រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុស-ស្រី០២នាក់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនដោយផ្ញើតាមរថយន្តក្រុមហ៊ុនដឹកជញ្ជូនពីភ្នំពេញទៅខេត្តបាត់ដំបង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបង ស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់នៅខេត្តបាត់ដំបង និង រាជធានីភ្នំពេញ រឹបអូសបានគ្រឿងញៀនមួយចំនួនធំ។
ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះបានធ្វើឡើងរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅភ្នំពេញធ្វើឡើងនៅចំណុចបុរីពិភពថ្មីកួរស្រូវ២ ផ្ទះលេខ៨៧ ផ្លូវ១១ សង្កាត់រលួស ខណ្ឌដង្កោ និងនៅខេត្តបាត់ដំបង ក្នុងភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។https://blogger.googleusercontent.com/img/a/AVvXsEh_4hI7EB9U-jODEDyZWfm3Qd7s-BGIw8lnywXy0M3pO6nyrTvApAzsajf9arTQpNGDflRsTcvaSyP9H9H9zeHpKnPK-BLnZ9oeZrRWZ4fS51t3UrZQCMDnvtheUAUXLdUS7UxnLC1LLEjayxCJ5inOAeTN6AAyRvd0J7WHjNJDZPF4woHhwlBVvnEP=s900
លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីជួញដូរគ្រឿងញៀនពីភ្នំពេញយកលក់ចែកវចាយនៅតាមបណ្តាខេត្ត គឺដឹកនាំបង្ក្រាបផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន អនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ លោក ស៊ិត វណ្ណៈ កម្លាំងបានស្រាវជ្រាវស៊ើបអង្កេតឈានទៅដល់ការបង្ក្រាបឃាត់ជនសង្ស័យជួញដូរគ្រឿងញៀនបាន០២នាក់ ។
ជនសង្ស័យមានឈ្មោះ ជា សុវណ្ណបញ្ចការ ភេទស្រី អាយុ២៩ឆ្នាំ ប្រកបមុខរបរលក់អីវ៉ាន់តាមអនឡាញ រស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង និងឈ្មោះ ម៉ម សាវី ភេទ ប្រុស អាយុ៣៣ឆ្នាំ គ្មានមុខរបរមិនពិតប្រាកដ រស់នៅចំណុចបុរីពិភពថ្មីកួរស្រូវ២ ផ្ទះលេខ៨៧ ផ្លូវ១១ សង្កាត់រលួស ខណ្ឌដង្កោ ។https://blogger.googleusercontent.com/img/a/AVvXsEgWvXyuWufNAadyBnEzQUP04bxZwb9seu7daNkbxmtvE9si-02Nly70TRmyPTi0DFkxwqMBEAgSxSmU-uW6rship4iuGspCtCUMDLVRl4xY_Yi19igrkbR1CPajEfWDGhvNIG0MqOlOS7t6SzRRJcXrDZ1E5lUR6VxoxAYsIldpLf77DhFSoyxvJba1=s900លោកនាយការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ប្រាប់ឱ្យដឹងទៀតថា ៖ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនគឺមុនដំបូងកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវដឹងថាមានករណីជួញដូរគ្រឿងញៀនគឺផ្ញើពីភ្នំពេញទៅខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែត តាមរថយន្តក្រុមហ៊ុនដឹកជញ្ជូនមួយ ។ បន្ទាប់មកកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញសហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងបានចាប់ខ្លួនជនសង្ស័យជាស្ត្រីមានឈ្មោះជា សុវណ្ណបញ្ចការ នៅស្រុកបវេល ខេត្តបាត់ដំបង ខណៈស្ត្រីសង្ស័យកុម្ម៉ង់ទិញនិងរង់ចាំទទួលយកគ្រឿង ពីជនសង្ស័យឈ្មោះ ម៉ម សាវី រស់នៅភ្នំពេញ ។
លោកបន្តទៀតថា ក្រោយពីបង្ក្រាបចាប់ខ្លួនស្ត្រីសង្ស័យនេះហើយ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ ក៏ឈានទៅបង្ក្រាបចាប់ខ្លួនជនសង្ស័យឈ្មោះ ម៉ម សាវី នៅភ្នំពេញដែលជាអ្នកផ្ញើគ្រឿងញៀនទៅឱ្យស្ត្រីសង្ស័យឈ្មោះ ជា សុវណ្ណបញ្ចការ ។ https://blogger.googleusercontent.com/img/a/AVvXsEiTL1FdiseoVxicrlhNB3OX9WI2D5Hoii5l6CquEQHdLmhcYsnzDtSN9xJRdgPqdtbn8DTv1Xy7IGchvrzogpqcoOwsXvKG1DP3Jz1_EURF9j3vQfWdb2zXkhepvsylLzVTXhGzULt_I1hkRVjGLzYnhJiOyeTAiL7OnqwdUNokEnC4tJvRxfdszp-s=s900កម្លាំងសមត្ថកិច្ចឆែកឆេរត្រួតពិនិត្យនិងទៅដកហូតបានវត្ថុតាងគ្រឿងញៀនមួយចំនួននៅតាមសាខាចំណតរថយន្ត០៣កន្លែង ក្នុងរាជធានីភ្នំពេញ ដែលជនសង្ស័យបម្រុងផ្ញើគ្រឿងញៀនយកទៅលក់ចែកចាយនៅតាមបណ្តាខេត្តហើយបញ្ជូនមកស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ដើម្បីយកមកអនុវត្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ រ៉ឹម ម៉ិច នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនប្រាប់ឱ្យដឹងទៀតថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើ កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងគ្រឿងញៀនរួមមាន ៖ ១-ក្រាមនិងម្សៅម៉ត់ពណ៌ស ចំនួន០៦កញ្ចប់(ថង់តូច-ធំ), ២-ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន២៥០គ្រាប់, ៣-ថ្នាំគ្រាប់ពណ៌ប៉ៃតងចំនួន២០០គ្រាប់ និង ៤-គ្រាប់កាំភ្លើង ០៧គ្រាប់ ៕