ជឿឬមិនជឿ ថ្នាំបំបាត់ការឈឺចាប់ ដែលយើងញ៉ាំជាប្រចាំ ហើយគិតថាវាមានសុវត្ថិភាព មិនគួរមានបញ្ហានោះទេ តាមពិតបើអ្នកញ៉ាំច្រើនពេក វានឹងមានផលប៉ះពាល់ចំពោះអ្នក ដោយលោកវេជ្ជបណ្ឌិត Prakit Anukulwittaya មន្ទីរពេទ្យ Chulalongkorn សមាគមកាកបាទក្រហមថៃ បាននិយាយថា ការប្រើថ្នាំបំបាត់ការឈឺចាប់ច្រើនពេក នេះអាចបណ្តាលឱ្យឈឺក្បាល។
ការឈឺក្បាលហួសកម្រិតផ្នែកវេជ្ជសាស្រ្ដគឺបណ្តាលមកពីការប្រើថ្នាំបំបាត់ការឈឺចាប់ច្រើនពេក ដើម្បីបំបាត់ការឈឺក្បាល។ ជាលទ្ធផល អ្នកជំងឺមានការឈឺក្បាលកាន់តែខ្លាំងនៅពេលក្រោយ។ ហើយមានភាពឈឺក្បាលញឹកញាប់ផងដែរ ស្ទើរតែរាល់ថ្ងៃ ។Get headaches? Here's five things to eat or avoid
ជាងនេះទៅទៀត អ្នកជំងឺអាចឈឺក្បាលលើសពី 3 ខែ ជាពិសេសអ្នកដែលមានប្រវត្តិប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដែលមានមូលដ្ឋានលើប៉ារ៉ាសេតាមុល ឬថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីតលើសពី 15 ថ្ងៃ/ខែ ឬមានប្រវត្តិនៃការប្រើថ្នាំ ergotamine, thriptan ឬថ្នាំអាភៀនលើសពី 10 ថ្ងៃ ។

ចំពោះមូលហេតុនៃការឈឺក្បាលដោយសារតែការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើនពេក អាចបណ្ដាលឲ្យអ្នកកើតមាន៖
1. ការឈឺក្បាលនឹងកើនឡើងជាលំដាប់ ជាមួយនឹងការប្រើប្រាស់យូរនៃថ្នាំ
2. ថ្នាំបំបាត់ការឈឺចាប់មិនសូវមានប្រសិទ្ធភាពទេ អ្នកធ្លាប់ញ៉ាំហើយឈឺក៏មិនបាត់
3. ការឈឺក្បាលកើតឡើងបន្ទាប់ពីប្រើថ្នាំបំបាត់ការឈឺចាប់
4. អ្នកជំងឺនឹងត្រូវការបង្កើនកម្រិតថ្នាំដើម្បីបំបាត់ការឈឺចាប់
5. អ្នកជំងឺក៏អាចមានការឈឺក្បាលពេលគេងដែរ ដោយសារតែខ្វះសារធាតុថ្នាំពេលចូលគេងហើយធ្វើឱ្យឈឺក្បាល
វិធីការពារការឈឺក្បាលពីការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើនពេក ៖
1. បញ្ឈប់ឬកាត់បន្ថយការប្រើថ្នាំបំបាត់ការឈឺចាប់លើសកម្រិត
2. កែសម្រួលរបៀបរស់នៅដូចជា គេងឱ្យបានគ្រប់គ្រាន់ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ កាត់បន្ថយភាពតានតឹង ឬកត្តាបង្កឱ្យមានការឈឺក្បាល
3. ចំពោះអ្នកជំងឺដែលមានការឈឺក្បាលដែលមានស្រាប់ដូចជាឈឺក្បាលប្រកាំង គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីកំណត់ថ្នាំសមស្រប និងការការពារការឈឺក្បាល៕Lawsuit alleges that NFL gave painkillers recklessly | CNN

អត្ថបទដោយ៖ សុផានីត