ភ្នំពេញ៖ សិស្សានុសិស្សអង្គការផ្កាយសមុទ្រចំនួន 40 នាក់បានទទួលការពិនិត្យភ្នែកដោយឥតគិតថ្លៃពីក្រុម គ្រូពេទ្យជំនាញនៅមន្ទីរព្យាបាលភ្នែកហូសេង ភ្នំពេញក្រោមការជួយឧបត្ថម្ភពី សមាគមអ្នកលក់យានយន្តកម្ពុជា កាលពីពេលកន្លងទៅនេះ។ អង្គការផ្កាយសមុទ្រជាអង្គការ ដែលផ្តោតទៅលើគុណភាពនៃការសិក្សាអប់រំ អមជាមួយនឹងការផ្តល់ចំណេះដឹងផ្នែកបច្ចេកវិទ្យាទៅដល់ សិស្សានុសិស្សគ្រប់ៗរូប ដែលនេះធ្វើឲ្យការយកចិត្តទុក ដាក់ពីសុខភាពភ្នែករបស់សិស្សជាកត្តាដែលមិនអាចខ្វះបាន។ ដោយមើលឃើញពីបញ្ហានេះទើប មន្ទីរព្យាបាលភ្នែកហូសេង ភ្នំពេញ និងក្រោមការជួយជ្រោមជ្រែងពី សមាគមអ្នកលក់យានយន្តកម្ពុជា បានយកចិត្តទុកដាក់ផ្តល់ការពិនិត្យ ប្រឹក្សាភ្នែក ក៏ដូចជាណែនាំដល់សិស្សានុសិស្សនៃអង្គការផ្កាយសមុទ្រពីវិធីក្នុង ការថែទាំភ្នែកដែលការពិនិត្យនេះបានធ្វើឡើងជាមួយឧបករណ៍ទំនើបនៅមន្ទីរព្យាបាលភ្នែកហូសេង ភ្នំពេញ។

https://blogger.googleusercontent.com/img/a/AVvXsEhOXl2OIkJl0VWbTllN2cDFf6ogkhIAgaGyZnNK8h1M5QN6A5ErzM7G1fBoO_peE12Uz0LRJJs0fFZFPovEXga6yjpxet3A0k_eF-9lbVssnT000d_iOqonNWVj36uazkTllGax-iy82r-YHOufBgsPQEQ7Kzxv-PlVYPC4O1u5p0fPnqud1Zx1VB8V=s1280អ្នកស្រី ជួប វិច្ឆិកា​ ដែលជាប្រធានអង្គការផ្កាយសមុទ្របានសម្តែងក្តីសោមនស្សរីករាយ ដោយអ្នកស្រីបានមាន ប្រសាសន៍ថា “ខ្ញុំសូមថ្លែងអំណរគុណដល់មន្ទីរព្យាបាលភ្នែកហូសេង ភ្នំពេញ និងសមាគមអ្នកលក់យានយន្តកម្ពុជា ដែលយកចិត្តទុកដាក់ដល់ សិស្សានុសិស្សនៃអង្គការផ្កាយសមុទ្រ ក៏ដូចជាបានផ្តល់សេវាពិនិត្យភ្នែកដោយឥតគិតថ្លៃជូនដល់សិស្ស ទាំង 40 នាក់របស់យើងទៀតផង។ ខ្ញុំសង្ឃឹមថាមន្ទីរព្យាបាលភ្នែកហូសេង ភ្នំពេញ និង សមាគមអ្នកលក់យានយន្តកម្ពុជា នឹងធ្វើកម្មវិធីនេះលើកក្រោយៗទៀតជាមួយអង្គការផ្កាយសមុទ្រ។”

https://blogger.googleusercontent.com/img/a/AVvXsEgtcTzaIoZH8CzdAA21dsv1LXcxyGGPfmWdHQwWeWhSDlcOBSCE-2pPh4QwmycitjQdMt3eGxQWGq1OqST0qqvSTazhG6-99PbKG9tegWlsstGiB9I6ENUjgXRoEBIJjTnyExD008lM06fZJ73mYs6UNwNTHHf1q6NlsRcpKvCqBS7XmzxsfeuhJAXa=s1280គួរបញ្ជាក់ផងដែរថា មន្ទីរព្យាបាលភ្នែក ហូ​ សេង ភ្នំពេញ គឺ ជាមន្ទីរព្យាបាលភ្នែកដែលមានស្តង់ដារជាមួយ នឹងគ្រូពេទ្យដ៏មានជំនាញ និងបទពិសោធន៍ ផ្នែកភ្នែកជាយូរឆ្នាំមកពីទីក្រុង សៀង​ហៃ ប្រទេសចិន ដោយមានបំពាក់នូវម៉ាស៊ីនទំនើបៗ ជាមួយនឹងស្តង់ដារខ្ពស់សំរាប់ការធ្វើរោគវិនិច្ឆ័យក្នុងការវះកាត់ភ្នែក និង ប្រកបដោយផាសុខភាពដើម្បីបម្រើសេចក្តី ត្រូវការរបស់អ្នកជំងឺ។​ យើងផ្តល់នូវការព្យាបាលដល់អ្នកជំងឺដោយ យកចិត្តទុកដាក់បំផុត ដោយផ្តោតលើផ្នត់ គំនិតមួយគឺ​បញ្ហាភ្នែករបស់អ្នកជំងឺ ក៏ដូចជាបញ្ហាភ្នែករបស់ខ្លួន និងទុកអ្នកជំងឺដូចជាគ្រួសារតែមួយ។

https://blogger.googleusercontent.com/img/a/AVvXsEgo6kOjbybTDXmEJ7IadQwrpCFNaK4sQjwAmJ9nkB0o_-pANxy5uodB1ve7gxQaHZMiJqLzKerg7yzcVEothfmZS7hikvReML9vDA__U_tEnTYlS7a7wK_CyGBfiZzz6xQMRkCwZojmLio1sO8FuvEZ1X4SExv2Wk2Jz4qtApwm84liN1uv42v6mVoW=s1280សម្រាប់សប្បុរសជនទីជិតឆ្ងាយដែលចង់ធ្វើការបរិច្ចាកដល់អង្គការផ្កាយសមុទ្រ សូមធ្វើការទំនាក់ទំនងទៅកាន់៖ 098​ 977 981

តំណរភ្ជាប់ទៅកាន់អង្គការផ្កាយសមុទ្រ៖

Facebook: https://www.facebook.com/ISFCambodia

Website: https://isfcambodia.org/