របបអាហារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសុខភាពរបស់យើង ដោយការញ៉ាំអាហារមិនល្អ គឺជាមូលហេតុចម្បងមួយនៃជំងឺរលាកសន្លាក់ហ្គោដ។ដែលជំងឺរលាកសន្លាក់ហ្គោដ គឺជាជំងឺមួយប្រភេទដែលត្រូវបានកើតមានច្រើនឡើងៗជារៀងរាល់ថ្ងៃ ដែលមូលហេតុចម្បងនៃជំងឺនេះគឺបណ្ដាលមកពី ទម្លាប់នៃការញ៉ាំអាហារដែលមិនមានលក្ខណៈវិទ្យាសាស្ត្រ។
ដោយអ្នកជំនាញផ្នែកសុខភាពបាននិយាយថា ភាគច្រើននៃជំងឺនេះគឺត្រូវបានកើតឡើងចំពោះក្មេងៗកាន់តែច្រើនឡើងៗ ដែលបណ្ដាលមកពីទម្លាប់នៃការហូបចុករបស់ពួកគេ ព្រមទាំងបន្ថែមពីលើការសម្រាកមិនសមហេតុផល នឹងការមិនទៅជួបគ្រូពេទ្យឲ្យបានទៀងទាត់ ដែលជាហេតុនាំឱ្យមានការរកឃើញជំងឺនេះកាន់តែច្រើន នឹងចាប់ផ្តើមមានផលវិបាក ក្នុងការព្យាបាលយ៉ាងច្បាស់លាស់ផងដែរ ។10 Types of Meat: Their Benefits, Concerns, and How to Cook Each - 2022 -  MasterClass
ជាងនេះទៅទៀតគាត់ក៏បានពន្យល់បន្ថែមទៀតផងដែរថា ជាទូទៅជំងឺនេះមាន 2ដំណាក់កាលនៃការបង្កើត tophi ដែលគេស្គាល់ថាជាគ្រួសក្នុងប្រមាត់ ទីមួយគឺដោយសារការញ៉ាំអាហារដែលមានផ្ទុកសារធាតុpurines ច្រើនពេក បន្ទាប់មករាងកាយមានបញ្ហាមេតាបូលីសដែលមិនអាចបំបាត់អាស៊ីត uric លើសពីអាហារដែលមានផ្ទុក purines ច្រើន ដែលនាំឱ្យកើតមានគ្រួស។

ជាទូទៅពួកវាត្រូវបានលេចឡើងជាចម្បងនៅក្នុងសន្លាក់ ឆ្អឹងខ្ចី សរីរាង្គខាងក្នុង ហើយជារឿយៗបណ្តាលឱ្យមានការហើមសន្លាក់ រលាកសន្លាក់ និងអាចឈានរហូតទៅដល់ការខូចខាតសរីរាង្គខាងក្នុង។ ប្រសិនបើស្បែកខូច វានឹងបង្កើនហានិភ័យនៃការឆ្លងមេរោគ និងពិបាកក្នុងការព្យាបាល ក៏ដូចជាជារឿយៗការឆ្លងនឹងត្រលប់មកវិញ។seafood | Description, Types, & Preparation | Britannica
ដូច្នេះហើយ លោកវេជ្ជបណ្ឌិតបានធ្វើការណែនាំឲ្យមនុស្សមានការកំណត់នូវការទទួលទានអាហារទាំង៥មុខខាងក្រោមនេះ ដែលមានផ្ទុកសារធាតុ purines ខ្ពស់ ដែលអាចបង្កជាជំងឺរលាកសន្លាក់បានយ៉ាងងាយ៖

– សាច់ក្រហម

– គ្រឿងសមុទ្រ

– សរីរាង្គសត្វ

– ភេសជ្ជៈមានជាតិស្ករ ឬភេសជ្ជៈកាបូណាត

– គ្រឿងស្រវឹង

ទន្ទឹមនឹងនោះ អ្នកក៏គួរតែទទួលទានបន្លែបៃតងឲ្យបានច្រើនផងដែរដូចជា ផ្លែឈើផ្អែមតិច និងផឹកទឹកចម្រោះឱ្យបានគ្រប់គ្រាន់ ២លីត្រក្នុងមួយថ្ងៃ លើសពីនេះទៅទៀតអ្នកក៏គួរតែចំណាយពេលយ៉ាងហោចណាស់ 10 ទៅ 30 នាទីសម្រាប់ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃ និងរក្សាទម្លាប់នៃការពិនិត្យសុខភាពជាប្រចាំផងដែរ៕The Dangers of Acidity in Beverages on Teeth - Popular but Harmful Drinks

អត្ថបទដោយ៖ សុផានីត