ខេត្តកោះកុង ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី មានករណីអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន០៣ខ្នង ត្រង់ចំណុចមាត់ទឹកស្មាច់ង៉ាមស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។https://blogger.googleusercontent.com/img/a/AVvXsEgwqa3iAR4aFdefR2jSI741PtyfVRiZVhysw-9r2_WHa3LcBW-ASI1fnCoILpV6Oe8u0yHFyv7knaUSFWE1NyDvorzpDH62JOg29a-6tzxIJVxJYzP0dnQUTedYY6bjDxgVMGMmn4xRhm1wBKIm3wQ1t-YplTm0JdBWO77Q3k2KWLv7hwFK5V9DMwJP=s900

ក្នុងហេតុការណ៍នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ សហការជាមួយកម្លាំងអគ្គិភ័យខេត្ត និងអាជ្ញាធរភូមិសង្កាត់ បានពន្លត់និងទប់ស្កាត់មិនឲ្យឆេះរាលដាលទៅផ្ទះដទៃទៀត ។
ករណីនេះធ្វើឲ្យខូចខាតផ្ទះចំនួន៣ខ្នង ៖ ផ្ទះទី១ មានទំហំទទឹង៤.៨ម៉ែត្រ បណ្តោយ១៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស៊ីប្រូ ឆេះខូចខាតផ្នែកខាងក្រោយ(ផ្ទះបាយ) និងអីវ៉ាន់លក់ដូរចាប់ហ៊ួយមួយចំនួន មានឈ្មោះ សុខ សារឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមន្ត្រីកងរាជអាវុធហត្ថខេត្ត និងប្រពន្ធឈ្មោះ ចាន់ បុប្ជា ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ។https://blogger.googleusercontent.com/img/a/AVvXsEiNiFO9DHMQh7-e-WK2ZASZWX6pLVjE3KTeG47uz8GgjhqEV2m0R_MAL7IZALYoH_JHiQ_1kobFn1KIGL0FxwmTtOHMCF72poH4wposmvjmc9GOrTKVAVsHMM3W4-88wBWbVL-uhi-G0m4BgSAFh0iteiUTcUZuHiJuoylsG-Y7Fh1lCBQXuiNcYM2R=s900
ផ្ទះទី២ មានទំហំទទឹង៥ម៉ែត្រ បណ្តោយ១៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ធ្វើឲ្យខូចខាតអស់ស័ង្កសី២០សន្លឹក ជាកម្មសិទ្ធិរបស់ឈ្មោះ គា យ៉ាង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ ។ ចំណែក ផ្ទះទី៣ ទំហំទទឹង៦ម៉ែត្រ បណ្តោយ១៤ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ធ្វើឱ្យខូចខាតស័ង្កសី៣៣សន្លឹក អស់ជញ្ជាំងមួយចំហៀង និងសម្ភារៈមួយចំនួន កម្មសិទ្ធិរបស់ឈ្មោះស៊ុ ឆាយ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នភូមិ ១ សង្កាត់ស្មាច់មានជ័យ ។
ហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុងចំនួន០២គ្រឿង ៕https://blogger.googleusercontent.com/img/a/AVvXsEh0R9DWIpKxJLQhBrI5sVpMsM4rJnu8CM4g-AFEdwVr7hYFtQMZrgORR762mAQM5GJAS275TAXEQlgNoPT0NSxPiTh00WUT_ddW5-I4L2yKEYhws0TlswLJ1JYGlSyU9vK0Atv1rstHLNr78LeAauhwKfLj_kS2_HGud-XPiGH06gGgB3ffuNaosyXF=s900