ក្រូចឃ្វិច គឺជាផ្លែក្រូចដែលពេញនិយមជាផ្លែក្រូចដទៃទៀត ដោយសារតែវាមានរសជាតិផ្អែម ព្រមទាំងសម្បូរទៅដោយ វីតាមីន C និងសរសៃអាហារជាច្រើនផងដែរ។ ជាងនេះទៅទៀតវាក៏មានវីតាមីន និងសារធាតុរ៉ែផ្សេងទៀតដែលល្អសម្រាប់ សុខភាព ដូចជា វីតាមីន B1 វីតាមីន B5 វីតាមីន B6 ទង់ដែង ប៉ូតាស្យូម ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលអាចជួយបំប៉នបេះដូង ខួរក្បាល ស្បែក ភ្នែក នឹងគ្រប់គ្រងទម្ងន់ ហើយលើសពីនេះទៅទៀត វាក៏អាចជួយកាត់បន្ថយហានិភ័យនៃ ជំងឺមហារីកបានផងដែរ។
ចំពោះតម្លៃ អាហារូបត្ថម្ភ របស់ផ្លែក្រូចឃ្វិចជាមធ្យមមានទម្ងន់ 88 ក្រាម ផ្តល់ថាមពល 47 គីឡូកាឡូរី និងសារធាតុចិញ្ចឹម និងសារធាតុរ៉ែផ្សេងៗទៀត ដូចក្នុងឧទាហរណ៍ខាងក្រោម។
• កាបូអ៊ីដ្រាត ១២ ក្រាម
• ស្ករ ៩.៣ ក្រាម
• ជាតិសរសៃ 1.6 ក្រាម
• ប្រូតេអ៊ីន 0,7 ក្រាម
• ប៉ូតាស្យូម ១៦៦ មីលីក្រាម
• វីតាមីន C 26,7 មីលីក្រាម
• វីតាមីនអា ៣៤ មីក្រូក្រាម
https://blogger.googleusercontent.com/img/a/AVvXsEirsKc5uadnHnPDEqsl4QaRjECjQAoHYAG-Jj4OSiHIQD8rq2fQriI7zBOK-RtYovM2RDw8FmnPKcv4RIqGbvb1P5BdwXo9I83ccsWDI5PQ2SagPYT_USnwkf_N57g2jHBENkfojk4To10Db0n3ut69JRi9pMnMipEeIuEXNv6M_YGBtOCMooC4qFdgAA=s780
លើសពីនេះ ផ្លែក្រូចឃ្វិច ក៏មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែជាច្រើនទៀតផងដែរ ដូចជា វីតាមីន B1 វីតាមីន B5 វីតាមីន B6 ទង់ដែង ស័ង្កសី ជាតិដែក ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoid ដូចជា nobiletin ដែលត្រូវបានរកឃើញនៅក្នុងសំបកឈើផងដែរ ដោយសារជាតិទាំងអស់នេះ វាអាចជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល គ្លុយកូស និងអាំងស៊ុយលីនក្នុងឈាម ព្រមទាំងការពារការប្រមូលផ្តុំជាតិខ្លាញ់ និងកាត់បន្ថយហានិភ័យនៃ ជំងឺទឹកនោមផ្អែម ប្រភេទទី 2 ។ល។
ចំពោះកម្រិតក្នុងការទទួលទានក្រូចឃ្វិច សម្រាប់មនុស្សពេញវ័យដែលមានសុខភាពល្អប្រហែលជាមិនចាំបាច់កំណត់ការទទួលទានផ្លែក្រូចឃ្វិចនោះទេ ប៉ុន្តែការទទួលទានប្រចាំថ្ងៃដែលបានណែនាំគឺ 100 ក្រាម ឬប្រហែល 2-3 ផ្លែក្នុងមួយថ្ងៃ ទោះបីជាផ្លែក្រូចឃ្វិចគឺជាប្រភពដ៏ល្អនៃជាតិសរសៃ និងវីតាមីន C នឹងជួយទប់ស្កាត់ការស្រូបយកជាតិស្ករក្នុងរាងកាយក៏ដោយ ក៏ប៉ុន្តែអ្នកមិនគួរញ៉ាំច្រើនពេកទេ ព្រោះវាអាចបង្កើនជាតិស្ករក្នុងឈាម។

អត្ថបទដោយ ៖ សុផានីត