យល់ដឹង៖ ព្រោះរឿងបេះដូងពិតជាមិនអាចបង្ខំបានយើងក៏មិនអាចបង្ខំអ្នកណាម្នាក់ឲ្យស្រឡាញ់យើងបានដូចគ្នាដោយសារតែ ហេតុផលនេះ ហើយទើបធ្វើឱ្យមនុស្សមិនតិចនាក់នោះទេដែលឈឺចាប់ដោយសារស្នេហាមិនសមកបំណង សំណួរសួរថា យើងស្រឡាញ់គេរួចហើយ តើយើងបន្តទៅដោយរបៀបណា?  ព្រោះនៅពេលនេះក្នុងចិត្តនៅតែមានអារម្មណ៍មិនល្អនឹកគេ ឯកោ បាក់ទឹកចិត្ត អារម្មណ៍បាត់បង់។

ដូច្នេះចំណុចទាំង៥ខាងក្រោមនេះអ្នកគួរតែយកមកអនុវត្តដោះស្រាយជាមួយបញ្ហាទាំងអស់នេះបាន៖

១. ទទួលយកការពិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

ការពិតពេលខ្លះវាឈឺចាប់ណាស់ក្នុងការដឹងការពិត ប៉ុន្តែអ្នកមិនអាចបដិសេធបានទេព្រោះវាជាការពិតជាពិសេសត្រូវទទួលស្គាល់ថាកាលពីមុនអ្នកគិតថាគេមានចិត្តដែរ តែកពិតគេមិនបានគិតដូច្នេះទេព្រោះយើងគ្រាន់តែជាមិត្ត គ្រាន់តែជាបងប្អូនកុំគិតវែងឆ្ងាយត្រូវចាំថាបើមិនសង្ឃឹមក៏នឹងមិនខកបំណងឡើយ ដោយសារយើងដឹងថាវាកើតឡើងព្រោះយើងគិតច្រើនពេកហើយមានអារម្មណ៍លើគេច្រើនជាង។ ហើយកុំខ្វល់ថាវានឹងក្លាយទៅជាបែបណា អ្នកត្រូវតែស្មោះត្រង់ជាមួយខ្លួនអ្នក និង កុំបន្ទោសខ្លួនឯងគឺត្រូវទទួលយកការពិតឱ្យបានលឿនតាមដែលអាចធ្វើទៅបានកុំកុហកខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃព្រោះវានឹងមិនផ្លាស់ប្តូរស្ថានភាពនោះទេ។

២.​ កុំធ្វើអ្វីដែលធ្វើឱ្យខាតពេល

បើយើងអាចទទួលយកការពិតបាន នោះយើងក៏អាចគិតដោយខ្លួនឯងបានដែរថា  តើត្រូវជ្រើសរើសផ្លូវមួយណា ហើយទុកផ្លូវមួយណាបន្ទាប់មកបន្តដើរទៅមុខទៀត  កុំនៅតែបន្តស្រឡាញ់គាត់តែម្ខាង?  យើងនៅតែអាចជ្រើសរើសស្រលាញ់តែម្ខាងបាន វាមិនមែនជារឿងអាក្រក់ទេ តែមិនត្រូវឱ្យលិចលង់  ដកចិត្តមិនរួច ហើយក៏កុំសង្ឃឹមថាថ្ងៃណាមួយគាត់នឹងងាកមកមើលយើង បើគេនឹងស្រឡាញ់គេនិងឱ្យយើងដឹងយូរមកហើយ។ ដូច្នេះមិនត្រូវស្ថិតក្នុងស្ថានភាពខ្ជះខ្ជាយពេលវេលាទេ  បន្តរស់នៅក្នុងជីវិតរបស់យើង ហើយកុំរារាំងខ្លួនឯងពីស្នេហាថ្មី ដែលអាចនឹងចូលមកស្វាគមន៍អ្នកនៅថ្ងៃខាងមុខ ដែលវាអាចជាស្នេហាពិត។

