ដូចដែលយើងបានដឹងហើយថា គ្រាប់ស្វាយចន្ទី គឺជាប្រភេទគ្រាប់ផ្លែឈឺហូបវផ្លែម្យ៉ាង ដែលអាចយកទៅកែច្នៃធ្វើជាចំណីអាហារ ដ៏ឆ្ងាញ់ពិសារ និងពេញនិយមបំផុត ។ គ្រាប់ស្វាយចន្ទី ដែលត្រូវបានគេច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងវិស័យចំណីអាហារ អាចលក់បានក្នុង១គីឡូមានតម្លៃរហូតដល់៣៥ដុល្លារ សម្រាប់តម្លៃលើទីផ្សារអន្តរជាតិ ហើយតម្លៃនេះអាចហក់ខ្ពស់ជាងនេះទៀតទៅតាមគុណភាព និងរស់ជាតិរបស់វា ។ ហើយបើគ្មានការកែច្នៃច្បាស់លាស់ទេនោះ គ្រាប់ស្វាយចន្ទីទាំងនេះ ក៏មិនអាចបរិភោគបានដែរ ព្រោះវាអាចផ្ដល់គ្រោះថ្នាក់ដល់មនុស្ស។
តើគេច្នៃគ្រាប់ស្វាយចន្ទីដូចម្ដេចខ្លះ ដើម្បីឱ្យក្លាយជាចំណីអាហារប្រកបដោយសុវត្ថិភាព? ហើយហេតុអ្វីបានជាវាមានតម្លៃថ្លៃ?ផលិតផលគ្រាប់ស្វាយចន្ទី Archives - AMS ECONOMY

ដំណាំស្វាយចន្ទី ត្រូវបានគេរកឃើញភាគច្រើននៅក្នុងតំបន់ត្រូពិច ដូចជាប្រទេសឥណ្ឌា វៀតណាម កម្ពុជា ស្រីលង្ការ កូតឌីវ័រ ឥណ្ឌូនេស៊ី និងប្រេស៊ីល ជាដើម។ នៅក្នុងដើម ស្វាយចន្ទី មានផ្ទុកជាតិពុលម្យ៉ាង ឈ្មោះ អ៊ុយរូស៊ីយ៉ូល (Urushiol) វាអាចបណ្តាលឱ្យរលាក រមាស់ និងពងបែក លើស្បែក ដែលជាមូលហេតុធ្វើឱ្យគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃត្រូវបានចាត់ទុកថា មានគ្រោះថ្នាក់ក្នុងការបរិភោគ ឬពេលប៉ះពាល់ ហើយវា ក៏ជាមូលហេតុ ដ៏ចម្បងដែលទាមទារ ឱ្យមានការ កែច្នៃ យ៉ាងហ្មត់ចត់ ជាងគ្រាប់ដំណាំ ផ្សេងទៀត ។

លោក ឡាហ៊ីរូ ឌូស៊ីអាន់ថា (Lahiru Dushyantha) ដែលជាអ្នកច្នៃគ្រាប់ស្វាយចន្ទី បានឱ្យដឹងថា ដំណើរការផលិតគ្រាប់ស្វាយចន្ទីគឺវាភាពស្មុគស្មាញខ្លាំងណាស់ ព្រោះតែគ្រាប់ស្វាយចន្ទីត្រូវបានហ៊ុព័ទ្ធដោយសំបកដែលមានសារធាតុពុល ដូចជាអាស៊ីត អាណាកាឌីក (Anacardic) ។គ្រាប់ស្វាយចន្ទី កំពុង​ត្រូវការ​​រោងចក្រកែច្នៃ​ថែមទៀត  ដើម្បីជំរុញ​ការ​នាំចេញ​ជាផលិតផល​សម្រេច​ — Cambonomist
ជំហានដំបូងយើងត្រូវបេះគ្រាប់នីមួយៗចេញពីផ្លែរបស់វាសិន បន្ទាប់មកយើងប្រមូលគ្រាប់ទាំងអស់ហាលក្រោមពន្លឺថ្ងៃ ដើម្បីជួយទាញសារធាតុរាវប្រេងចេញពីសំបក ដែលប្រេង របស់សំបក នេះបានធ្វើឱ្យរលាក ស្បែក កម្មករ ជាទម្ងន់ ។ បន្ទាប់ពីហាលគ្រាប់ស្វាយចន្ទីទាំងនោះ ក្រោមកម្ដៅថ្ងៃរួចហើយ ជំហានដ៏លំបាក និងគ្រោះថ្នាក់បំផុតគឺការពុះបើកគ្រាប់ ដោយគ្រាប់ស្វាយចន្ទីមានភាពផុយខ្លាំង ដូច្នេះហើយគេត្រូវប្រើម៉ាស៊ីនដើម្បីពុះបើកគ្រាប់ម្ដងមួយ។

