ខេត្តបាត់ដំបង ៖ កាលពីព្រឹក ថ្ងៃទី៥ខែមករាឆ្នាំ ២០២២ ម៉ោង ៨ និង ៣០ នាទី ស្ថិតនៅចំណុចព្រៃពពេលក្រុមទី៣ ភូមិរកាឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង  កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារចុះធ្វើកិច្ចសន្យាអប់រំកន្លែងលួចលេងល្បែងស៊ីសង (ជល់មាន់) មួយកន្លែងឱ្យបញ្ឈប់លេងចាប់ពីថ្ងៃនេះតទៅ។

 

ម្ចាស់សង្វៀនជល់មាន់នេះ មានឈ្មោះធុច វុត ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិរការឈ្មោល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ វត្ថុតាងប្រមូលបាន សង្វៀនចំនួន០១, តង់កៅស៊ូគ្របពីលើសង្វៀនចំនួន០១,

-ឆ្នាំងដាំទឹកក្តៅចំនួន០១ និងកៅអីជ័រចំនួន០៣កៅអី៕