កាលពិយប់មិញក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុម Aston Villa ១-០​នៅក្នុងការប្រកួតជុំទី៣ ពានរង្វាន់ FA Cup។Man Utd 1-0 Aston Villa: Scott McTominay's early header proved to be enough  for hosts | Football News | Sky Sports

មួយគ្រាប់នៅក្នុងការប្រកួតនេះ កើតឡើងតាំងពីនាទីទី៨ ដោយការតែតបញ្ចូលទីដ៏ស្រស់ស្អាតរបស់ខ្សែបម្រើ  Scott McTominay ពីការកាត់បាល់ចូលដ៏ល្អពី​ Fred ផងដែរ។ នាទីដែលនៅសេសសល់ក្រុមទាំងពីរបានត្រឹមតែសម្រុកគ្នាទៅវិញទៅមក​ តែមិនមានគ្រាប់បាល់នោះទេ។

ជ័យជំនះយ៉ាងប្រផុតប្រផើយនេះ បានជួយអោយបិសាចក្រម Manchester United កក់កៅអី FA Cup ជុំទី៤ ជាបន្តទៀត៕