Bright Summer Meal Recipe | Bon Appétit

៣  ពោតនិងដំឡូងជ្វា​

​​ពោតត្រូវបានគេចាត់ទុកថាជាអាហារដែលមានផ្ទុកទៅដោយអាហារសរសៃខ្ពស់ល្អសម្រាប់អ្នកខ្សោយពោះវៀន  ប៉ុន្តែដោយសារតែកាបូអ៊ីដ្រាតក្នុងពោតប៉ះជាមួយសារធាតុពីដំឡូងជ្វា  ជះឥទ្ធិពលមិនល្អចំពោះអ្នកមានបញ្ហាខ្សោយក្រពះ  វានឹងបញ្ចេញជាតិអាស៊ីតដល់ក្រពះច្រើន ដែលនឹងធ្វើអោយក្រពះពិបាកក្នុងការរំលាយ៕អត្ថប្រយោជន៍ ដំឡូងជ្វា​ ដែលអ្នកគួរដឹង - ប្រភពនៃព័ត៌មាន