ប្រទេសរុស្សី៖ ប្រទេសរុស្សីបានក្លាយជាប្រទេសអច្ឆរិយៈមួយទៀតដោយសារតែបានរកឃើញនូវព្រិលពណ៌ខៀវ ដែលបំភ្លឺទឹកកកសមុទ្រអាកទិក។

ព្រិលទឹកកកនៅរុស្ស៊ី អាកទិកបង្កឡើងដោយ Copepods  ធម្មជាតិនិងសត្វសមុទ្រមួយប្រភេទ  ការរកឃើញ របស់ជីវវិទូស្រីជនជាតិរុស្សីម្នាក់ឈ្មោះថា Vera បានជួបប្រទះ ព្រិលពណ៌ខៀវភ្លឺយ៉ាងចម្លែក និងស្រស់ស្អាត ព្រិលប្រភេទនេះភ្លឺ ដូចភ្លើងបុណ្យណូអែល បន្ទាប់ពីរូបនាងចេញទៅដើរលេងតាមឆ្នេរសមុទ្រ White Sea នៃតំបន់អាកទិករបស់រុស្ស៊ី។ ដោយក្នុងនោះជីវវិទូរូបនេះបានដើរជុំវិញតំបន់នោះនាងបានកត់សម្គាល់ឃើញថា តាមគន្លងជើងរបស់នាង ចាប់ផ្ដើមចេញពន្លឺពណ៌ខៀវដ៏ចម្លែកមួយបានកើតឡើង សូម្បីតែជើងឆ្កែក៏អាចបង្កពន្លឺនេះបានដែរ ហើយនៅពេលដែលនាងរើសព្រិលហើយច្របាច់វាគឺ ធ្វើអោយវាកាន់តែភ្លឺខ្លាំង ដូច្នេះហើយនាងក៏បានត្រលប់ទៅកន្លែងស្នាក់នៅរបស់នាងវិញដើម្បីហៅអ្នកថតរូបមកថតរូបដែលគួរអោយចាប់អារម្មណ៍បំផុត។ នៅថ្ងៃបន្ទាប់ Vera បានយកគំរូព្រិលនៅតំបន់នោះមកសិក្សាយ៉ាងយកចិត្តទុកដាក់ នាងបានយកវាទៅក្នុងមីក្រូទស្សន៍ ហើយនាងបានរកឃើញអ្វីម្យ៉ាងដែលនៅក្នុងព្រិលគឺជា Copepods ដែលជាសត្វមួយប្រភេទដូចជាបង្គា និង ក្តាម មានសំបកតូចៗ ពួកត្រូវបានគេស្គាល់ថាជាសត្វល្អិតនៃសមុទ្រ ហើយជាទូទៅគេតែងឃើញវានៅក្នុងមហាសមុទ្រដែលមានជម្រៅរហូតដល់ ១០០ ម៉ែត្រ ជួនកាល សត្វប្រភេទនេះក៏រស់នៅតាមច្រាំងសមុទ្ររាក់ៗផងដែរ។

បាតុភូតនេះគឺជាលើកដំបូងក្នុងរយៈពេល ៨០ឆ្នាំចាប់តាំងពីមជ្ឈមណ្ឌលស្រាវជ្រាវត្រូវបានបង្កើតឡើងនៅតំបន់អាក់ទិក អ្នកជំនាញខាងសត្វសមុទ្រអាកទិក បាននិយាយថាបាតុភូតព្រិលដ៏ភ្លឺនេះកម្រមានណាស់  វាអាចដោយសារតែ copepods រាប់ពាន់លានត្រូវបានទឹកនាំទៅច្រាំងដោយចរន្តទឹកខ្លាំង ហើយបោកបក់ត្រលប់មកវិញកកនៅក្រោមព្រិលក្នុងអាកាសធាតុត្រជាក់ខ្លាំង នោះហើយជាមូលហេតុដែលព្រិលភ្លឺបែបនេះ៕ ប្រភព៖ Khaosod