ខេត្តកំពង់ចាម ៖  លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលផ្ទាល់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចក្នុងចំការស្វាយចន្ទី ស្ថិតនៅភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។

   ប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើឡើង នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១២ និង០០នាទី កម្លាំងសមត្ថកិច្ច បានចាប់ឃាត់ខ្លួនមនុស្សចំនួន០៤នាក់ និងដកហូតម៉ូតូ៤គ្រឿង និងសម្ភារៈមួយចំនួនទៀត ។

 ជនសង្ស័យ និងវត្ថុតាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