យោងទៅតាមការចេញផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា បានអោយដឹងថា នៅថ្ងៃនេះ ក្រសួងនឹងធ្វើការប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗទៀត តាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួង Facebook.com/moeys.gov.kh។

ការប្រកាសលទ្ធផលនេះ ធ្វើឡើងមុនកាលបរិច្ឆេទកំណត់ដោយសារដំណើរការកំណែ និងដំណើរការស្រង់ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័របានប្រព្រឹត្តទៅដោយរលូន និងតម្លាភាពប្រកបដោយស្មារតីយកទុកដាក់និងទទួលខុសត្រូវខ្ពស់ពីសំណាក់ប្រធាន អនុប្រធាន និងសមាជិកអនុគណៈកម្មការទាំងអស់ដែលពាក់ព័ន្ធ៕May be an image of text

ប្រភព: ក្រសួងអប់រំ