រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលបានបើកបរ ផាស អេប (ម៉ូតូកង់៣) ដាក់ភ្លើង និងសរសេរអក្សរមិនត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាល កាកាបទី២ បានធ្វើការឃាត់ ដើម្បីដកភ្លើង និងអក្សរចេញ។

 ក្រោយពីដកភ្លើង និងដកអក្សរចេញ បុរសរត់កង់៣ខាងលើ ត្រូវសមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ មុនពេលអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