បន្ទាប់ពីម៉ាស៊ីនបំបែកសំបកចេញហើយ ដំណាក់កាលសំខាន់បន្ទាប់គឺពឹងផ្អែកទាំងស្រុងលើកម្មករ ដែលត្រូវធ្វើដោយដៃ ដោយមុននឹងយកគ្រាប់បកចេញពីសំបក គ្រាប់ត្រូវតែបានអាំងភ្លើងជាមុនសិនដើម្បីធានាថា សារធាតុរាវដែលមានជាតិពុលនៅខាងក្នុងត្រូវបានបំផ្លាញ ។ បន្ទាប់ពីអាំងរួចហើយកម្មករត្រូវប្រើដៃដើម្បីឆ្កឹះយកសាច់គ្រាប់ស្វាយចន្ទីចេញពីសំបក ដោយសារតែការប្រើដៃសុទ្ធសាធ ទើបវាបានធ្វើឱ្យប៉ះពាល់ដល់ម្រាមដៃកម្មករ ដែលមើលទៅដៃរបស់ពួកគេម្នាក់ៗឡើងខ្មៅក្រៀម ស្ទើរតែរលេះរលួយ គួរឱ្យញញើតបំផុត ។
លោក ឡាហ៊ីរូ ឌូស៊ីអាន់ថា បានបញ្ជាក់ថា ជាមធ្យមកម្មករក្នុង១នាក់ អាចឆ្កឹះយកសាច់គ្រាប់ស្វាយចន្ទីបានតែ ២,៥គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ។Thmey Thmey 25 News

គ្រាប់ស្វាយចន្ទីត្រូវបានគេចាត់ថ្នាក់តាមលក្ខណៈមួយចំនួន ដូចជាពណ៌ ទម្ងន់ និងលក្ខខណ្ឌគ្រាប់ធំទាំងមូល អាចលក់មានក្នុងតម្លៃដែលថ្លៃបំផុត។ បើសិនជាសាច់គ្រាប់ស្វាយចន្ទីដែលឆ្កឹះចេញមក នៅមានទម្រង់មូលល្អគឺគេអាចលក់បានក្នុងតម្លៃ ៣៤.២៦ដុល្លារ ក្នុង ១គីឡូក្រាម គ្រាប់បែកជាពីរ មានតម្លៃ ៣០ដុល្លារ ឬតិចជាងនេះ ចំណែកគ្រាប់ដែលខូចបែកខ្ទេចខ្ទី និងគុណភាពមិនល្អ តម្លៃត្រូវធ្លាក់ចុះមកនៅខ្ទង់២៧.៣៩ដុល្លារ តែប៉ុណ្ណោះក្នុង ១គីឡូក្រាម។

ហើយមូលហេតុ១ទៀត ដែលនាំឱ្យគ្រាប់ស្វាយចន្ទីមានតម្លៃថ្លៃ គឺដោយសារតែ១ឆ្នាំ យើងអាចប្រមូលផលបានតែ១ដងគត់ ដូច្នេះហើយគេត្រូវ វិនិយោគ ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បី ស្តុកគ្រាប់វាទុក ប្រសិនបើគ្រាប់ស្វាយចន្ទីអាចប្រមូលផលបានទៀងទាត់ តម្លៃ ទីផ្សារ ក៏មិនខ្ពស់ដល់ថ្នាក់នេះទេ។ទោះ​មាន​កូ​វី​ដ​-១៩  តម្លៃ​គ្រាប់ស្វាយចន្ទី​ប៉ះពាល់​តិចតួច​ខណៈ​ការ​ដាំ​ដុះ​បង្ហាញ​ទំនោរ​កើនឡើង –  Koh Santepheap Daily

គ្រាប់ស្វាយចន្ទីមានខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសនីមួយៗ ខណៈប្រទេសស្រីលង្កាបានកែច្នៃ និងលក់គ្រាប់ស្វាយចន្ទីផ្ទាល់ខ្លួនជាច្រើននៅក្នុងស្រុក។ ដោយឡែកសម្រាប់ប្រទេសផ្សេងទៀតភាគច្រើនគេបាននាំចេញ ។ គ្រាប់ស្វាយចន្ទីជាច្រើនដែលមានលក់នៅសហរដ្ឋអាមេរិក ឬអឺរ៉ុប ភាគច្រើនគឺដាំដុះនៅទ្វីបអាហ្រ្វិក និងត្រូវបានកែច្នៃនៅវៀតណាម ឬឥណ្ឌា ហើយចុងក្រោយត្រូវបាននាំចេញទៅកាន់ទីផ្សារលោកខាងលិច ដោយសព្វថ្ងៃនេះ វៀតណាមគឺជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីធំជាងគេលើពិភពលោក ក្នុងរយៈពេលត្រឹមតែ៣ខែ ដំបូងនៃឆ្នាំ២០២១ ប្រទេសនេះបាននាំចេញគ្រាប់ស្វាយចន្ទីជាង ១០,៨០០ តោន។

ត្រង់ចំនុចនេះសូមលើកយកកម្ពុជាយើង ថ្វីត្បិតតែទីផ្សារគ្រាប់ស្វាយចន្ទីមានតម្លៃថ្លៃ និងតម្រូវការខ្ពស់យ៉ាងក៏ដោយ ប៉ុន្តែប្រជាកសិករអាចលក់គ្រាប់ស្វាយចន្ទីឱ្យឈ្មួញកណ្ដាលនាំទៅវៀតណាមបានតែខ្ទង់ ២,០០០ រៀល ទៅ ៤,០០០រៀលប៉ុណ្ណោះក្នុង ១គីឡូក្រាម ៕