គ្រប់គ្នាដឹងហើយថាទឹកដោះគោល្អសម្រាប់សុខភាព ប៉ុន្តែមានទឹកដោះគោមួយប្រភេទដែលគ្មាននរណាម្នាក់គិតថាវាអាចមានថាមពលប្រឆាំងនឹងភាពចាស់ដល់ទៅជាង៣០០ដងនោះទេ ។

យោងតាមអ្នកជំនាញអាហារូបត្ថម្ភបានបង្ហាញឲ្យដឹងថា ទឹកដោះគោអាល់ម៉ុន ដូចជាទឹកដោះគោសណ្តែកសៀង និងទឹកដោះគោជូរផ្សេងទៀត គឺផ្អែកលើរុក្ខជាតិ។ ដោយគ្រាប់អាល់ម៉ុននេះ ត្រូវបានគេស្គាល់ថាជាវីតាមីនធម្មជាតិសម្រាប់ហេតុផលដូចខាងក្រោមៈ

ជាពិសេស មាតិកានៃវីតាមីន E គឺ មាន300 ដងនៃគ្រាប់អាល់ម៉ុន ដែលជាប្រភេទគ្រាប់ដែលយកអុកស៊ីហ្សែនសកម្មចេញពីរាងកាយ និងមានប្រសិទ្ធភាពប្រឆាំងភាពចាស់ដ៏អស្ចារ្យ។ជាងនេះទៅទៀតមាតិកាជាតិសរសៃនៃទឹកដោះគោអាល់ម៉ុនគឺខ្ពស់ជាង 9 ដងនៃស្ពៃក្តោប ដែលមានប្រសិទ្ធភាពធ្វើអោយប្រសើរឡើងនូវការទល់លាមក, ជួយសម្រួលពោះវៀន និងបណ្តេញជាតិពុលដែលប្រមូលផ្តុំនៅក្នុងខ្លួនផងដែរ ។How to Make Almond Milk - Easy Almond Milk Recipe | Downshiftology

លើសពីនេះ ទឹកដោះគោអាល់ម៉ុនក៏មានផ្ទុកនូវជាតិអាស៊ីត oleic ច្រើនជាងល្ង 1.8 ដងផងដែរ ដែលអាស៊ីត Oleic អាចទប់ស្កាត់កូលេស្តេរ៉ុលអាក្រក់ និងការពារជំងឺពីរបៀបរស់នៅ ដូចជាការឡើងរឹងនៃសរសៃឈាម និងជំងឺលើសឈាមផងដែរ ។

លើសពីនេះ ទឹកដោះគោអាល់ម៉ុនក៏សម្បូរទៅដោយសារធាតុរ៉ែ ដែលអាចបំពេញបន្ថែមនូវជាតិកាល់ស្យូម និងជាតិដែកដែលស្ត្រីងាយនឹងខ្វះបានយ៉ាងងាយ ដែលផ្ដល់ជាផលអាក្រក់ក្នុងការប៉ះពាល់ដល់សុខភាព និងសម្រស់របស់ពួកគេ លើសពីនេះទៅទៀតវាក៏សម្បូរទៅដោយវីតាមីន B2 ដែលបំបាត់ភាពតានតឹងក្នុងភ្នែក និងអស់កម្លាំងរាងកាយ និងជួយដុតបំផ្លាញជាតិខ្លាញ់ក្នុងរាងកាយផងដែរ ។
បន្ថែមពីនេះទឹកដោះគោអាល់ម៉ុន បើប្រៀបធៀបទៅនឹងទឹកដោះគោដែលចម្រាញ់ចេញពីទឹកដោះសត្វ ឬសណ្តែកសៀង មានកាឡូរីតិចជាង ជាមួយនឹងបរិមាណដូចគ្នានៃ 200ml ទឹកដោះគោធម្មតាអាចផ្តល់បានត្រឹមតែ 134kcalប៉ុណ្ណោះ ដោយទឹកដោះគោសណ្តែកសៀងមិនទាន់កែច្នៃមាន 95kcal ខណៈដែលទឹកដោះគោអាល់ម៉ុងមិនផ្អែមមានត្រឹមតែ 30kcal៕People Went Crazy for Almond Milk in the Middle Ages | Discover Magazine

 

អត្ថបទដោយ៖ សុផានីត