ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ឬហៅថា «បាកាណ» ដើម្បីពង្រឹងតួប្រាង្គឱ្យរឹងមាំឡើងវិញ។
លោក ហួន សុខជាតិ វិស្វករ និងជាមន្រ្តីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទក្នុង ឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាង្គបាកាណមានការរំកិលថ្មចេញពីទីតាំងដើមខ្លះៗតាមចំណុចជ្រុង។
https://blogger.googleusercontent.com/img/a/AVvXsEh6J9O3E-V-H59YNcKsc7MoSmCRfVhDnQXzyDcTyqgK0kRtQP74et1mA3ag4fu753tPAfHP782thAmOgeA9dA2xCshxTe1AQfFecNxtvgODV5o0QyzX8BNdzpTRJy7nYiu0_WwirRlive4Dk89ocAh_9YM5uSiOqTKByMNVzNzaF_pfsBFr0ow3EnqX8w=s1280

ការរំកិលថ្មនេះ គឺដោយសារកត្តាធម្មជាតិ ដូចជាទឹកភ្លៀងបានហូរច្រោះកម្ទេចដី និងថ្មតូចៗចូលក្នុងចន្លោះថ្ម ឫសរុក្ខជាតិដុះហែក រួមទាំងអាយុកាល នៃប្រាសាទជាហេតុធ្វើឱ្យថ្មបាយក្រៀមនៅផ្នែកខាងក្នុងតួប្រាង្គពុកផុយ បណ្ដាលឱ្យទម្ងន់ទាំងស្រុងសង្កត់មកលើថ្មភក់ស្រទាប់ខាងក្រៅបាក់បែក និងរំកិលចេញ។
https://blogger.googleusercontent.com/img/a/AVvXsEgqXm4OAvnomA2TQ7Ah-QORr3-Gtv_gbWrQnbOO-BuxEbxZ7Wp5LHJ_UurVqygGOr86F12xBVoSmYTT7K3a5q2AjU1-O9i4JEU3Pl9did7avxtO1o98lzbNaD5J1UY-ZgdsLQtz9XfXJppG4AZXduV3410uik0LGXIwSH3a-KmLg_KRcLz0P5UQ0sUmwA=s1280

លោក ឃាម មុនី អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាង្គបាកាណ ឱ្យដឹងថា ក្រុមការងារបានជួសជុលនៅជ្រុងនិរតីតាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែមីនាឬខែមេសា ឆ្នាំ២០២២ខាងមុខ។ ការជួសជុលនេះធ្វើឡើងស្របនឹងធម្មនុញ្ញអង្គរ និងមានការត្រួតពិនិត្យបច្ចេកទេសយ៉ាងហ្មត់ចត់បំផុត។
ប្រាង្គបាកាណនេះ ធ្លាប់ទទួលបានការជួសជុលម្ដងមកហើយកាលពីអំឡុងទសវត្សឆ្នាំ១៩៣០៕
https://blogger.googleusercontent.com/img/a/AVvXsEi3CXiH0ORWfjn0zFfCpmtdXClgb4gJb1oFL-_JgGrWxEi1Hl9jxXelqL_-14EIzOG5feEjIkwTvGoKoHytQqzMYSaTziHEyKvIrSQz1PP9fXih_9TaIxwBpMhIzsC8zorNXJkDUNM5fCBjGbroDCRApNOY9Boz0lpcOTMZbQHs2kCFXVxXX7iUw3JH5g=s1280
https://blogger.googleusercontent.com/img/a/AVvXsEgTFkdfcsptFl645btvsHsTlg6I349MFIUjwHqbIOA-gJJzdtexOv6EHAuhL_wrv-GJo3vYqkGLD5pomepruLvKwFvdpiX1JcmOaojgiMWv4jcXJGhCfXNd-zvbiX6pzQxczTPTrpLeTDNcrh0MyF0AZCBsm6xBOQwIeT4abrDRx9zU0y7VpmW79ygP-A=s1280
https://blogger.googleusercontent.com/img/a/AVvXsEggCB4rfzh6wcsab-fO_GY9KdBy95VJ0UXehqcQllzFhY1FMgDnLt0biYl5SdCckZyT2dXDFwNWrkDXR_ko_YLOBF_7-NhEg7n8XZFRWmaQ2heQDt8h_W_i3ZQaQ1K7HrGuJqiJbF9_90PyV91QWOwL0eArPwXxhFMhDjKfhLuA3tsGvK5s5PJ7hmhoyw=s1280
https://blogger.googleusercontent.com/img/a/AVvXsEiLE9CfiY0XpJaHQtecT4x7ezX2EXTLOVTfpRakCK1S6mZXTu6j8zRmzUUkHo1IADYQje5j4hd6LHV9a2GGmDJsk2e2IXo2G7I3zALNj9Z7GcRkxpXggRB1zc-8I3KoBpI2A-qIMIFqe_vqyGDEBuOjj_iceSfExxpJ59JzbUx77q6SJTU4zr-JL686DA=s1280
https://blogger.googleusercontent.com/img/a/AVvXsEj_9XfQ-3xGLJDtUPyUeV2RAA79WtSj4z4-5jnQu98e9M9UEmM04RqCiHWqlp-9xG5TzTUZEZK2WayBzkuX0-eKf1JyuPbMSI27kr-nj93o5jXhro6iBaEWSZaIpo344YURYXKch6qmao-rVrRZFcCw5hJb1_1KDY2B4cYDakb6Q-sRo14FInGFLxT6sg=s1280
https://blogger.googleusercontent.com/img/a/AVvXsEgIBJFzR68bFc5ufXmqRdJEEo-t9wEJLUpuFGTNWDGM9rRiE9HcE96Z_-7T9pC8hs3s0pindfRtGvX1mN4fbKQcD0_Ktkot15QigoE6MeNdChIXbzL5Vfka0xqzHU94HuJNVTip7fx3bltVQY7UC-w6YdrXjpMQN7bsKTbp4K8sy7xk-WJFR2hNuNCoFQ=s1280