វេជ្ជបណ្ឌិតបានពន្យល់ថា មានមនុស្សជាច្រើនតែងតែគិតថា ពួកគេមិនទទួលទានជាតិស្ករច្រើនជាងការទទួលទានអាហារប្រចាំថ្ងៃដែលអនុញ្ញាតឲ្យកើតមាននូវជំងឺទឹកនោមផ្អែមនោះទេ តែផ្ទុយទៅវិញមានមនុស្សជាច្រើនដែលពួកគេមានផ្ទុកនូវជាតិស្ករជាច្រើនដោយអ្នកមិនដឹង។ដោយចំពោះបញ្ហាទាំងអស់នេះលោកវេជ្ជបណ្ឌិតក៏បានចង្អុលបង្ហាញផងដែរ អំពីអាហារ៣មុខដែលមានផ្ទុកជាតិស្ករច្រើនជាងយើងគិតទៅទៀត ហើយក្លាយជាបញ្ហាដ៏ធំមួយ ដែលនាំឲ្យកើតមាននូវជំងឺទឹកនោមផ្អែមផងដែរ ។ដោយអាហារទាំង៣ប្រភេទនោះមានដូចជា ៖

– សរីរាង្គសត្វ

មនុស្សជាច្រើនជឿថា “ការញ៉ាំអ្វីក៏បានដែលមានជីវជាតិ” ដូចជាការបរិភោគសរីរាង្គសត្វ ជាពិសេសបេះដូង និងថ្លើម ដែលវាល្អសម្រាប់រាងកាយមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ សរីរាង្គសត្វតែងតែមានផ្ទុកជាតិខ្លាញ់ច្រើន និងកម្រិតកូឡេស្តេរ៉ុលអាក្រក់ខ្ពស់ ប្រសិនបើវាកកកុញច្រើនក្នុងរាងកាយដោយមិនបានកម្ចាត់ចោល វានឹងប្រែក្លាយទៅជាជាតិស្ករ និងធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងជាបន្តបន្ទាប់នៅក្នុងខ្លួនអ្នក ។Organ meats: Benefits and risks

– ស៊ុបកំប៉ុង

ស៊ុបដែលធ្វើឡើងដោយគ្រឿងផ្សំស្រស់ៗជាជម្រើសល្អសម្រាប់សុខភាព ដែលជួយឲ្យអ្នកមានសុខភាពល្អ នឹងពោរពេញទៅដោយថាមពលក្នុងរាងកាយ ។ ទោះជាយ៉ាងណាក៏ដោយ ស៊ុបដែលផលិតរួចជាច្រើននៅលើទីផ្សារជារឿយៗត្រូវបានគេបន្ថែមជាមួយនឹងគ្រឿងផ្សំបន្ថែមទៀតដើម្បីបង្កើតរសជាតិដ៏ឈ្ងុយឆ្ងាញ់ទាក់ទាញ រួមទាំងជាតិស្ករផងដែរ។ ដោយការទទួលទានស៊ុបទាំងនេះច្រើន អាចបណ្តាលឱ្យជាតិស្ករក្នុងឈាមរបស់អ្នកកើនឡើងដោយមិនដឹងខ្លួន។ ដើម្បីស្វែងយល់ថាតើមានអ្វីខ្លះនៅក្នុងស៊ុបកំប៉ុងរបស់អ្នក អ្នកគួរតែពិនិត្យមើលបញ្ជីគ្រឿងផ្សំដូចជា sucros , ស៊ីរ៉ូពោតដែលមានជាតិស្ករខ្ពស់ , barley malt , dextrose , maltose និង syrup ផ្សេងទៀត។17 Pantry Staples to Keep on Hand — Eat This Not That

– ផ្លែឈើស្ងួត

មនុស្សជាច្រើនជឿថា ផ្លែឈើក្រៀមក៏ជាផ្លែឈើមួយប្រភេទដែលល្អសម្រាប់សុខភាព តែទោះយ៉ាងណាក៏ដោយ នោះមិនមែនជារឿងពិតនោះទេ ខណៈពេលដែលផ្លែឈើស្ងួតត្រូវបានបាត់បង់ទឹកភាគច្រើនដែលមាន ហើយគ្រឿងផ្សំដែលនៅសល់គឺគ្លុយកូស និង fructose ដែលមានមាតិការហូតដល់ 70% ឬច្រើនជាងនេះ។ នៅពេលញ៉ាំ អ្នកនៅតែអាចទទួលបាននូវរសជាតិផ្អែម ជូរ ឆ្ងាញ់ និងទាក់ទាញ ប៉ុន្តែបរិមាណស្ករនៅក្នុងពួកវាមានច្រើនពេក ដែលត្រូវបានស្រូបយកយ៉ាងលឿនដោយរាងកាយ ប្រសិនបើអ្នកញ៉ាំផ្លែឈើក្រៀមជាប្រចាំ ហើយញ៉ាំក្នុងបរិមាណច្រើន ជាតិស្ករក្នុងឈាមរបស់អ្នកប្រាកដជាកើនឡើង ដែលបង្កើនបន្ទុកលើលំពែង ហើយយូរៗទៅវានឹងបង្កឲ្យមាននូវជំងឺទឹកនោមផ្អែមចំពោះរាងកាយអ្នក៕

Dried fruit - Wikipedia
អត្ថបទដោយ៖ សុផានីត