រាជធានីភ្នំពេញ៖ ក្នុងរយៈពេល១ខែធ្នូ ឆ្នាំ ២០២១ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបទល្មើសគ្រឿងញៀនជិត ៧០០ ករណី ចាប់យកវត្ថុតាងថ្នាំញៀនជិត៣តោន។

ប្រភព ពី សមត្ថកិច្ច ជំនាញ នៃ មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀនឲ្យ ដឹងថា លទ្ធផល អនុវត្តន៍ ច្បាប់ ប្រឆាំង បទល្មើស គ្រឿងញៀន កាលពី ខែធ្នូ ឆ្នាំ ២០២១ សរុប 671ករណី ឃាត់ មនុស្ស1662 នាក់ ស្រី85 នាក់ ( ជនបរទេស 36 នាក់ ស្រី 2 នាក់ មាន4 សញ្ជាតិ )ក្នុងនោះ ជួញដូររក្សាទុកចាត់ចែង 457ករណី ឃាត់ 941 នាក់ ( ស្រី 57 នាក់ ) និងប្រើប្រាស់210 ករណី ឃាត់709នាក់ ( ស្រី 28 នាក់ ) ។
https://blogger.googleusercontent.com/img/a/AVvXsEiSOpWCk8rHY-XaaAQnf45X8oZ3k3u-kPRd8LGr_t0FlDifxgFQ5nbkGOa3jHIAyHI8bpJV1McYTEHk2aSUzQsX3Wgmxds8IoitB1HU7YyL7J3_MAaW416rFgoS6IH6kVAtu9WrGOOI6WqC6_hniOUIHgmrR9v3t7Vb4k-_i7YNpntRMXH1BJ6JlwzUmQ=s1024

ប្រភពបន្តថា ក្នុងនោះអនុវត្ដ ដីកា 37 ដីកា ឃាត់ 40 នាក់ ចាប់យក វត្ថុតាង សារធាតុ ញៀន គ្រប់ ប្រភេទ 2tone និង ជាង 765kg កញ្ឆា ស្ងួត 393g ដើម កញ្ឆា ស្រស់ 973 ដើម សារធាតុ ផ្សំ គីមី ជាង 53 tone រថយន្ដ 16 គ្រឿង , ម៉ូតូ169 គ្រឿង , ទូរស័ព្ទ 664 គ្រឿង , ជញ្ជីង49 គ្រឿង , អាវុធខ្លី2 ដើមនិង អាវុធ វែង1 ដើម ។ ដោយឡែក លទ្ធផល អនុ វត្ត ច្បាប់ ប្រឆាំង គ្រឿងញៀន ចាប់ពី ថ្ងៃទី ១ ខែមករា ដល់ ថ្ងៃទី ៤ ខែមករា ឆ្នាំ២០២២ សរុប43 ករណីឃាត់ មនុស្ស 94 នាក់ ស្រី 6 នាក់។
https://blogger.googleusercontent.com/img/a/AVvXsEi2G-ZUYeyL9ZPPxKL-cQ8ifQK7dpJuZeM6pSW_VxKUKFJvm91q0CH9hrY38VRr4H3uZmnOhsy10kTCV3kczviOfYNnv94PyLgzIYF1D6WVVXZxIMl1QTDen3XyOZQ6dRW5hgjIvcbVNAszViTr0nsGV-6ZY-eQ3mSwIBDsdkOYxn8rGEcrem4D--SLpA=s1024

ប្រភពដដែលបន្ថែមថា ការជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង31 ករណី ឃាត់56 នាក់ ( ស្រី 4 នាក់ ) និង ប្រើប្រាស់12 ករណី ឃាត់38 នាក់ ( ស្រី 2 នាក់ )វត្ថុតាង សារធាតុ ញៀន គ្រប់ ប្រភេទជាង141,74g៕
https://blogger.googleusercontent.com/img/a/AVvXsEgEJ3hZl4-mGpbsiyqkAAnQcAFwRQxCijSDLi5VfNvYhOb6k3HgX3wQgfQMm4gc3RJQB6G7pmIkvijrMXaFKcedERfyo58xdYsuM2tVh4r92EuZgxIJT9rVpP_v8fVGHTMa-57bCjFJjllvbJd7uZO0eY6C1YIc86guJOrVOhOo_N9mOKBCHzlWo0YmPw=s1024