៣. ថែរក្សាខ្លួនអ្នកឱ្យបានល្អ ស្រឡាញ់ខ្លួនឯងឱ្យច្រើន

ថាយើងទៅស្រលាញ់គេតែម្ខាងហើយមិនទទួលបានអារម្មណ៍ដូចគ្នាមកវិញ វាមិនមានន័យថាយើងអាក្រក់គ្មានតម្លៃឬធ្វើអ្វីខុសនោះទេ បញ្ហានៃអារម្មណ៍មិនចាំបាច់មានហេតុផលនៃក្ដីស្រឡាញ់មកវិញនោះទេ គ្រាន់តែគេមិនស្រឡាញ់អ្នកវិញមិនត្រូវមានហេតុផលអវិជ្ជមានចំពោះអារម្មណ៍ខ្លួនឯងមិន ជីវិតត្រូវតែបន្ត ដូច្នេះត្រូវថែរក្សាខ្លួនអ្នក ស្រលាញ់ខ្លួនឯងអោយច្រើន ហើយចាប់ផ្តើមមើលថែខ្លួនឯងឱ្យស្រស់ស្អាត  មិនធ្វើដើម្បីប្រមាថអ្នកណាទេ។  ប៉ុន្តែសម្រាប់ខ្លួនអ្នក នៅពេលដែលអ្នកពេញចិត្តនឹងការផ្លាស់ប្តូរខ្លួនឯងនឹងធ្វើវា គឺធ្វើអ្វីដែលយើងគិតថាល្អ និងចង់ធ្វើ  ហើយអ្វីដែលយើងទទួលបានមកវិញគឺ ទំនុកចិត្តលើខ្លួនឯង។

៤. យកខ្លួនអ្នកទៅធ្វើអ្វីដែលថ្មី ឬធ្វើអ្វីដែលអ្នកពេញចិត្ត

ដើម្បីកុំឱ្យមានអារម្មណ៍ឯកាពេលនៅម្នាក់ឯង ចូរកុំព្យាយាមនៅម្នាក់ឯង  កុំធ្វើសកម្មភាពដែលធ្លាប់ធ្វើដូចជាការ ចងចាំទៅនរណាម្នាក់  ហើយកុំធ្លាក់ចូលទៅក្នុងបរិយាកាសអាប់អួរ  ជំនួសមកវិញ យកខ្លួនអ្នកចេញពីចំណុចនោះ ហើយធ្វើអ្វីដែលថ្មី ឬធ្វើអ្វីដែលអ្នកចូលចិត្ត។  ធ្វើវាដើម្បីជំនួសអ្វីដែលយើងចង់គេច ដាក់ខ្លួនអ្នកនៅក្នុងស្ថានភាពនៃការសាកល្បងនិងកំហុសជាមួយនឹងអ្វីដែលថ្មី ប្រើខួរក្បាលរបស់អ្នកដើម្បីគិតពីបញ្ហាប្រឈមនៅចំពោះមុខអ្នក។

៥. បោះចោលរបស់ដែលមានទាក់ទងនឹងគេ

យើងធ្វើហាក់ដូចជាក្មេងតូចម្នាក់ដែលមិនពេញចិត្តនឹងវត្ថុណាមួយ ហើយបោះវាចោលទៅ  ប៉ុន្តែគិតដោយប្រុងប្រយ័ត្នប្រសិនបើអ្នកនៅរក្សាវា  រាល់ពេលដែលអ្នកឃើញវា អ្នកមានអារម្មណ៍ថាដូចជាមានបន្លានៅក្នុងចិត្តមែនទេ  ដូច្នេះតើអ្នកនឹងរក្សាទុកវាសម្រាប់អ្វីទៀត?  កុំធ្វើបាបខ្លួនឯងពេក  វត្ថុ ដែល មានអនុស្សាវរីយ៍ ដែលជារបស់មួយបុគ្គលនោះ  និង ជាភស្តុតាងថាអ្នកធ្លាប់ស្គាល់គ្នាកាលពីអតីតកាល។ នៅពេលគេមិនស្រឡាញ់យើងពិតជាធ្វើឱ្យអ្នកឈឺចាប់ បើបេះដូងអ្នកមិនរឹងមាំ សូមកុំយំពេលឃើញរបស់របគេ  ហើយប្រសិនបើអ្នកមិនចង់ឈឺចាប់ អ្នកត្រូវកម្ចាត់វាចោល បើ វត្ថុណាដែលមានប្រយោជន៍អាចបរិច្ចាគឱ្យគេបាន៕