ម្ទេសហិល ជាគ្រឿងទេសទូទៅក្នុងអាហារប្រចាំថ្ងៃ ប៉ុន្តែរាល់ពេលធ្វើម្ហូបម្តងៗ ស្រ្តីមេផ្ទះមួយចំនួនពិតជាចៀសមិនផុតពីករណីប្រើម្ទេសប្រឡាក់ជាប់នឹងដៃទេ ។ជាធម្មតានៅពេលដែលម្ទេសរោលជាប់ដៃ យើងតែងតែជ្រើសរើសការលាងដៃដោយប្រើទឹកសម្រាប់លាងសម្អាត ប៉ុន្តែវាអាចផ្តល់ភាពសុខស្រួលជាបណ្តោះអាសន្នតែប៉ុណ្ណោះ ព្រោះតែសារធាតុ capsaicin នៅក្នុងម្ទេស មិនអាចរលាយជាមួយទឹកបានទេ។ដូច្នោះដើម្បីព្យាបាលការរលាកពីម្ទេស យើងមានវិធី ៥ យ៉ាងក្នុងការបំបាត់យ៉ាងមានប្រសិទ្ធភាព តោះសាកល្បងទាំងអស់គ្នា:
១ – ស្រាស ឬអាល់កុល
ជាតិអាល់កុល ឬស្រាស អាចរំលាយcapsaicin ដែលមាននៅក្នុងម្ទេសងាយស្រួលបំផុត ដូចនេះនៅពេលដែលអ្នករលាកដោយសារតែម្ទេស អ្នកអាចលាបអាល់កុល ឬស្រាស នៅលើស្បែកដៃ ភាពក្តៅក្រហាយ នឹងរលាយបាត់ភ្លាមៗតែម្តង ។ហេតុអ្វីបានជាអ្នកមិនគួរបាញ់ទឹកអាកុលលើម៉ាស់?២ -ទឹកលាងចាន
ទឹកលាងចានអាចកាត់បន្ថយការរលាកក្តៅពីម្ទេសនៅលើដៃបាន ។ទឹកលាងចានអាចលាងសម្អាតជាតិខ្លាញ់ដែលប្រឡាក់ជាប់នៅលើចាន ហើយចំពោះសារធាតុ capsaicin វិញវាក៏អាចបន្សាបបានយ៉ាងងាយស្រួលដែរ ។
៣ – ប្រេងឆា
ប្រេងឆា មានសមត្ថភាពស្រដៀងទៅនឹងទឹកលាងចានដែរ ដូច្នោះអ្នកអាចប្រេងឆាមកលាងដៃដែលរោលរលាកពីម្ទេសមួយស្របក់ រួចលាងសម្អាតជាមួយសាប៊ូ ដៃរបស់អ្នកបន្ថយការរលាកបាន៦០%។Comparing oils: Olive, coconut, canola, and vegetable oil៤ -ក្រូចឆ្មារ និងទឹកខ្មេះ
ទឹកក្រូចឆ្មាអាចបន្សាបការរលាកក្តៅពីម្ទេសបានយ៉ាងឆាប់រហ័ស ដោយសារតែអាស៊ីតមាននៅក្នុងក្រូចឆ្មា ឬទឹកខ្មេះ នឹងជួយសម្អាត សារធាតុឆេះរោលពីម្ទេសបាន។
៥ – ទឹកដោះគោ ឬទឹកដោះគោជូរ
ការប្រើប្រាស់ទឹកដោះគោជូរលាបទៅលើស្បែករលាកជួយធ្វើអោយស្បែកអ្នកស្ងប់ និងបំបាត់ក្តៅក្រហាយ ដោយគ្រាន់តែដាក់ត្រាំដៃក្នុងទឹកដោះគោរយះពេល ២ ៣ នាទី អ្នកនឹងបាត់ជាមិនហាន៕Pure Milk – Food Syte