ប្រេងដូងត្រូវបានគេចាត់ទុកថា គឺជាគ្រឿងសម្អាងធម្មជាតិដ៏អស្ចារ្យ ដែលជួយដោះស្រាយរាល់បញ្ហាសម្រស់របស់មិត្តៗនារី ពីក្បាលដល់ចុងជើងដោយមិនចំណាយប្រាក់កាក់ច្រើន។
១. បញ្ហាសក់ជ្រុះ
មុនពេលចូលគេង ការជ្រើសរើសប្រេងដូងយកការម៉ាស្សាទៅលើស្បែកក្បាលរបស់អ្នក ហើយរុំកន្លែងផ្អាប់មួយយប់ រួចលាងសម្អាតសក់នៅពេលព្រឹកវិញ វិតាមីនពីប្រេងដូង ជំនួយអោយសរសៃសក់មានសំណើម ជុំរុញអោយមានការលូតលាស់សក់ថ្មី និងកាត់បន្ថយការជ្រុះសក់ បង្កើនពន្លឺលើសរសៃសក់អោយខ្មៅរលើបរលោង។
២.កាត់បន្ថយអុចខ្មៅនិងស្នាមជ្រួញនៃស្បែក
ប្រេងដូងមានបរិមាណវិតាមីន E ខ្ពស់ និងសំណើមធម្មជាតិ ដូច្នោះការលាបប្រេងដូងទៅលើស្បែក ផ្តល់សំណើដល់ស្បែក កាត់បន្ថយស្នាមអុចខ្មៅ ស្នាមជ្រួញយ៉ាងមានប្រសិទ្ធិភាព ។ប្រសិនបើអ្នកបានប្រើប្រាស់ប្រេងដូងក្នុងរយះពេលយូរ ស្បែករបស់អ្នកកាន់តែមានភាពតឹងណែន ក្មេងជាងវ័យ ពោរពេញទៅដោយថាមពលនៃសុខភាពស្បែក។Is Coconut Oil Good or Bad for You? - The New York Times
៣. ប្រើជាទឹក remove makeup
ក្រៅពីផ្តល់ប្រយោជន៍ទៅលើសក់និងស្បែក ប្រេងដូងក៏អាចប្រើជូតលាងសម្អាតគ្រឿងសម្អាងលើផ្ទៃមុខបានយ៉ាងងាយស្រួល និងបំបាត់ការរោលរមាស់ចំពោះស្បែកផងដែរ។
៤.ម៉ាស្សាមុខ
ប្រេងដូងមានភ្នាក់ងារសម្លាប់បាក់តេរីកំរិតស្រាល។ ដូច្នេះប្រសិនបើមិត្តនារីមានមុនសាច់ អ្នកគួរតែលាបប្រេងដូងទៅលើស្បែកដែលកើតមុននោះ ម៉ាស្សាប្រហែល ១០នាទី ដើម្បីកាត់បន្ថយការកើតមុនបានយ៉ាងឆាប់រហ័ស។Coconut oil: are the health benefits a big fat lie? | Coconuts | The  Guardian៥.កាត់បន្ថយការរលាកស្បែក
ប្រសិនបើអ្នកមានមេរោគផ្សិត រោគសើស្បែក អ្នកអាចនឹងប្រើប្រេងដូងលាបនៅទីតាំងដែលមានបញ្ហានោះ ធ្វើអោយត្រជាក់ បន្ថយការរលាក ក្នុងនោះប្រេងដូងជួយសម្រាលអាការះក្តៅក្រហក់ក្រហាយដែលបណ្តាលមកពីកម្តៅថ្ងៃ។
៦.ទឹកខ្ពុលមាត់
ប្រេងដូងមានអាស៊ីតម៉្យាងដែលមានប្រយោជន៍សម្លាប់មេរោគ ហើយមនុស្សមួយចំនួនតាមតំបន់ ពួកគេប្រើប្រេងដូងលាយជាមួយនឹងទឹកធ្វើជាទឹកខ្ពុរមាត់ ទុករយះពេល១០នាទី ជួយកម្ចាត់កំណកកំបោរបាក់តេរីដែលបណ្តាលអោយពុកធ្មេញ។
៧.ធ្វើជាក្រែម
បន្ទាប់ពីងូតទឹករួច ការមានទម្លាប់លាបប្រេងដូងលើដងខ្លួន បបូរមាត់ ក្រចក ជាពិសេសកែងដៃ កែងជើង ទុកពី១០ ទៅ១៥នាទី វានឹងជួយអោយស្បែកទន់ មិនប្រេះស្ងួត កាត់បន្ថយស្បែកខ្មៅស្រអាប់ ក្រចករឹងមាំ មិនងាយបាក់ និងមានសភាពលឿងឡើយ៕Is coconut oil is bad for your health? Medical experts say no - Chicago  Sun-Times