កាលពីយប់មិញ ក្រុម AT Madrid បានភ្លាត់ស្នៀតចាញ់ ក្រោមថ្វីជើង Athletic Bilbao ១-២ ដែលធ្វើអោយពួកគេធ្លាក់ចេញពីពានរង្វាន់ Spanish Super Cup។May be an image of 3 people

៣គ្រាប់នៅក្នុងការប្រកួតនេះ កើតឡើងផ្ទួនៗគ្នានៅពាក់កណ្តាលតង់ទី២ ដោយក្រុម AT Madrid បានបើកការនាំំមុខ ១-០ ដែលជាការធ្វើអោយចូលទីខ្លួនឯងរបស់កីឡាករ Athletic Bilbao នៅនាទី ៦២។ ក្រោយមកមិនបានយកប៉ុន្មាន Athletic Bilbao ក៏បានវាយបកដាក់២គ្រាប់វិញភ្លាមៗ។ Athletic Bilbao eliminated Atlético de Madrid and will face Real Madrid in  the Final of the Spanish Super Cup - American Post

ការប្រកួតកាន់តែតានតឹង ខ្សែការពារ José Giménez  ទប់កំហឹងមិនជាប់ ក៏បានប្រើជើងធាក់ចប់ក្បាលកីឡាកររបស់ Athletic Bilbao ដែលធ្វើអោយរូបគេ ត្រូវបានទទួលបានកាតក្រហម បណ្តេញចេញ។May be an image of 2 people, people playing sports and outdoors

ដូច្នេះ Athletic Bilbao  នឹងឡើងទៅជួបក្រុមអធិរាជស Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ ដោយនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែមករា ខាងមុខនេះ៕